បំភ្លេចអតីតរបស់អ្នកបានទាល់តែធ្វើរឿងទាំងនេះ

  • 2021-02-15 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបែកបាក់គ្នាគឺជារឿងដ៏សែនឈឺចាប់បំផុត ប៉ុន្តែអ្វីដែលកាន់តែឈឺចាប់ជាងនោះទៅទៀតគឺការនឹងឃើញរឿងរាវដែលអ្នកទាំងពីបានកសាងជាមួយគ្នា ការសន្យាជាមួយគ្នា តែអ្វីៗទាំងអស់នោះបានប្រែក្លាយទៅជាទទេស្អាត និងបានធ្វើឲ្យបេះដូងរបស់អ្នកបែកប្រេះស្រាំទៅជាចំណិតៗដែលសឹងតែមិនអាចជួសជុលបាន។

ពេលដែលកំពុងជួបបញ្ហានេះអ្នកប្រហែលជាបានគិតថា មានតែអ្នកទេដែលយល់ ដែលបានស្គាល់ពីរស់ជាតិនៃការឈឺចាប់នោះ តែមានមនុស្សច្រើនណាស់ដែលបានឆ្លងកាត់រឿងនេះដែរ។ ហើយវាមិនមែនងាយស្រួលនោះទេក្នុងការព្យាបាលនៃការឈឺចាប់ទាំងនោះ ជាពិសេសគឺការចង់បំភ្លេចវាចោល។

ប៉ុន្តែវិធីទាំងនេះអាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់នឹងបំភ្លេចវាចោលបានបន្តិចម្តងៗ៖

  • ផ្តល់ពេលវាលាឲ្យបានច្រើន គឺច្រើនមែនទែនដើម្បីព្យាបាលខ្លួនឯង
  • ព្យាយាមគិតតែទៅលើភាពវិជ្ជមាន និងផ្តោតទៅលើសុខភាពផ្លូវកាយ ផ្លូវចិត្តខ្លួនឯងឲ្យបានច្រើន
  • ចេញក្រៅដើរលេងឲ្យបានញឹកញាប់ មិនថាជិតៗ ឬឆ្ងាយ
  • បរិច្ចាគអ្វីៗដែលរំលឹកអំពីគាត់ចោលទៅកាន់អ្នកក្រីក្រ
  • ផ្តាច់ទំនាក់ទំនងគ្រប់បណ្តាញជាមួយគាត់សិន រហូតដល់អ្នកបានជាសះស្បើយចាំក្លាយជាមិត្តភក្តិនឹងគ្នាវិញ
  • ចំណាយពេលជាមួយគ្រួសារនឹងមិត្តភក្តិឲ្យបានច្រើននិយាយអំពីរឿងសប្បាយៗ តែព្យាយាមកុំឲ្យពួកគាត់សួរអំពីរឿងអតីត
  • ទទួលស្គាល់ថាវាជាទំព័រមួយនៃមេរៀនជីវិតរបស់អ្នក ហើយកុំធ្វើបាបខ្លួនឯងឲ្យសោះទៅលើរឿងអ្វីក៏ដោយ
  • ត្រូវតែអត់ទោសឲ្យខ្លួនឯង និងបំភ្លេចអតីតរបស់អ្នកចោល តែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗវិញ

ហើយរឿងដែលអ្នកមិនគួរធ្វើវិញនោះគឺកុំព្យាយាមបន្ទោសខ្លួនឯងថា មិនគួរធ្លាក់ខ្លួនជឿជាក់ស្នេហ៍ស្មោះលើគេ និងរឹតតែកុំគិតថាអ្នកល្ងង់ដែលមិនស្គាល់ពីធាតុពិតរបស់គេ។ កុំឲ្យសោះចំណាយពេលមើល ឬរំលឹកអនុស្សាវរីយ៍ប្រសិនបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេនៅឡើយនោះ។ អ្វីដែលសំខាន់នោះគឺកុំអាលធ្វើការណាត់ជួបអ្នកថ្មីលឿនពេក និងកុំធ្វើការតាមដានពីជីវិតរបស់គេឲ្យសោះ ពីព្រោះវាជាមូលហេតុដែលធ្វើឲ្យអ្នកកាន់តែមានការឈឺចាប់លើសដើម និងរឹតតែមិនអាចធ្វើការបំភ្លេចគេនឹងមិនអាចឈានដើរទៅមុខសម្រាប់ថ្ងៃអនាគតរបស់ខ្លួនឯងបាន។

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម