ទម្លាប់ ៥ យ៉ាងនេះនឹងធ្វើឲ្យអ្នកសប្បាយចិត្ត និងមិនស្រ្តេសនៅរៀងរាល់ដើមសប្តាហ៍

  • 2021-01-17 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សច្រើនណាស់ដែលមិនចង់ឲ្យចុងសប្តាហ៍ទៅបាត់លឿនពេក និងមិនចង់ឲ្យថ្ងៃច័ន្ទចូលមកឆាប់រហ័សនោះដែរ។ កំពុងតែសប្បាយរីករាយជាមួយនឹងថ្ងៃឈប់សំរាក ស្រាប់តែនឹងឃើញថាស្អែកគឺជាថ្ងៃច័ន្ទ វានឹងធ្វើឲ្យអ្នកមិនស្រួលចិត្តឡើយចំពោះការផ្លាស់ប្តូរអារម្មណ៍ភ្លាមៗនោះ។ អ្វីដែលធ្វើឲ្យអ្នកស្រ្តេសបំផុតនោះគឺការមមាញឹកពេញមួយសប្តាហ៍ និងជារៀងរាល់ពេលព្រឹកដែលអ្នកបានលឺសម្លេងម៉ោងរោទ៍។

តែកុំបារម្ភ ទាំងនេះជាវិធីងាយៗដែលអាចជួយអ្នកឲ្យកាត់បន្ថយអារម្មណ៍តានតឹងជាមួយនឹងថ្ងៃដើមសប្តាហ៍បាន៖

១. ការទៅគេងឲ្យបានលឿនបន្តិចនៅថ្ងៃអាទិត្យ

ព្យាយាមធ្វើកិច្ចការណាដែលអ្នកចង់ធ្វើឲ្យហើយនៅក្នុងពេលថ្ងៃ ដើម្បើបានពេលល្ងាចច្រើន សម្រាក មើលកម្មវិធីដែលអ្នកចង់មើល និងបានទៅគេងរៀងលឿនបន្តិច។

២. ការផឹកទឹកត្រជាក់មួយកែវមុនពេលចាប់ផ្តើមធ្វើការ

មិនថាអ្នកណាក៏ដោយ កាហ្វេក្តៅ ឬកាហ្វេទឹកដោះគោត្រជាក់គឺជាអ្វីដែលពួកគេមាននៅក្នុងពេលព្រឹកប្រលឹម។ ទំនោរដែលជឿថាជាការដាស់អ្នកពីភាពងងុយគេង។ តាមការស្រាវជ្រាវបានបង្ហាញថាទឹកត្រជាក់មួយកែវក្នុងពេលព្រឹកនឹងជួយដល់សុខភាពខួរក្បាល។ ដូចច្នេះផឹកទឹកមួយកែវមុនពេលទទួលយកកាហ្វេ។

៣. ជៀសវាងដាក់ការប្រជុំនៅថ្ងៃច័ន្ទពេលព្រឹក

វាជារឿងធម្មតាទៅហើយសម្រាប់ការជួបប្រជុំរៀងរាល់មួយសប្តាហ៍ម្តងទៅពីរដងដើម្បីតាមដានការងារ តែអ្នកគួរតែលើកវានៅថ្ងៃរសៀលបន្តិច ពីព្រោះវាផ្តល់ពេលឲ្យអ្នកដើម្បីប្រមូលព័ត៌មាន ទិន្នន័យផ្សេងៗដែលទាក់ទងនឹងការងារ និងត្រៀមខ្លួនបានល្អមុនពេលចាប់ផ្តើមការប្រជុំ។

៤. ចាប់ផ្តើមធ្វើអ្វីដែលអ្នកចូលចិត្ត និងផ្តល់លទ្ធផល

ក្រៅពីការប្រញាប់សម្រុកធ្វើការ មើលអ៊ីមែល សរសេរ ផ្ញើរ និងឆ្លើយតបគ្មានទីបញ្ចប់នោះ គួរតែចាប់ផ្តើមដោយការផ្តោតអារម្មណ៍ ការលើកទឹកចិត្តខ្លួនឯងថាអ្វីដែលនឹងទទួលបានជោគជ័យ អ្វីដែលគួរធ្វើមុន ឬក្រោយ។

៥. ញញឹម រួសរាយរាក់ទាក់

ការធ្វើចិត្តឲ្យសប្បាយៗគឺជាគន្លឹះក្នុងការចាប់ផ្តើមថ្ងៃរបស់អ្នក មិនថាអ្នកមានរឿងអ្វីកើតឡើងនៅចុងសប្តាហ៍ ឬមុនពេលមកធ្វើការក៏ដោយ គួរតែបំផ្លេចវា ចាប់ផ្តើមថ្ងៃដ៏ល្អជាមួយការសួរនាំ និងនិយាយលេងសើចជាមួយមិត្តរួមការការ។

ដូចច្នេះប្រសិនបើអ្នកចង់បានភាពស្រស់ស្រាយសម្រាប់ការចាប់ផ្តើមក្នុងពេលព្រឹកប្រលឹមនៃដើមសប្តាហ៍នោះ ទាំងនេះជាវិធីដែលអ្នកគួរតែអនុវត្តតាម៕

រូបភាព៖ Pexels, Freepik

អានបន្ត៖

ប្រភព៖ themuse ប្រែ​សម្រួល៖ Chrel Den