មូលហេតុដែលខំហាត់ប្រាណដែរ តែមិនស្រកក្បាលពោះសោះ
- 2021-02-18 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលខំហាត់ប្រាណដែរ តែមិនស្រកក្បាលពោះសោះ
មុនពេលដែលអ្នកចាំផ្ដើមដាក់គោលដៅក្នុងការហាត់ប្រាណ អ្នកប្រហែលជាធ្លាប់គិតថា ការហាត់យកសាច់ដុំប្រាំមួយកង់គឺមិនមែនងាយស្រួយដូចជាការបង្ហាញផ្សព្វផ្សាយនោះឡើយ ហើយវារឹតតែមិនអាចទៅរួចទៀតបើអ្នកជាមនុស្សធាត់ជ្រុល ឬមិនមានឆន្ទះខ្ពស់ក្នុងការផ្លាស់ប្តូរវានោះ។ តែសម្រាប់អ្នកហាត់កីឡានឹងអ្នកដែលទទួលបានរូបរាងស្រស់ស្អាត សាច់ដុំកង់ៗនោះបានបញ្ជាក់ប្រាប់ថា លទ្ធផលគឺមិនមែនបានមកតែពីការហាត់នោះទេ តែវាផ្អែកទៅលើរបបអាហាររបស់អ្នកផងដែរ។
១. ការហាត់ប្រាណទូទៅ គឺអាចសម្រកទម្ងន់បាន តែវាមិនបានសម្រកតាមកន្លែងណាដែលអ្នកចង់បាននោះទេ ដូចជាការរត់ លើកដុំដែកជាដើម។ អ្នកគួរប្តូរទៅជាការហាត់តាមផ្នែកវិញ ជាពិសេសនោះគឺតិចនិកនៅលើក្បាលពោះ
២. លទ្ធផលដែលទទួលបានពីរបបអាហារ អ្វីៗដែលអ្នកទទួលទានជារៀងរាល់ថ្ងៃគឺមានសារៈសំខាន់ណាស់ចំពោះសរីរាង្គកាយ និងសុខភាព ហើយអ្វីដែលពិសេសនោះគឺវាជាគ្រឿងផ្សំជាមួយការហាត់ប្រាណដែលធ្វើឲ្យអ្នកទទួលបានសាច់ដុំក្បាល់ពោះកង់ៗ
៣. គ្រឿងផ្សំដ៏ពិសេសទាំងពីរ ការហាត់ប្រាណសម្រកតាមកន្លែងដែលអ្នកចង់បាន បូកជាមួយការញ៉ាំអាហារសុខភាពប្រចាំថ្ងៃដូចជាប្រភេទបន្លែផ្លែឈើគ្រប់មុខ ត្រី សាច់មាន់ជាដើម ហើយវាមិនត្រឹមតែសម្រាប់អ្នកចង់សម្រកនោះទេ សម្រាប់អ្នកចង់ឡើងគីឡូក៏ធ្វើវិធីនេះដែរ គ្រាន់តែញ៉ាំឲ្យបានច្រើនជាងរាល់ដង
ក្រៅពីការហាត់ប្រាណ និងរបបអាហារសុខភាពនោះ អ្នកក៏ត្រូវគ្រប់គ្រងពីពេលវេលានៃការញ៉ាំឲ្យបានត្រឹមត្រូវដែរ។ តាមការសិក្សាបានបង្ហាញថា យ៉ាងហោចណាស់អ្នកត្រូវញ៉ាំ ៣ ដងក្នុងមួយថ្ងៃ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖