កំពូលតារាសម្តែង James Bond 007 នឹងចូលរួមកម្មវិធីមនុស្សធម៌តាម Online ជាលើកដំបូងនៅប្រទេសកម្ពុជា

  • 2021-01-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងទៅតាមការចុះផ្សាយនៅលើគេហទំព័រហ្វេសបុករបស់ អង្គការសហប្រជាជាតិនៃការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា (UNDP Cambodia) បានចុះផ្សាយថាកំពូលតារាសម្តែង Daniel Craig នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីសម្ពោធ ទីលានសុវត្ថិភាព ជាលើកដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ខែមករា ហើយនឹងធ្វើការ LIVE ផ្ទាល់ផងដែរ នៅម៉ោង ០៧:៣០ ល្ងាចនៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិនៃកម្មវិធីអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

យោងតាមអាជ្ញាធរមីន និងអាជ្ញាធរជួយជនរងគ្រោះដោយសារមីនបានបង្ហាញថាប្រទេសកម្ពុជាបានសំអាតផ្ទៃដីដែលមានគ្រាប់មីនបានជាងមួយពាន់គីឡូម៉ែត្រការ៉េគិតមកត្រឹមឆ្នាំចាស់កន្លងទៅ។

Daniel Craig ត្រូវបានស្គាល់ថាគឺជាអ្នកស្វែងរកការគាំទ្រជាសកលរបស់អង្គការសហប្រជាជាតិក្នុងការលុបបំបាត់គ្រាប់មីន និងជាតិផ្ទុះដែលជាសំណល់ពីសង្គ្រាម។ ហើយគាត់នឹងធ្វើសន្ទរកថាចែករំលែកអំពីមូលហេតុដែលធ្វើឲ្យគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ និងការធ្វើការសហការរួមគ្នាជាមួយគាត់ក្នុងការបញ្ចប់បញ្ហាមួយនេះដែលនៅតែបន្តឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ៕

រូបភាព៖ UNDPCambodia

អានបន្ត៖

ប្រភព៖ UNDPCambodia ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម