ទម្លាប់ប្រចាំថ្ងៃទាំងនេះដែលធ្វើឲ្យអ្នកឡើងទម្ងន់
- 2021-02-23 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រចាំថ្ងៃទាំងនេះដែលធ្វើឲ្យអ្នកឡើងទម្ងន់
រូបមន្តសម្រស់ សម្រកទម្ងន់មានច្រើនរាប់មិនអស់ ទាំងការអនុវត្តអំពីលំហាត់ប្រាណនឹងរបបអាហារជាដើម ក៏ប៉ុន្តែហេតុអ្វីបានជាមនុស្សមួយចំនួននៅតែមិនអាចធ្វើការសម្រកទម្ងន់បាន។ មានអ្នកខ្លះទៀតនោះគឺស្រកហើយក៏ឡើងមកវិញ ទៅមកទៅមកមិនព្រមឈប់សោះ។ តាមការរកឃើញបានបង្ហាញថាវាបណ្តាលមកពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកនោះទេ។ ទាំងនោះរួមមានដូចជា៖
១. អ្នកទទួលយកកម្រិតប្រូតេអ៊ីនច្រើនហួសកំរិត ឬធ្វើការហាត់ប្រាណច្រើនពេកប្រញាប់ប្រញាល់ចង់ស្រក
២. អ្នករំលង ឬមិនញ៉ាំអាហារពេលថ្ងៃត្រង់ចន្លោះម៉ោង ១២ នោះ
៣. អ្នកចូលចិត្តស្លៀកខោខូវប៊យរឹបរាងពេកជាប្រចាំ
៤. អ្នកទទូលទានទឹកដោះគោដែលផលិតពីប្រភេទសណ្តែក តែមិនមែនពីទឹកដោះគោ
៥. អ្នកគិតថាញ៉ាំតែបន្លែគឺអាចសម្រករាងបានល្អ តាមពិតអ្នកក៏ត្រូវការប្រូតេអ៊ីនពីសាច់ដែរ
៦. អ្នកចង់នៅផ្ទះច្រើនជាងចេញក្រៅ ពីព្រោះគិតថាមិនចង់ចំណាយលុយទៅលើអ្វីទាំងអស់
៧. អ្នកទទួលយកជាតិស្ករច្រើនពេកនៅក្នុងគ្រប់របបអាហារ និងភេសជ្ជៈប្រចាំថ្ងៃ
ដូចច្នេះគួរធ្វើការផ្លាស់ប្តូរទម្លាប់ទាំងនេះចេញហើយដើម្បីការសម្រកទម្ងន់បានសម្រេច និងទទួលបានរាងស្រស់ស្អាត ថែមទាំងសុខភាពល្អទៀត៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖