៤ វិធីជួយឲ្យជោគជ័យក្នុងការស្វែងរកដៃគូ
- 2021-01-18 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីជួយឲ្យជោគជ័យក្នុងការស្វែងរកដៃគូ
ការណាត់ជួបរកសង្សារតាមប្រព័ន្ធអ៊ីនធរណេតជាលើកដំបូងគឺមិនដែលងាយស្រួលនោះទេ ជាពិសេសនៅពេលដែលអ្នកមិនធ្លាប់មានបទពីសោធន៍ជាមួយនឹងកិច្ចការទាំងនេះ ឬមិនដឹងពីវិធីល្អៗក្នុងការធ្វើឲ្យអ្នកទទួលបានជោគជ័យ។ អ្នកប្រហែលជាឆ្ងល់ថា ខ្លួនខិតខំថែរាង ថែសម្រស់ តែងខ្លួនស្អាត និងថតរូបប្រូហ្វាល់ឲ្យមើលទៅស្អាតទាក់ទាញ តែនូវមិនអាចរកបានសង្សារនឹងគេទៀត។ ទាំងនោះមានហេតុជាច្រើនដែលអ្នកមិនគួរខ្វល់ឡើយ អ្វីដែលអ្នកត្រូវខ្វល់នោះគឺធ្វើយ៉ាងមិចទើបទទួលបានជោគជ័យ។
វិធីទាំង ៤ ខាងក្រោមនេះអាចជួយអ្នកបាន៖
១. រូបភាព
គួរចំណាយលុយបន្តិចបន្តួចទៅលើការថតរូបដែលមានគុណភាពល្អ និងជាលក្ខណៈបែបធម្មជាតិខាងក្រៅ ប្រសិនបើអ្នកមិនមានកាម៉េរា ឬរូបភាពល្អនៅឡើយ។
២. ត្រូវសកម្ម
មានន័យថាប្រើតែកម្មវិធីណាត់ជួបអនឡាយតែមួយ ឬពីរបានហើយ កុំកម្មវិធីមានប៉ុន្មានសម្រុកប្រើទាំងអស់ វាធ្វើឲ្យគេមើលមកថាអ្នកកំពុងតែចង់ខ្លាំងមែនទែន និងធ្វើឲ្យគេវាយតម្លៃមកលើអ្នកភា្លមៗ។
៣. ការណាត់ជួបជជែកគ្នាជាវីដេអូ
វិធីនេះដើម្បីធានាថាតើគេចូលចិត្តអ្នកព្រោះតែរូបភាព ឬក៏គេពិតជាចង់ជួបអ្នកក្នុងជីវិតពិតមែននៅពេលដែលឃើញអ្នកក្នុងវីដេអូ។ ការសន្ទនាគ្រាដំបូងមិនបាច់យូរនោះទេត្រឹម ៥ ទៅ ១០ នាទីបានហើយដើម្បីស្វែងយល់ពីបុគ្គលិកលក្ខណៈគ្នាទៅវិញទៅមក។
៤. ក្លាហានជួបគ្នា
ធ្វើការណាត់ជួបទៅផឹក តែ ឬកាហ្វេ ដើម្បីជាការចាប់ផ្តើម។ វាទាក់ទងទៅនឹងចំណុចទី ៣ ខាងលើ។ អ្នកប្រហែលជាចូលចិត្តគ្នា ញែគ្នាតាមការផ្ញើសារជាអក្សរ ជាសម្លេង និងជាវីដេអូ តែដល់ពេលគេសុំណាត់ជួបមែនទែនអ្នកមិនហ៊ាន។ តាមពិតវាជាវិធីល្អជាងការផ្ញើសារ អ្នកអាចស្វែងយល់ចិត្តគ្នាបានច្បាស់ជាងនៅពេលជួបគ្នា អង្គុយទល់មុខគ្នា ឃើញមុខគ្នា ហើយវាអាចឈានទៅដល់ការណាត់ជួបជាលក្ខណៈគូសង្សារនៅពេលក្រោយ ប្រសិនបើអ្នកចូលចិត្តគ្នាពិតមែននោះ។
អានបន្ត៖