ក្មេងប្រុសម្នាក់ជាប់ទោសពីបទធ្វើបាប និងរើសអើងពូជសាសន៍លើនិស្សិតជនជាតិអាស៊ី
- 2021-01-05 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុសម្នាក់ជាប់ទោសពីបទធ្វើបាប និងរើសអើងពូជសាសន៍លើនិស្សិតជនជាតិអាស៊ី
ក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ត្រូវបានគេរកឃើញថាមានទោសពីបទធ្វើបាប និងរើសអើងពូជសាសន៍ទៅលើនិស្សិតជនជាតិសិង្ហបុរីម្នាក់ដែលកំពុងដើរត្រលប់ទៅផ្ទះវិញ។ លោក Jonathan Mok អាយុ ២៣ ឆ្នាំត្រូវបានគេវាយដំុនៅលើផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ នៅក្នុងខែសីហាអស់រយះពេលជាង ៦ ខែទើបក្មេងប្រុសនោះសារភាពថាមិនមានចេតនាវាយធ្វើបាបនោះទេ ប៉ុន្តែបានបដិសេធពីការរើសអើងជាតិសាសន៍ ហើយករណីនេះមិនត្រូវបានបន្តនៅដំណាក់កាលនោះឡើយ ប៉ុន្តែត្រូវបានគេកាត់ទោសពីបទធ្វើបាបរាងកាយដ៏ធ្ងន់ធ្ងរ។
នៅឯតុលាការ (Highbury Corner Youth Court) ប្រធានក្រុមប្រឹក្សាភិបាលបាននិយាយថាការវាយប្រហារនេះត្រូវបានចាត់ទុកថា "មិនមានការការពារ និងគ្មានហេតុផលជាតិសាសន៍ទេ" ។ វាមិនគួរឲ្យជឿលើការសន្និដ្ឋាននោះសោះ!
ការថតកាំរស្មីអ៊ិចបានបង្ហាញថាជនរងគ្រោះបានបាក់ឆ្អឹងច្រមុះ និងឆ្អឹងថ្ពាល់របស់គាត់។ ក្នុងអំឡុងពេលនៃការសាកសួរកាលពីខែធ្នូ ក្មេងប្រុសនោះបាននិយាយថាគេមិនបាននិយាយអំពីមេរោគ ហើយបានបដិសេធថាគាត់មិនមែនជាអ្នកប្រកាន់ពូជសាសន៍ទេ។ ប៉ុន្តែតុលាការបានភ័ស្តុតាងថាមានមនុស្សជាច្រើនបានលឺពាក្យថា "ជំងឺ ឬមេរោគឆ្លង" ពីចម្ងាយពីរបីម៉ែត្រ។
ដំបូងគាត់ត្រូវបានកាត់ទោសនៅខែកញ្ញានៅតុលាការបន្ទាប់ពីគាត់បានសារភាពថាបានបង្កវាឡើង តែគ្មានចេតនា។ ប៉ុន្តែបន្ទាប់ពីការបើកសវនាការនៅខែសីហានេះ បានបង្ហាញថាការវាយប្រហារទៅលើលោក Jonathan Mok គឺសាហាវ និងច្បាស់ណាស់ដែលបណ្តាលមកពីការស្អប់ខ្ពើមដោយសារតែមុខមាត់ជនជាតិរបស់គាត់។
លោក Jonathan Mok បានពណ៌នាពីរបៀបដែលក្មេងប្រុសអាយុ ១៥ ឆ្នាំចូលរួមក្នុងការវាយប្រហារគាត់ ដាល់ និងទាត់គាត់ដោយប្រាប់គាត់ថា "ខ្ញុំមិនចង់អោយមានមេរោគឆ្លងនៅក្នុងប្រទេសរបស់ខ្ញុំទេ"។ បន្ទាប់ពីការបញ្ចប់រឿងក្តីព្រហ្មទណ្ឌកាលពីថ្ងៃច័ន្ទអ្នកនាំពាក្យ CPS បាននិយាយថារឿងក្តីនេះនឹងត្រូវបន្តឲ្យស្ថិតនៅក្រោមការពិនិត្យឡើងវិញ ហើយថា "បន្ទាប់ពីការពិនិត្យបន្ថែមលើករណីនេះ យើងបានដាក់ការចោទប្រកាន់បន្ថែមទៀត"។
យុវជនដែលមិនអាចបញ្ចេញឈ្មោះដោយហេតុផលស្របច្បាប់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌហើយនឹងត្រូវបានផ្តន្ទាទោសនៅឯតុលាការយុវជន Highbury Corner នៅថ្ងៃទី ២៧ ខែមករាខាងមុខ៕
អានបន្ត៖