ទំនាក់ទំនងស្នេហារបស់អ្នកមិនល្អ គួរតែទ្រាំ ឬគួរតែបញ្ចប់ !

  • 2021-02-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពជឿទុកចិត្តនឹងភាពស្មោះត្រង់គឺដើរតួយ៉ាងសំខាន់បំផុតនៅក្នុងទំនាក់ទំនងស្នេហារបស់ដៃគូនីមួយៗ។ ប៉ុន្តែនៅពេលដែលអ្នកឈានដល់ការឈ្លោះប្រកែកគ្នា និយាយមិនដែលត្រូវគ្នា ធុញទ្រាន់នឹងគ្នា សូម្បីតែទំនាក់ទំផ្លូវភេទក៏អ្នកមិនចង់ ឬលែងគិតអំពីវាទៀត។ គ្រប់ដៃគូទាំងអស់នឹងជួបបញ្ហាទាំងនេះ គ្រាន់តែថាតិចតួច ឬច្រើនប្រសិនបើដៃគូទាំងពីនោះចេះដោះស្រាយ។ បើសិនជាអ្នកឈានមកដល់ចំណុចមួយនេះហើយមិនដឹងថាអ្នកគួរតែទ្រាំ ឬក៏គួរតែដើរចេញនោះ អ្នកត្រូវព្យាយាមជួសជុលវាជាមុនសិន មុននឹងអ្នកសម្រេចចិត្តបញ្ចប់ហើយដើរចេញនោះ។

បើសម្រេចចិត្តថានឹងជួលជុលបញ្ហាស្នេហា អ្នកត្រូវធ្វើ៖

  • គិតទៅលើភាពវិជ្ជមានរបស់ដៃគូរបស់អ្នក
  • បញ្ចេញឲ្យអស់ពីក្តីស្រឡាញ់របស់អ្នកចំពោះគាត់ កុំលាក់ឬអៀនខ្មាស
  • គិតអំពីគ្នាជានិច្ចនៅពេលក្លាតឆ្ងាយពីគ្នា
  • ជាអ្នកផ្តល់ប្រឹក្សាយោបល់ និងជួយយកអាសាគ្នាទៅវិញទៅមក
  • អ្វីដែលសំខាន់រវាងដៃគូនោះគឺភាពផ្អែមល្អែមនៃផ្លូវភេទ

អ្នកគួរសម្រេចចិត្តបញ្ចប់ដើរចេញបើសិនជាអ្នកទាំងពីរ៖

  • មានជម្លោះមិនចេះចប់ ហើយមានរយៈពេលយូរពេកបើទោះបីអ្នកខិតខំព្យាយាមជួសជុលយ៉ាងណាក៏ដោយ
  • ការឈ្លោះប្រកែកដែលឈានដល់អំពើហិង្សាទាំងផ្លូវកាយនឹងផ្លូវចិត្ត
  • នៅពេលដែលអ្នកទាំងពីរបាត់បង់ភាពទុកចិត្តលើគ្នា និងមិនមានឆន្ទះក្នុងការបង្កើតវាសារជាថ្មី
  • ការប្រចណ្ឌហួងហែងខ្លាំងពេកទៅលើគ្រប់សកម្មភាពទាំងអស់ដែលបង្កជាជម្លោះ
  • ពេលភាគីណាមួយរកលេសឬចំណាយពេលច្រើនលើសលុបជាមួយអ្នកដទៃជាជាងជាមួយអ្នក
  • ពេលដែលមានការពិភាក្សាដោះស្រាយបញ្ហា ហើយភាគីណាមួយបានត្រឹមសន្យាតែមិនបានធ្វើការផ្លាស់ប្តូរទាល់តែសោះ
  • នៅពេលដែលដឹងថាភាគីណាមួយកំពុងតែក្បត់ឬក៏បានធ្វើវារួចទៅហើយ
  • នៅពេលដែលទំនាក់ទំនងផ្លូវភេទអ្នកទាំងពីរសឹងតែគ្មានទាល់តែសោះ

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម