អត្ថប្រយោជន៍សុខភាពជាច្រើនពីការញ៉ាំផ្លែប៉ោមជាប្រចាំ

  • 2021-01-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្រាវជ្រាវបានបង្ហាញថាការបរិភោគផ្លែប៉ោមយ៉ាងហោចណាស់មួយផ្លែក្នុងមួយថ្ងៃអាចជួយធ្វើឲ្យសុខភាពរបស់អ្នកបានប្រសើរឡើង និងផ្តល់អត្ថប្រយោជន៍សុខភាពមួយចំនួនទៀត។ ផ្លែប៉ោមមួយផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗរួមមានជាតិសរសៃ វីតាមីន ជាតិរ៉ែ វីតាមីនសេ វីតាមីនខេ ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។

១. ជួយសុខភាពបេះដូង ការសិក្សាទៅលើមនុស្សពេញវ័យជាង ២ ម៉ឺននាក់បានរកឃើញថាការញ៉ាំផ្លែប៉ោមច្រើនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនរួមទាំងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ សារជាតិសរសៃរដែលមាននៅក្នុងផ្លែប៉ោមអាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតជាតិខ្លាញ់ដែលជាកត្តាបង្កឲ្យមានជំងឺបេះដូង។

២. ជាសមាសធាតុប្រឆាំងនឹងជំងឺមហារីក ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថាសមាសធាតុជាច្រើនដែលមាននៅក្នុងផ្លែប៉ោមអាចការពារប្រឆាំងនឹងជំងឺមហារីកក្រពះ ពោះវៀនធំ សួត មាត់ធ្មេញ និងបំពង់អាហារបានយ៉ាងប្រសើរដែលបញ្ចៀសពីជំងឺមហារីនានា។

៣. អត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀតរួមមាន៖

  • ជួយសម្រកទម្ងន់
  • ធ្វើឲ្យសុខភាពឆ្អឹងបានប្រសើរឡើង
  • ជួយដល់សុខភាពខួរក្បាល កាត់បន្ថយស្ត្រេស
  • ការពារប្រឆាំងនឹងជំងឺហឺត
  • កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមជាដើម

ការញាំុផ្លែប៉ោមមួយផ្លែជារៀងរាល់ថ្ងៃនឹងផ្តល់សារធាតុចិញ្ចឹមខ្ពស់ដែលមានផលអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយ និងជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗជាច្រើនទៀត៕

រូបភាព៖ Pexels

អានបន្ត៖

ប្រភព៖ healthline ប្រែ​សម្រួល៖ Chrel Den