សញ្ញាទាំង ៣ ដែលអ្នកកំពុងយករឿងដាក់ខ្លួន ឬជាមនុស្សគិតជ្រុលហួស
- 2020-12-08 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៣ ដែលអ្នកកំពុងយករឿងដាក់ខ្លួន ឬជាមនុស្សគិតជ្រុលហួស
ពិភពលោកគឺធំទូលាយ និងពោរពេញទៅដោយបុគ្គលប្លែកៗ វាច្បាស់ហើយដែលថា ពួកគេមិនទាក់ទងនឹងអ្នក។ ប៉ុន្តែពេលខ្លះតើអ្នកមានអារម្មណ៍ដូចនេះដែលឬទេ? វាជារឿងធម្មតាទៅហើយដែលមនុស្សគ្រប់គ្នាជួបប្រទះនឹងអារម្មណ៍អវិជ្ជមានម្តងម្កាលក្នុងជីវិតប្រចាំថ្ងៃ។ អ្វីដែលមិនមែនជារឿងធម្មតានោះគឺជានិច្ចកាលមានអារម្មណ៍អវិជ្ជមានរបស់អ្នកកើតឡើងញឹកញាប់ពេក តាមរយៈការជៈឥទ្ធិពលពីមនុស្សជុំវិញខ្លួន។ យករឿងរ៉ាវទុកក្នុងចិត្តពេលរឿងរាវទាំងនោះមិនទាក់ទងអំពីអ្នកគឺជាឥរិយាបទមិនល្អសម្រាប់ខ្លួនឯងឡើយ វាអាចបំផ្លាញទំនាក់ទំនង ឱកាសជីវិត និងលើខ្លួនឯង។
សញ្ញាធំៗទាំង ៣ នេះបញ្ជាក់ថា អ្នកយករឿងដាក់ខ្លួន ឬគិតជ្រុលពេកអំពីការប្រព្រឹត្ត ការនិយាពីមនុស្សជុំវិញខ្លួនអ្នក៖
១. អារម្មណ៍អវិជ្ជមានរបស់អ្នកកើតឡើងជាញឹកញាប់
ភាពអសន្តិសុខផ្ទាល់ខ្លួន ការមើលឃើញអ្នកដទៃធ្វើបានល្អធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល និងបង្កឲ្យមានអារម្មណ៍អសន្តិសុខខ្លាំង។ ឧទាហរណ៍ការឃើញនរណាម្នាក់បង្ហោះរូបថតស្អាតរបស់ពួកគេលើបណ្តាញសង្គមអាចធ្វើឲ្យអ្នកមើលងាយរូបរាងខ្លួនឯង និងមានភាពអន់ចិត្ត ច្រណែនជាដើម។ តើអ្នកតែងតែមានអារម្មណ៍ថាមាន អន់ ឬខុសមែនទេ? នេះក៏ដោយសារតែអ្នកកំពុងធ្វើការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដ៏ទៃច្រើនពេក និងហួសកំរិត ទាំងរឿងនោះគ្មានទាក់ទងនឹងអ្នកទាល់តែសោះ។
ភាពទុទិដ្ឋិនិយម មិនថាស្ថានភាពបែបណាក៏ដោយអ្នកបដិសេធមិនមានគំនិតវិជ្ជមានទេឡើយ។ អ្នកមិនអាចបញ្ឍប់ការព្រួយបារម្ភអំពីរឿងគឹផ្តោតអារម្មណ៍អវិជ្ជមានជានិច្ច ទោះបីជានៅក្នុងស្ថានភាពនោះវាល្អជាងអាក្រក់ក៏ដោយ។ អ្នកតែងតែគិតខុសឬភាន់ច្រលំពីសំដីរបស់នរណាម្នាក់ព្រោះអ្នកជាមនុស្សមានអារម្មណ៍ឆែវឆាវ ឬគិតជ្រុលហួស គិតតែន័យអាក្រក់។ ពេលខ្លះអ្នកក៏ឆ្ងល់ខ្លួនឯងដែលថា (អញច្រលំ អញគិតជ្រុលដឹង!)។
២. អ្នកតែងតែព្យាយាមចង់បង្ហាញប្រាប់អ្នកដ៏ទៃអំពីខ្លួនអ្នក
តើអ្នកមានអារម្មណ៍ថាអ្នកតែងតែព្យាយាមបង្ហាញខ្លួនអ្នកឬឲ្យមនុស្សនៅជុំវិញអ្នកយល់ស្របថា អ្នកជាមនុស្សស្អាត ឆ្លាត និងល្អប្រសើរជាងអ្នកដ៏ទៃ? វាមានគុណវិបិត្តខ្លាំងណាស់ដែលអាចបង្កអន្តរាយដល់អ្នកនិងរុញច្រានអ្នកដទៃឲ្យចេញឆ្ងាយពីអ្នក។ ហើយនេះជាវិធីប្រាប់ថាអ្នកកំពុងតែធ្វើវា៖
អ្នកមិនអាចទទួលយកការវិនិច្ឆ័យដើម្បីការស្ថាបនា ហើយអ្នកស្អប់ការស្តីបន្ទោសពីសាធារណៈជននៅពេលមានអ្វីមិនប្រក្រតី អ្នកនឹងមានប្រតិកម្មអវិជ្ជមាននឹងបំផ្លើសវា ព្រោះអ្នកខ្លាចខូចកេរ្តិ៍ឈ្មោះ។ មនុស្សដែលផ្តល់នូវការរិះគន់ក្នុងន័យស្ថាបនាគឺមិនមែនជាការវាយប្រហារផ្ទាល់ខ្លួនឡើយ តែវាជួយអ្នកឲ្យរៀន និងកែលម្អ។ ប៉ុន្តែអ្នកវិញគិតថាវាជាការប្រមាថអ្នក និងមានអារម្មណ៍អាក់អន់ចិត្ត ក៏ព្រោះអ្នកដ៏ទៃមិនយល់ស្របអ្នក។ រាល់ពេលដែលអ្នកធ្វើអ្វីមួយ អ្នកតែងតែគិតអំពីការសរសើរ ការដឹងគុណភ្លាមៗពីមនុស្សជុំវិញខ្លួន ដែលចង់បានពីវា។
៣. អ្នកធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីខ្លួនឯង ឬគិតថាអ្វីៗគឺសម្រាប់តែខ្លួនអ្នកម្នាក់
វាជារឿងធម្មតាទៅហើយដែលម្នាក់ៗគិតរឿងផ្ទាល់ខ្លួន ទោះបីជាលទ្ធផលវាល្អ ឬអាក្រក់ក៏ដោយ។ ហើយអ្នកដឹងថាមនុស្សគ្រប់រូបមានលក្ខណៈប្លែកពីគ្នានៅក្នុងចំណង់ចំណូលចិត្ត និងគ្រប់រសជាតិជីវិត។ សញ្ញាជាក់លាក់មួយទៀតដែលអ្នកមានអារម្មណ៍ថាដូចជាមានការប៉ះទង្គិចនោះគឺនៅពេលនរណាម្នាក់បដិសេធនូវអ្វីដែលអ្នកចូលចិត្ត។
អ្នកតែងតែបង្កើតរឿងនៅក្នុងខួរក្បាលជានិច្ច ឧទាហរណ៍ថាមិត្តភក្តិរបស់អ្នកសុំឲ្យលុបចោលគំរោងអាហារថ្ងៃត្រង់ដែលអ្នកមានជាមួយគ្នា ហើយពួកគេប្រាប់ពីមូលហេតុច្បាស់លាស់ តែអ្នកវិញមិនទទួលយកការពន្យល់ទេ បែរជាចាប់ផ្តើមបង្កើតរឿងព្រោះតែខឹង។ អ្នកឆ្ងល់ថាតើមិត្តរបស់អ្នកខឹងចងគំនុំរឿងអ្វី មានអារម្មណ៍ថាចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា គិតថាគេស្អប់អ្នកហើយនឹងបោះបង់អ្នកចោល។ ទាំងនេះមកពីការសន្និដ្ឋានគ្មានមូលហេតុ ការស្រមើលស្រមៃទាំងនេះអាចបំផ្លាញការគិតវិជ្ជមានរបស់អ្នក ហើយមិនមែនជាវិធីល្អដើម្បីដោះស្រាយជម្លោះទេ។
មនុស្សភាគច្រើននៅលើពិភពលោកមិនបានព្យាយាមធ្វើឲ្យអ្នកចុះ ឬចង់ធ្វើបាបអ្នកនោះទេ ភាគច្រើននៃពួកគេយ៉ាងហោចណាស់ក៏កំពុងតែផ្តោតលើខ្លួនឯងដែរ។ ដូច្នេះនៅពេលក្រោយអ្នកគិតថា វាជារឿងធម្មតាទេដែលមានការការពារខ្លួន ការសន្និដ្ឋាន ការវិនិឆ័យពីអ្នកដ៏ទៃនៅជុំវិញខ្លួន។
រូបភាព៖ Pexels
អានបន្ត៖