តើត្រូវធ្វើដូចម្តេចបើមានការបែកបាក់មិត្តភាព?
- 2021-02-05 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើត្រូវធ្វើដូចម្តេចបើមានការបែកបាក់មិត្តភាព?
ប្រហែលជាអ្នកបានសម្រេចចិត្តបញ្ចប់មិត្តភាពហើយដើរចេញ ឬក៏មិត្តរបស់អ្នកជាអ្នកធ្វើវាឡើងដាក់អ្នក តែទាំងពីរគឺមានផលអវិជ្ជមានយ៉ាងខ្លាំង។ ការបែកបាក់ជាមួយមិត្តសម្លាញ់គឺមានការឈឺចាប់ជាងជាមួយសង្សារទៅទៀត ពីព្រោះមិត្តសម្លាញ់គឺជាមនុស្សសំខាន់ក្នុងជីវិតរបស់អ្នក ជាមនុស្សដែលអ្នកអាចពិភាក្សារឿងគ្រប់យ៉ាងដោយមិនមានការលាក់បាំង ជាពិសេសនោះគេគឺជាមនុស្សតែម្នាក់ដែលអាចជួយផ្តល់យោបល់ ជាអ្នកស្តាប់ ជាអ្នកកំដរពេលដែលអ្នកបែកបាក់ជាមួយសង្សារ។
ដឹងច្បាស់ថាវាពិតជាពិបាក តែបើអ្នកឈានដល់ចំណុចនេះ ព្យាយាមធ្វើរឿងទាំងនេះ អាចនឹងជួយដោះស្រាយបានផង និងដើម្បីកាត់បន្ថយការឈឺចាប់របស់អ្នកបានផង ហើយអាចបន្តដើរទៅមុខដោយខ្លួនឯង៖
ត្រូវចាំថាកុំក្លាយជាមនុស្សត្រចៀកស តែប្រឈមមុខនឹងគ្នា ហើយដោះស្រាយដោយសន្តិវិធី និងត្រូវគិតចំពោះរឿងល្អៗដែលអ្នកទាំងពីរបានធ្វើ បានឆ្លងកាត់ និងកុំព្យាយាមបង្កើតមិត្តសម្លាញ់ថ្មីលឿនពេក។
ប្រភពរូបភាព៖ Pexels, Freepik
ចុចអានបន្ត៖