ធ្វើរឿងទាំងនេះពេលល្ងាចដើម្បីសុខភាពផ្លូវចិត្ត

  • 2021-02-11 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅតើអ្នកតែងតែធ្វើអ្វីបន្ទាប់ពីថ្ងៃលិច? ភាគច្រើននៃស្ត្រីដែលមានគ្រួសារគឺប្រញាប់ប្រញាល់ទៅផ្ទះមើលកូន ធ្វើម្ហូប នឹងសម្រាកបន្ទាប់ពីការងារពេលមួយថ្ងៃរួចហើយ។ អ្នកខ្លះទៀតក៏ធ្វើដូចគ្នាដែលគឺទៅផ្ទះចម្អិនអាហារពេលល្ងាចញ៉ាំ មើលទូរទស្សន៍ និងសម្រាកយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត។ តែក៏មានមនុស្សមួយចំនួនឆ្លៀតពេលជួបជុំមិត្តភក្តិដែរ ពីព្រោះជីវិតហាក់ដូចជារវល់តែរហូត រវល់ពេញមួយថ្ងៃហើយ អាចនឹងរវល់ពេលល្ងាចថែមទៀតសម្រាប់មនុស្សមួយចំនួន។

មិនថាអ្នករវល់ឬទំនេរពេលល្ងាចយ៉ាងណាឡើយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ ភាពតានតឹងក្នុងចិត្ត ឬក៏ស្ត្រេសជាញឹកញាប់នោះ អ្នកគួរសាកអនុវត្តតាមវិធីទាំងនេះដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើង៖

  • បើកបទចម្រៀងសប្បាយៗខណៈពេលងូតទឹកក្តៅអន់ៗ
  • និយាយអំពីបញ្ហាទាំងនោះចេញឡើងបើអ្នកមានដៃគូ គ្រួសារ ឬផ្ញើសារពិភាក្សាជាមួយមិត្តភក្តិ
  • សិក្សា អាន ឬក៏រៀនអ្វីថ្មីៗ
  • ធ្វើអ្វីមួយដែលអ្នកពូកែ ឬធ្វើសម្រាប់នរណាម្នាក់
  • លេងជាមួយសត្វចញ្ចឹម (ជាសត្វឆ្កែគឺល្អ)
  • មើលកម្មវិធីកំប្លែងៗ ធ្វើឲ្យអ្នកសើចសប្បាយចិត្ត

ព្យាយាមប្រាប់ខ្លួនឯងថាបើជួបបញ្ហាគឺត្រូវតែដោះស្រាយ បើដោះស្រាយមិនបានគឺត្រូវរកជំនួយពីក្រុមគ្រួសារ មិត្តភក្តិ ឬដោះស្រាយវានៅពេលក្រោយទៀត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den