វិធីដោះស្រាយបើដៃគូមិនសូវចេះភាពផ្អែមល្ហែម

  • 2021-02-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកតែងតែគិតមករហូតថា ដៃគូស្នេហាររបស់អ្នកត្រូវតែជាព្រះរាជ្យបុត្រដែលអាចផ្តល់សេចក្តីសុខ សុភមង្គលឲ្យអ្នកបានពេញមួយជីវិត។ ពេលណាមួយការខូចចិត្តនឹងកើតមានឡើងប្រសិនបើអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយបុរសដែលផ្ទុយស្រលះពីអ្វីដែលអ្នកប៉ងចង់បាននោះ ប៉ុន្តែរឿងបែបនេះអាចធ្វើការកែប្រែបាន។ អ្នកប្រហែលជាមិនបានទេវបុត្រមកធ្វើជាប្តី តែអ្នកអាចបានបុរសដ៏ល្អ គ្រាន់តែគេនោះមិនចេះភាពផ្អែមល្ហែមតែប៉ុណ្ណោះ។

ដូចច្នេះអ្នកប្រហែលជាត្រូវការធ្វើរឿងទាំងនេះដើម្បីបំពេញភាពខ្វះខាតដែលអ្នកចង់បានជាមួយដៃគូ៖

  • អ្នកត្រូវតែបង្ហាញនឹងនិយាយប្រាប់ដៃគូត្រង់ៗអំពីអ្វីដែលអ្នកចង់បាន ចង់ឲ្យគេធ្វើចំពោះអ្នក ហើយកុំមានការខ្មាសអៀនឲ្យសោះពីព្រោះជាដៃគូនឹងគ្នាហើយនឹង
  • កុំបន្ទោសទៅលើដៃគូឲ្យសោះ គ្មានអ្នកណាចេះគ្រប់សព្វនោះទេ បើមិននិយាយប្រាប់ធ្វើម៉េចគេដឹង
  • កុំធ្វើការប្រៀបធៀបគាត់ជាមួយសង្សារចាស់ ឬគូស្នេហ៍ដទៃទៀតឲ្យសោះ តែសុំឲ្យគាត់ធ្វើរឿងបែបនេះ បែបនោះឲ្យបានច្រើនជាងមុន
  • ជំរុញលើកទឹកចិត្តគាត់ជានិច្ចទៅលើអ្វីដែលគាត់បានខិតខំធ្វើតាមដែលអ្នកបានប្រាប់
  • ការបន្តស្រឡាញ់គាត់ជានិច្ច

ត្រូវចាំថាមានរឿងខ្លះអ្នកត្រូវតែទទួលស្គាល់យកការពិត បន្ទាប់ពីការខិតខំព្យាយាម និងធ្វើការរំលឹងគាត់យូរៗម្តងអំពីភាពផ្អែមល្ហែមដែលអ្នកចង់បាន ចង់ឲ្យគាត់ធ្វើមកលើអ្នក៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម