វីដេអូបុរស២នាក់ អះអាងថាគ្រីស្ទីននៅមានដង្ហើមរហូតម៉ោង ១០ព្រឹកថ្ងៃបន្ទាប់ ព្រោះហេតុផលនេះ

  • 2021-01-08 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងបទសម្ភាសនឹងសួរចម្លើយរបស់ Clark Rapinan បុរសម្នាក់ក្នុងចំណោម ១០ នាក់ដែលបាននៅក្នុងបន្ទប់ជាមួយនាងបាននិយាយថា គ្រីស្ទីន បានក្អួតចង្អោលក្នុងបន្ទប់សណ្ឋាគារដាច់ដោយឡែកមួយវេលាម៉ោង ៤ ព្រឹក។

ក្រុមរបស់បុរសឈ្មោះ Clark Rapinan ស្នាក់នៅក្នុងបន្ទប់លេខ ២២០៩ ហើយក្រុមដទៃទៀត ដែលមានគ្នា ៧ ទៅ ៨ នាក់ស្នាក់នៅក្នុងបន្ទប់លេខ ២២០៧។ អ្នកក្នុងបន្ទប់ ២២០៧ បានហៅគាត់ជួយទៅមើលដោយសារតែការក្អួតចង្អោលរបស់ គ្រីស្ទីន។ វេលាម៉ោងប្រហែល ៦ ព្រឹកនាងបាននិយាយថាឈឺក្បាល និងបានក្អួតម្តងទៀត បុរសឈ្មោះ Clark Rapinan ក៏បាននាំនាងទៅក្នុងបន្ទប់ ២២០៩ ដើម្បីឲ្យអ្នកដទៃទៀតជួយមើលការខុសត្រូវ។ រហូតដល់ម៉ោង ៨ ព្រឹកគាត់គឺជាមនុស្សតែម្នាក់ដែលនៅជាមួយនាង ហើយគាត់បានសម្រេចចិត្តដាក់នាងនៅក្នុងអាងទឹកពីព្រោះមិនចង់ឲ្យនាងក្អួតប្រលាក់ក្នុងសណ្នាគារ។

បុរសឈ្មោះ Rommel Galido បានអះអាងថា៖ គាត់បានឃើញនាងនៅមានដង្ហើមនៅឡើយក្នុងអំឡុងម៉ោង ១០ ព្រឹក ហើយនាងបានធ្វើកាយវិការជាសញ្ញាថា ឲ្យទុកនាងនៅតែឯង ដូចច្នេះគាត់ក៏មិនបានលើកនាងទៅដាក់លើគ្រែទេ តែបានទាញភួយទៅឲ្យនាង។

នៅវេលាម៉ោង ១២ ថ្ងៃត្រង់ Rommel Galido បានត្រលប់ទៅវិញ ដើម្បីធ្វើការត្រួតពិនិត្យអាការៈរបស់នាង និងក្នុងគោលបំណងប្រាប់នាងឲ្យទៅផ្ទះ។ គាត់បានសង្កេតឃើញថានាងលែងដកដង្ហើមហើយ និងលែងមានជីពចរ ប៉ុន្តែតាមការមើលនាងហាក់ដូចជាមានជីវិតនៅឡើយ។ គាត់ក៏បានដាស់បុរស ៤ នាក់ទៀតឲ្យមកជួយធ្វើចលនាសង្គ្រោះបេះដូង និងបានហៅបុគ្គលិកនៅក្នុងសណ្នាគារឲ្យមកជួយ៕

វីដេអូសម្ភាសជនសង្ស័យទាំង២ ដែលបញ្ជាក់ថានាងនៅមានដង្ហើមរហូតម៉ោង ១០ព្រឹកថ្ងៃបន្ទាប់

រូបភាព៖ Christine Angelica Dacera, ABS-CBN

អានបន្ត៖

ប្រភព៖ ABS-CBN ប្រែ​សម្រួល៖ Chrel Den