រឿងដែលត្រូវធ្វើបើសង្ស័យ ឬដឹងថាដៃគូមានស្រី

  • 2021-01-20 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាជារឿងធម្មតាទៅហើយសម្រាប់ដៃគូដែលតែងតែចង់ដឹងថាមនុស្សជាទីស្រឡាញ់របស់ខ្លួនស្មោះត្រង់ ឬអត់។ វាជាការឈឺឆាប់បំផុតសម្រាប់នារីៗនៅពេលបានដឹងថាសង្សារ ឬប្តីរបស់ខ្លួនលួចមានស្រី ហើយអ្នកនឹងមានអារម្មណ៍ថាដូចជាត្រូវភ្នំដ៏ធំមួយកំពុងតែសង្គត់អ្នកទាំងរស់អញ្ចឹង។ អារម្មណ៍ពុះកញ្ជ្រោលនឹងនាំអ្នកឈានទៅដល់ការឈ្លោះប្រកែកគ្នា ហើយការស្រែកខ្លាំងៗដាក់គ្នាក៏មិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហានោះដែរ។ អ្នកជាមនុស្សពេញវ័យអស់ហើយ គួរតែរៀនដោះស្រាយបញ្ហាដោយសន្តិវិធី។ ទាំងនេះជារឿងដែលអ្នកត្រូវធ្វើប្រសិនបើអ្នកសង្ស័យ ឬដឹងថាគេមានអ្នកថ្មី៖

ប្រសិនបើសង្ស័យ៖

  • វិភាគទៅលើគុណសម្បត្តិ និងគុណវិបត្តិរបស់គាត់

  • ស្វែងរកជំនួយដើម្បីជជែក មុនពេលអ្នកសម្រេចធ្វើអ្វីមួយ

  • ប្រាប់ដៃគូរបស់អ្នកឲ្យដឹងថាអ្នកចង់និយាយអំពីបញ្ហានោះ

ប្រសិនបើអ្នកបានដឹងរួចហើយ៖

  • កុំបន្ទោសខ្លួនឯង ឬដៃគូ តែត្រូវប្រាប់គាត់ឲ្យដឹង និងធ្វើការពិភាក្សាដោះស្រាយដោយសន្តិវិធី

  • បើវាមិនអាចទៅរួចទេ អ្នកត្រូវរៀនទទួលយកការពិត

  • កុំស្វែងរកនរណាថ្មីដើម្បីជាការសងសឹកឲ្យសោះ

  • ផ្តល់ពេលវេលាសម្រាប់ខ្លួនឯងឲ្យបានច្រើន និងព្យាយាមថែរក្សាខ្លួនឯងឲ្យបានល្អ

មានហេតុផលជាច្រើនណាស់ដែលបណ្តាលឲ្យមានជម្លោះ ឬការក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងស្នេហា តែអ្វីដែលអ្នកត្រូវធ្វើនោះគឺ ព្យាយាមស្តាប់ និងព្យាយាមនិយាយ ទល់មុខគ្នាជាមួយដៃគូរបស់អ្នកឲ្យបានច្រើន។ ហើយគួរតែព្យាយាមបញ្ឈប់ ការសន្មត់ ខុសរឿងមុនពេលដែលអ្នកអាចយល់ពីដំណើររឿង ឬការពិតនោះ៕

រូបភាព៖ Pexels, Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den