៨ ចំណុចដែលមនុស្សល្អធ្វើដោយមិនដឹងខ្លួនថា បានធ្វើវាឡើយ !

  • 2020-12-07 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងពិភពលោកមួយនេះ អ្នកនឹងជួបមនុស្សគ្រប់ប្រភេទជារៀងរាល់ថ្ងៃដែលមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង និងគ្រប់រូបភាព មនុស្សល្អៗដែលយកចិត្តទុកដាក់ មនុស្សដែលឆ្លៀតឱកាសនឹងកេងចំណេញ និងមានច្រើនប្រភេទទៀត។ ប៉ុន្តែក៏មានមនុស្សល្អជាច្រើននៅលើពិភពលោកនេះផងដែរ ហើយប្រហែលជានៅជុំវិញអ្នកទៀតផង។

ឧទាហរណ៍ថាឃើញមនុស្សម្នាក់រត់កាត់ចរាចរណ៍ហើយស្ទើរតែបង្កគ្រោះថ្នាក់ ដំបូងអ្នកប្រាកដជាគិតថាគេឆ្គួតល្ងង់ ជេរគ្នាជាដើម តែអ្នកមិនដឹងថាមនុស្សម្នាក់នេះប្រញាប់ប្រញាល់ទៅជួបមនុស្សជាទីស្រឡាញ់ដែលកំពុងសម្រាកនៅមន្ទីរពេទ្យនោះទេ។ ប្រហែលជាអ្នកបានជួបប្រទះមនុស្សឆ្មើងឆ្មៃនៅឯភោជនីយដ្ឋានកំពុងតែទាស់គ្នា ខណៈពេលដែលអ្នកគិតថាអន់មាយាទ! ការពិតនោះគឺថា អ្នកមិនអាចវាយតម្លៃមនុស្សម្នាក់ៗដែលអ្នកជួបប្រទះក្នុងជីវិតរាល់ថ្ងៃតែសម្បកក្រៅតែមួយភ្លែតនោះទេ។ អ្វីដែលអ្នកអាចធ្វើទៅបាននោះគឺសន្តានចិត្តល្អរបស់អ្នកចំពោះអ្នកដ៏ទៃ ស្នាមញញឹមរបស់អ្នកក៏អាចជាអ្វីដែលពួកគេត្រូវការឃើញផងមើលទៅ។

តើអ្នកកំពុងចាត់ទុកខ្លួនឯងជាមនុស្សចិត្តល្អ? តើអ្នកកំពុងយកចិត្តទុកដាក់ មានសុជីវធម៌ ជួយមនុស្សចាស់ និងអ្នកដែលកំពុងត្រូវការជំនួយខ្លាំងមែនទេ? វាប្រហែលគ្រាន់តែជារឿងល្អមើល និងដើម្បីមុខមាត់? តើអ្នកបានធ្វើវាចេញពីចិត្តរបស់អ្នកអត់?

ចំណុចទាំង ៨ នេះបញ្ជាក់ថាអ្នកជាមនុស្សសន្តានចិត្តល្អ ហើយអ្នកធ្វើវាឡើងដោយមិនដឹងខ្លួន និងចេញពីចិត្ត៖

១. តែងតែកោតសរសើរអ្នកដ៏ទៃ ទោះបីវាជារឿងបន្តិចបន្តួចក៏ដោយ

២. មានការការអត់ធ្មត់ខ្ពស់

៣. ចេះគោរពភាពឯកជនរបស់អ្នកដ៏ទៃ មិនសួរជីកឬសជីកគល់

៤. តែងតែបង្ហាញភាពស្មោះត្រង់

៥. ការជួយអ្នកក្រជាង ទោះតិចឬច្រើន

៦. តែងតែញញឹមដាក់អ្នកដ៏ទៃជានិច្ច

៧. ការចូលរួមធ្វើសកម្មភាពសប្បុរសជននានា

៨. បង្ហាញសុជីវធម៌ និងគោរពមនុស្សចាស់ជាងជានិច្ច

ប្រសិនបើអ្នករាល់គ្នានៅលើភពផែនដីនេះបានចំណាយពេលដើម្បីអនុវត្តរឿងតែមួយ ឬពីរនៅក្នុងចំនុចខាងលើនេះ ពួកគេនឹងធ្វើឲ្យសង្គមរស់នៅក្លាយជាកន្លែងល្អប្រសើរជាងមុន ហើយវានឹងធ្វើឲ្យអ្នកសប្បាយចិត្តនូវទង្វើល្អទាំងនោះ។ វាងាយស្រួលក្នុងការក្លាយជាមនុស្សដែលជាន់ឈ្លីគេ និងគិតពីរឿងខុសនៅក្នុងជីវិតរបស់អ្នក ប្រហែលជាទទួលបានលាភនឹងទ្រព្យសម្បត្តិជាលុយ ឬបុណ្យសិក្តិ តែតើអ្នកដឹងទេថារបស់ខ្លះក្នុងជីវិតនេះមានតម្លៃច្រើនជាងចំនួនទឹកប្រាក់ទៅទៀត។

អ្វីដែលមិនអាចកាត់ថ្លៃបានដែលអ្នកអាចធ្វើរាល់ថ្ងៃគឺជួយអ្នកណាម្នាក់ដែលកំពុងតែជួបការលំបាកក្នុងការរស់នៅ ការជួយមនុស្សវ័យចំណាស់ដែលឯកោហើយគ្មានគ្រួសារនៅផ្ទះ។ ពេលអ្នកយកចិត្តទុកដាក់ និងមានចិត្តល្អចំពោះអ្នកណាដែលអ្នកបានជួប ឬជួយ វាធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកគឺជាមនុស្សគួរឲ្យគោរពសរសើរម្នាក់នៅក្នុងសង្គម៕

រូបភាព៖ Pexels, Unsplash

អានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den