ដំណាក់កាលទាំង ៩ ដែលគូស្នេហ៍ទាំងអស់នឹងត្រូវឆ្លងកាត់
- 2021-02-06 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណាក់កាលទាំង ៩ ដែលគូស្នេហ៍ទាំងអស់នឹងត្រូវឆ្លងកាត់
ប្រសិនបើអ្នកកំពុងតែមានដៃគូ តើអ្នកចង់ដឹងមែនទេថា អ្នកកំពុងតែស្វិតនៅក្នុងដំណាក់កាលមួយណាក្នុងចំណោមដំណាក់កាលទាំងប្រាំបួននេះ? វាមិនសំខាន់ថាទំនាក់ទំនងស្នេហារបស់អ្នកទើបតែចាប់ផ្តើម ឬក៏មានរយះពេលយូរប៉ុនណាក៏ដោយ ពីព្រោះអ្នកទាំងពីរនឹងធ្លាក់ចូលក្នុងដំណាក់កាលណាមួយនៃដំណាក់កាលទាំងអស់។
ទាំងនេះជាដំណាក់កាលទាំង ៩ ដែលគូស្នេហ៍ទាំងអស់នឹងត្រូវឆ្លងកាត់៖
១. ដំណាក់កាលចំណង់ គឺជាពេលដែលអ្នកទាំងពីរមានអារម្មណ៍ទាក់ទាញ ស្រឡាញ់ចង់បានគ្នាទៅវិញទៅមក ជាពិសេសនោះគឺជាដំណាក់កាលនៃចំណង់ផ្លូវភេទ។ អ្នកទាំងពីរផ្តោតតែរឿងសប្បាយៗ និងរឿងល្អៗជាមួយគ្នា។
២. ដំណាក់កាលយល់ចិត្ត ជាពេលដែលអ្នកទាំងពីរបានស្គាល់ពីបុគ្គលិកលក្ខណៈគ្នាទៅវិញទៅមក។ អ្នកមានការពិភាក្សាអំពីរឿងនេះ រឿងនោះជាច្រើន។ អ្នកមានភាពសប្បាយរីករាយក្នុងការជជែកជាមួយដៃគូជានិច្ច។
៣. ដំំណាក់កាលនៃការរំខាន គឺជាពេលវេលាដែលអ្នកទាំងពីរចាប់ផ្តើមមានការឈ្លោះប្រកែកគ្នា។ វាអាចគ្រាន់តែជាការអាក់អន់ចិត្ត ឬជាការឈ្លោះដែលអាចដោះស្រាយបានវិញឆាប់ៗ។
៤. ដំណាក់កាលវិនិច្ឆ័យគ្នា អ្នកទាំងពីរនឹងចាប់ផ្តើមមានគំនិតទៅលើដៃគូថាគួរតែធ្វើបែបនេះ ហើយវិនិច្ឆ័យថាមិនគួរធ្វើបែបនោះ។ ការចង់បានខុសគ្នានឹងនាំឲ្យមានការពិបាកចិត្ត ឬឈ្លោះទាស់ទែង។
៥. ដំណាក់កាលយកឈ្នះ ជាពេលដែលអ្នកទាំងពីរព្យាយាមបញ្ចុះបញ្ចូលគ្នាឲ្យស្របទៅតាមការចង់បានរបស់នរណាម្នាក់។ ប៉ុន្តែបើភាគីម្នាក់ចចេះរឹងរុះចង់ឈ្នះនោះ វានឹងនាំអ្នកទាំងពីរឈានដល់ការបែកបាក់គ្នា។
៦. ដំណាក់កាលសុភមង្គល នេះប្រសិនបើអ្នកអាចឆ្លងកាត់ដំណាក់កាលទី ៥ បាន។ ជាពេលដែលអ្នកទាំងពីរយល់ចិត្តគ្នា ការទទួលយកនឹងផ្តល់ឲ្យគ្នាអំពីបុគ្គលិកលក្ខណៈដែលអាចទទួលបានសុភមង្គល។ ការយល់ឃើញថាអ្នកទាំងពីរគឺជាគូដែលសក្កសមល្អឥតខ្ចោះ និងអាចឈានដល់ការភ្ជាប់ពាក្យ ឬរៀបការ។
៧. ដំណាក់កាលបន្ទោស អ្នកប្រហែលជាបានរស់នៅជាមួយគ្នាជាច្រើនឆ្នាំហើយ ដោយសារភាពរវល់រៀងៗខ្លួន អ្នកមិនសូវបានចំណាយពេលជាមួយគ្នាច្រើន។ ពេលខ្លះអ្នកមិនសប្បាយចិត្តទៅលើអ្វីមួយក៏ចាប់ផ្តើមបន្ទោសគ្នា។
៨. ដំណាក់កាលមិនទុកចិត្តគ្នា កាន់តែយូរទៅភាពមិនទុកចិត្តគ្នានឹងចាប់ផ្តើមកើតមានឡើយ ដោយសារក្នុងម្នាក់នៃអ្នកទាំងពីរនឹងបាត់បង់ភាពត្រេកត្រអាល ឬអារម្មណ៍ក្នុងការរួមភេទជាមួយគ្នា។
៩. ជាដំណាក់កាលនៃការទុកចិត្តគ្នាទាំងស្រុង ជាពេលដែលទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានសុភមង្គលនឹងមានការជឿទុកចិត្តគ្នាយ៉ាងពេញលេញ។ ការយល់ចិត្តគ្នាទៅវិញទៅមក រាល់ការសម្រេចចិត្តមានភាពចុះសម្រុង ហើយអ្នកសប្បាយចិត្តនឹងទំនាក់ទំនងស្នេហារបស់អ្នក។ តែត្រូវចាំថាដំណាក់កាលទី ៨ នឹងមកតាមជានិច្ចបើមានការបណ្តោយ ឬធ្វេសប្រហែសក្នុងការផ្តល់ពេលវេលាឲ្យគ្នាគ្រប់គ្រាន់នោះ៕
ប្រភពរូបភាព៖ Pexels, Freepik
ចុចអានបន្ត៖