វិធីបញ្ឈប់ការយករឿងដាក់ខ្លួន និងការវិនិច្ឆ័យជ្រុលហួស
- 2021-02-06 09:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបញ្ឈប់ការយករឿងដាក់ខ្លួន និងការវិនិច្ឆ័យជ្រុលហួស
មិនមែនមនុស្សគ្រប់គ្នានឹងចូលចិត្តអ្នក ឬយល់ស្របតាមអ្នកទាំងអស់នោះទេ ពីព្រោះមនុស្សគ្រប់គ្នាខុសគ្នា និងមានមតិខុសគ្នា។ មិនថាអ្នកព្យាយាមយ៉ាងណាក៏ដោយ អ្នកមិនអាចគ្រប់គ្រងអ្វីដែលអ្នកដទៃគិតពីអ្នកបានឡើយ។ ខួរក្បាលរបស់មនុស្សមិនទទួលឥទ្ធិពលពីអ្នកទេដោយងាយស្រួលនោះទេ។
១. រៀនកុំខ្វល់ពីទស្សនៈរបស់អ្នកផ្សេងខ្លាំងពេក
ប្រសិនបើអ្នកស្វែងរកការយល់ស្របពីមនុស្សជុំវិញអ្នកជានិច្ច នេះជាញឹកញាប់អាចមកពីការមិនឲ្យតម្លៃខ្លួនឯង។ អ្នកមិនពេញចិត្តនឹងខ្លួនអ្នក ដូច្នេះអ្នកត្រូវការវាពីអ្នកដទៃមកសរសើរ ឬសម្របតាមអ្នក។ វានឹងធ្វើឲ្យអ្នកបាត់បង់ការគិតវិជ្ជមានជាប្រចាំ ពីព្រោះការទទួលយកការផ្គាប់ចិត្តមនុស្សគ្រប់គ្នា វាមិនអាចទៅរួចនោះទេ តែវាប្រែទៅជាការវាយប្រហារពីអ្នកដទៃវិញ។ នេះគឺជារឿងមួយចំនួនដែលត្រូវគិត និងត្រូវចេះទទួលយកការពិតទាំងនោះ។ ការទទួលយកខ្លួនឯងមានន័យថាបើកខ្លួនឯងឲ្យមានទំនាក់ទំនងវិជ្ជមានកាន់តែច្រើនជាមួយមនុស្សដែលធ្វើដូចអ្នក។
២. បញ្ឈប់ការសន្និដ្ឋានខុសរឿង និងលឿនពេក
វាងាយស្រួលក្នុងការគិត ការវិនិឆ័យទៅលើនរណាម្នាក់ភ្លាមៗ ប៉ុន្តែកុំធ្វើវាអៃ!។ សកម្មភាព និងអាកប្បកិរិយារបស់ពួកគេមិនអាចបង្ហាញអំពីធាតុពិតរបស់អ្នកបានឡើយ។ មនុស្សភាគច្រើនផ្តោតលើខ្លួនឯងដូចតែគ្នានឹង ហើយសកម្មភាពរបស់ពួកគេអាចជាការឆ្លុះបញ្ចាំងពីការពិតរបស់ពួកគេ។ មនុស្សយើងពិតជាមានទំនោរធម្មជាតិទៅរកការសន្និដ្ឋាន សូម្បីតែនៅពេលដែលវាប្រាកដជាការពិតក៏ដោយ។ ដូចច្នេះរៀនអនុញ្ញាតឲ្យពួកគេពន្យល់មុនពេលអ្នកចាប់ផ្តើមឈានដល់ការសន្និដ្ឋានលឿនជ្រុល។
តើបុគ្គលនេះកំពុងព្យាយាមនិយាយទៅកាន់អ្នកដោយសារអ្វី? តើពួកគេពិតជាប្រភេទមនុស្សដែលប្រមាថអ្នកដ៏ទៃមែនទេ? តើពួកគេបានជួប និងដោះស្រាយអ្វីខ្លះនៅថ្ងៃនេះ? រៀនសួរពីទស្សនៈរបស់មនុស្សទីបីសិនថាតើអារម្មណ៍របស់អ្នក ការគិតរបស់អ្នកសមហេតុផលទេទៅលើមនុស្សទីពីរដែលឬទេ? សូមចាំថាអ្នកអាចគ្រប់គ្រងគំនិតរបស់អ្នកបាន ដោយចំណាយពេល និងធ្វើការគិតឡើងវិញឲ្យបានម៉តចត់ មុនឈានដល់ការសន្មត ហើយអ្នកអាចឃើញថាពួកគេមិនមានន័យថាវាយប្រហារអ្នកដោយផ្ទាល់នោះទេ។
៣. កុំឆាប់ជឿលើពាក្យញុះញង់ ឬព័ត៌មានកុហកលឿនពេក
វាជាការពិតណាស់ដែលមានមនុស្សមួយចំនួនពិតជាចង់ធ្វើបាបអ្នក ហើយចង់ឲ្យអ្នកធ្លាក់ចុះ។ តើអ្នកអាចប្រយុទ្ធប្រឆាំងនឹងពួកគេបានយ៉ាងដូចម្តេច? អ្វីដែលអ្នកត្រូវធ្វើគឺរៀនស្គាល់មនុស្សប្រភេទនេះ ហើយរៀននៅឲ្យឆ្ងាយ ឬដើរចេញពីប្រភេទមនុស្សទាំងនោះ។
ចាប់ផ្តើមរៀនព្រងើយកន្តើយនៅពេលនរណាម្នាក់ជេរប្រមាថអ្នក តែបែជាបន្តដំណើររបស់អ្នកឆ្ពោះទៅមុខជានិច្ច។ អ្នកដែលញុះញង់ ឬបំផុសព័ត៌មានកុហកធ្វើឲ្យគេឈ្លោះគ្នាគឺតែងតែចង់បានចង់ឃើញប្រតិកម្ម តែនៅពេលដែលពួកគេមិនទទួលបានផលពីវា ពួកគេនឹងឈប់ដោយឯងៗ។ មនុស្សពឹសពុលតែងតែព្យាយាមបំពុលអ្នកដ៏ទៃ ប៉ុន្តែថ្នាំពុលរបស់ពួកគេគឺជាប្រភេទទន់ខ្សោយណាស់ ប្រសិនបើអ្នកបណ្តោយខ្លួនវានឹងធ្វើឲ្យអ្នកឈឺឆាប់តាមនោះ តែបើអ្នកជ្រើសរើសបន្សាបពិលនោះវាអាចបានយ៉ាងងាយស្រួល។
៤. ភាពច្បាស់លាស់នៅពេលមានការទំនាក់ទំនង
អ្នកមិនប្រាកដថាចេតនារបស់នរណាម្នាក់ជាអ្វីនោះឡើយ យល់ល្អសួរឲ្យគេបញ្ជាក់នូវអត្ថន័យរបស់វា ឬធ្វើការតាមដានសើបអង្គេត និងវិភាគឲ្យបានត្រឹមត្រូវមុនពេលធ្វើការវិនិឆ័យ។ ហេតុផលដែលនិយាយដោយស្មោះត្រង់ និងដោយផ្ទាល់គឺជាគន្លឹះនៃទំនាក់ទំនងប្រកបដោយសុខដុមរមនាគ្រប់ប្រភេទនៅក្នុងសង្គមរស់នៅ។
ចំណុចទាំងបួននេះអាចឲ្យអ្នករៀនបញ្ជៀសខ្លួនពីការធ្លាក់ខ្លួនក្លាយជាមនុស្សត្រចៀកស ឬជាមនុស្សចូលចិត្តយករឿងដាក់ខ្លួន មិនថាគ្រប់កលៈទេសៈណាក៏ដោយ។ វាក៏ជាវិធីក្នុងការជួយលុបបំបាត់ការគិតតែភាពអវិជ្ជមាន តែផ្តល់មកវិញនូវភាពវិជ្ជមាន។
រូបភាព៖ Pexels
អានបន្ត៖