មូលហេតុដែលមនុស្សភាគច្រើនសព្វថ្ងៃនេះសុខចិត្តនៅលីវ

  • 2021-01-16 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងរ៉ាវដែលថាស្នេហាគឺជាការឈឺចាប់ ហើយការនៅលីវគឺជាភាពឯកា និងសោកសៅត្រូវបានលើឡើងមកពីភាក្សាជារើយៗនឹងត្រូវបានគេមើលឃើញដោយភាពផ្ទុយគ្នាទៅវិញ។ មនុស្សសម័យទំនើបសព្វថ្ងៃនេះបានធ្វើការវិភាគ និងមានការឆ្លងកាត់ច្រើនអំពីរឿងទាំងនេះដែលនាំឲ្យពួកគេរៀនរីករាយនឹងជីវិតម្នាក់ឯង ឬនៅលីវរបស់ពួកគេ ។ ប៉ុន្តែតើអ្នកដឹងថាមកពីមូលហេតុអ្វីទៅ?

ហេតុផលនោះគឺមានច្រើន និងផ្សេងៗគ្នា ហើយទាំងនេះជាមូលហេតុដែលមនុស្សសម្រេចចិត្តនៅលីវ៖

១. មានពេលវេលាច្រើនជាមួយមិត្តភក្តិ និងគ្រុមគ្រួសារបងប្អូន

ពីព្រោះពួកគេអាចផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើពេលវេលាផ្ទាល់ខ្លួន ជីវិតសង្គម និងអាជីពការងារជាចំបង។ ពួកគេមិនចង់ឲ្យជីវិតរបស់ពួកគេមានការគ្រប់គ្រងដោយសារនរណាម្នាក់ពេលមានទំនាក់ទំនងស្នេហា។ វាផ្តល់ឱកាសឲ្យពួកគេរីករាយគ្រប់វិនាទីនៅក្នុងឆាកជីវិតរបស់ពួកគេ និងស្គាល់ថាអ្វីជាតម្លៃជីវិតពិតដែលផ្ទុយពីមនុស្សជំនាន់មុនគិតតែពីការកសាងពូជពង្សវង្សត្រកូល។

២. ទទួលបានភាពឯករាជ្យ និងមិនចង់ធ្វើការលះបង់ទាំងស្រុង

មនុស្សស្រីចូលចិត្តភាពឯករាជ្យ និងសេរីភាពផ្ទាល់ខ្លួន ដោយមិនចាំបាច់ធ្វើការលះបង់អ្វីគ្រប់យ៉ាងដោយសារតែស្នេហា។ នៅពេលមានទំនាក់ទំនង ពួកគេនឹងបាត់បង់ឱកាសជាច្រើនដូចជាការសិក្សាដែលខ្លួនចង់បន្ត ការងារដែលខ្លួនសុបិនចង់ធ្វើ និងលះបង់ក្តីស្រមៃផ្ទាល់ខ្លួនដើម្បីដៃគូនឹងគ្រួសារ។ នេះជាមូលហេតុចំបងដែលនារីៗសព្វថ្ងៃចាំរហូតដល់បញ្ចប់ការសិក្សា និងមានការងារល្អ។

៣. ពិបាកក្នុងការជឿទុកចិត្តលើនរណាម្នាក់

នេះជាមូលហេតុដែលមនុស្សសម័យថ្មីមិនរៀបការដោយសារតែការរៀបចំពីចាស់ទុំទៀតទេ គឺរៀបការដោយក្តីស្រឡាញ់ និងការស្គាល់ពីអតចរិតគ្នាទៅវិញទៅមកជាមុនសិន។

៤. ដោយសារតែការគោរព និងឲ្យតម្លៃខ្លួនឯងទាប

មនុស្សមួយចំនួនពេលដែលនៅម្នាក់ឯងនឹងចាប់ផ្តើមគិតថា ខ្លួនមិនល្អ មិនស្អាត ទើបគ្មាននរណាយកធ្វើសង្សារ។ វាជាហេតុធ្វើឲ្យអ្នកនៅឆ្ងាយពីទំនាក់ទំនង តែអ្នកនឹងរីករាយជាមួយភាពនៅលីវដោយមិនបារម្ភពីការគិតរបស់អ្នកដទៃ។

៥. ពួកគេចង់ធ្វើខ្លួនឲ្យក្លាយជាមនុស្សជោគជ័យ និងឯករាជ្យម្នាក់

នៅពេលដែលអ្នកមិនមាននរណាដែលត្រូវគិតខ្វាយខ្វល់នោះ អ្នកមានពេលវេលាច្រើនសម្រាប់បញ្ហាផ្ទាល់ខ្លួន ផ្តោតតែលើការរកស៊ី អាជីវកម្មការងារ និងសំរាកលំហែកាយ។ សេរីភាពពេញលេញក្នុងការជ្រើសរើសធ្វើអ្វីមួយដែលអ្នកចង់ធ្វើ។

បានជាមនុស្សសព្វថ្ងៃចង់នៅតែម្នាក់ឯងឲ្យបានយូរ ឬប្រហែលជាចង់នៅលីវរហូតនោះដោយសារតែវាត្រូវបានគេចាត់ទុកថា "ជារឿងធម្មតា" ទៅហើយ។

រូបភាព៖ Pexels, Pixabay

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម