តើអ្នកគួរមានការរួមភេទនៅថ្ងៃទិវានៃក្តីស្រឡាញ់ ឬមិនគួរ?
- 2021-02-04 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកគួរមានការរួមភេទនៅថ្ងៃទិវានៃក្តីស្រឡាញ់ ឬមិនគួរ?
សម្រាប់អ្នកដែលមានគូសង្សារ តើបានរៀបចំគម្រោងអ្វីហើយឬនៅសម្រាប់ថ្ងៃទិវានៃក្តីស្រឡាញ់? គិតថានឹងទៅញ៉ាំអាហារពេលល្ងាចនៅកន្លែងទំនើបប្លែកៗ គិតថានឹងទិញសូកូឡាឆ្ងាញ់ៗ ប្រេនៗឲ្យមួយប្រអប់ ឬក៏នឹងទិញផ្កាកុលាបឲ្យមួយបាច់ដ៏ធំ?
តាមការសិក្សាស្រាវជ្រាវ និងការស្ទាបស្ទង់មតិទៅលើមនុស្សជាង ១ ម៉ឺននាក់បានបង្ហាញថា រហូតដល់ទៅ ៨៥ ភាគរយដែលបុរសនឹងស្ត្រីគិតថាការរួមភេទគឺជារឿងសំខាន់សម្រាប់ដៃគូនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ដែលចំនួននេះខ្លាំងជាងពេលរៀបការ និងជាងពេលមានការណាត់ជួបដំបូងទៅទៀត។ សម្រាប់ដៃគូដែលធ្លាប់ធ្វើហើយវាគឺជារឿងធម្មតា ឬអាចជារឿងរំភើបត្រេកត្រអាល ប៉ុន្តែចំពោះអ្នកដែលមិនធ្លាប់បានប្រព្រឹត្តវិញ អ្នកប្រហែលជាត្រូវធ្វើការគិតឲ្យបានម៉ត់ចត់មុននឹងឈានជើងដើរចូល។
ហេតុអ្វីបានជាអ្នកត្រូវតែមានការរួមភេទនៅក្នុងថ្ងៃនោះ ខណៈពេលដែលអ្នកមានថ្ងៃជាច្រើនរាប់មិនអស់នៅខាងមុខ។ ហេតុផលនោះគឺថាវាបានក្លាយជាទំនៀមទម្លាប់ទៅហើយ ឲ្យតែដល់ថ្ងៃនោះអ្នកទាំងពីរដឹងច្បាស់ថាត្រូវតែធ្វើវា ប្រៀបបានដូចជាអ្នកដឹងថាថ្ងៃខួបកំណើតត្រូវទិញកាដូនឹងនំខេក ថ្ងៃបុណ្យណូអែលត្រូវមានការជូននឹងការញ៉ាំអាហារជាមួយក្រុមគ្រួសារជាដើម។ ហើយវាមិនត្រូវបានគេហៅថាជាការរួមភេទដោយមានអារម្មណ៍ពិតចេញពីខាងក្នុង ឬសេចក្តីស្រឡាញ់នោះទេ តែវាត្រូវបានគេហៅថា ជាគម្រោងនៃការរួមភេទ។
តែដូចបាននិយាយរួចហើយ វាគ្មានអ្វីខុសឆ្គងនោះទេសម្រាប់គូសង្សារដែលធ្លាប់ធ្វើរួចហើយនោះ ហើយក៏មិនមែនគូស្នេហ៍ទាំងអស់នឹងធ្វើវាដែរ។ ក៏ប៉ុន្តែប្រសិនបើអ្នកឈានដល់ចំណុចនោះ ស្ត្រីៗត្រូវមានការការពារឲ្យមែនទែន ពីព្រោះវាធ្លាប់កើតរួចមកហើយទៅលើគូស្នេហ៍មួយចំនួន។ ការផឹកស៊ីរហូតស្រវឹងជ្រុលដែលខាងប្រុសនឹងឆ្លៀតឱកាសចំពោះគូថ្មីថ្មោង ការរួមភេទដោយមិនប្រើស្រោមព្រោះតែអ្នកមិនដឹងខ្លួន ឬព្រោះតែគេនោះចង់សាកល្បងរស់ជាតិថ្មី ដែលវានឹងមានផលអវិជ្ជមាន ខ្លាំងសម្រាប់អ្នក។
បើអាចអ្នកគួរតែមានទំនាក់ទំនងផ្លូវភេទជាមុនសិន មុនការចេញទៅជប់លាងសប្បាយនៅខាងក្រៅ ឬក៏គួរតែរង់ចាំធ្វើវានៅថ្ងៃខាងមុខទៅក៏បានដែរ។
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖