វិធីក្នុងការណាត់ជួបជាមួយប្រុសក្មេង

  • 2021-02-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណង់ចំណូលចិត្តរបស់មនុស្សគឺផ្សេងពីគ្នា អ្នកខ្លះចូលចិត្តដៃគូក្មេងជាងខ្លួន អ្នកខ្លះទៀតក៏ចូលចិត្តដៃគូដែលចាស់ជាងព្រោះគិតថាមានចិត្តគំនិតចាស់ទុំ។ អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ តែអ្វីដែលសំខាន់បំផុតនោះគឺការស្វែងរកដៃគូដែលសក្កសម ស្រឡាញ់យល់ចិត្តគ្នា និងចេះថែរក្សាគ្នាបានដិតដល់មិនថាមានឧបសគ្គអ្វីក៏ដោយគឺមិនបោះបង់គ្នាចោលឡើយ។

មុនពេលធ្វើការណាត់ជួប ម្នាក់ៗតែងតែមើលទៅលើរូបរាង ការប្រាស្រ័យទាក់ទងនិយាយស្តីជាមួយគ្នាជាមុនសិន មុននឹងពួកគេសម្រេចចិត្តធ្វើការណាត់ជួបជាមួយនរណាម្នាក់នោះ។ ហើយចំពោះអ្នកដែលចូលចិត្តបុរសក្មេងជាងខ្លួន និងចង់មានការណាត់ជួបជាមួយប្រុសក្មេងសង្ហារនោះ អ្នកគួរធ្វើរឿងទាំងនេះ៖

  • ហ៊ាននឹងក្លាហានទៅសួរនាំ និយាយលេងជាមួយគេ ឬញ៉ែគេមុនទៅក៏បាន
  • ការតុបតែងខ្លួន បង្ហាញពីភាពស្រស់ស្អាតរបស់អ្នកដែលតម្រូវទៅតាមពេលវេលានឹងទីកន្លែង និងបែបយុវវ័យ
  • កុំបង្ហាញកាយវិកា ឬប្រើពាក្យសម្តីថា អ្នកចាស់ជាងគេ ហើយគេត្រូវគោរពឲ្យតម្លៃអ្នក
  • ធ្វើការណាត់ជួបគេនៅកន្លែងពិសេសស្អាត ស្ងប់ស្ងាប់ និងបែបរ៉ូមែនទិច
  • ប្រើភាសាកាយវិកាលាយជាមួយភាពទន់ភ្លន់ឲ្យបានច្រើនពេលនិយាយជាមួយគេ

អ្នកក៏ត្រូវដឹងដែលថាមនុស្សប្រុសគឺខុសពីមនុស្សស្រី ប៉ុន្តែការស្វែយល់អំពីចិត្តគំនិតរបស់ប្រុសក្មេងគឺវាមានភាពងាយស្រួលជាងបុរសចាស់។ ព្យាយាមប្រើវិធីទាំងនេះដើម្បីទាញចំណាប់អារម្មណ៍ពីបុរសក្មេងឲ្យមកជិតអ្នក ចង់បានអ្នក និងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើនោះគឺបង្ហាញភាពជឿជាក់ ការព្យាយាមនឹងការអត់ធ្មត់៕

ប្រភពរូបភាព៖ Freepik, Yoyochinese

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម