វិធីក្នុងការសម្រេចចិត្តមិនឲ្យខុសក្នុងជីវិត

  • 2021-02-09 03:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើមូលហេតុអ្វីបានជាមនុស្សជាច្រើន ពេលខ្លះធ្វើការសម្រេចចិត្តខុស ហើយពេលខ្លះទៀតក៏ត្រូវ? ហើយមានអ្នកខ្លះទៀតនោះធ្លាប់ឆ្លងកាត់ ធ្លាប់ធ្វើនឹងធ្លាប់សម្រេចចិត្តរួចម្តងហើយ តែពេលធ្វើការសម្រេចចិត្តនៅតែខុសដដែលៗ។

ទាំងនេះដោយសារការគិតនៅក្នុងប្រព័ន្ធខួរក្បាលរបស់អ្នកមានទំនោរទៅលើការគិតឆាប់ៗ ខ្លីៗ ដោយមិនបានវិភាគ មិនបានធ្វើការពិចារណាឲ្យបានសព្វគ្រប់ឬស៊ីជម្រៅជាមុន។

អ្នកអាចធ្វើការកាត់បន្ថយទៅលើកំហុសនៃការសម្រេចចិត្តក្នុងជីវិតតាមជំហានទាំងនេះ៖

  • ស្វែងយល់ឲ្យបានច្រើននឹងច្បាស់លាស់ទៅលើព័ត៌មាន ហើយនឹងការពិតមុននឹងធ្វើការសម្រេចចិត្ត
  • ការសម្លឹងមើលទៅលើគោលបំណងថាតើអ្នកចង់បានអ្វី
  • ផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការគិត
  • ត្រូវក្រលែកមើលឡើងវិញនូវកំហុស ឬការសម្រេចចិត្តខុសកាលពីមុនៗ
  • ធ្វើការផ្លាស់ប្តូរទម្លាប់ និងអកប្បកិរិយាមិនល្អរបស់អ្នកចោល
  • អ្នកត្រូវតែជាម្ចាស់ជីវិតទៅលើការសម្រេចចិត្តលើអនាគតរបស់ខ្លួនឯង

អ្វីដែលសំខាន់នោះគឺពិនិត្យមើលទៅលើស្ថានភាពខ្លួនឯងថា តើអ្នកស្ថិតក្នុងស្ថានភាពបែបណា និងគួរតែសម្រេចចិត្តបែបណា ឬដើរផ្លូវណាទើបត្រឹមត្រូវ។

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den