វិធីបញ្ឈប់ការចំណាយលុយច្រើនហួសទៅលើអាហារថ្ងៃត្រង់
- 2021-01-14 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបញ្ឈប់ការចំណាយលុយច្រើនហួសទៅលើអាហារថ្ងៃត្រង់
វាជាការពិតណាស់ដែលថាការយកអាហារថ្ងៃត្រង់ពីផ្ទះទៅកន្លែងធ្វើការគឺជាជម្រើសមួយដែលឆ្លាតវៃបំផុត ល្អទាំងសុខភាព និងសន្សំសំចៃលុយកាក់បានច្រើន។ តើប្រាកដទេថា អ្នកនឹងពេញចិត្តចំពោះអាហាររបស់អ្នកជារៀងរាល់ថ្ងៃ?
ដឹងថាគោលបំណងនោះគឺដើម្បីសន្សំប្រាក់ និងបរិភោគអាហារដែលមានសុខភាពល្អ តែពេលដែលបើកប្រអប់បាយមកម្តងៗឃើញតែសាលាដខៀវខ្ចី និងម្ហូបដដែលៗ អ្នកនឹងសម្រេចចិត្តទាញទូរស័ព្ទមកកម្មង់ ឬចេញទៅក្រៅទិញអ្វីដែលខ្លួនចង់ យកមកញាំុភ្លាម។ ហើយប្រសិនបើអ្នកនូវតែបន្តយករបស់ដដែលមកទៀត អ្នកនឹងកាន់តែមិនចូលចិត្ត និងបន្តការចំណាយ។
អ្នកអាចចាប់ផ្តើមធ្វើតែម្ហូបណាដែលអ្នកពិតជាចង់ញាំុយកមក ហើយថ្ងៃខ្លះនៃសប្តាហ៍ដែលអ្នកគិតថាចង់ញាំុរបស់ខាងក្រៅអ្នកមិនបាច់ធ្វើយកមកទេ។ វាជាការផ្លាស់ប្តូរអារម្មណ៍ និងកាត់បន្ថយពីការធុញទ្រាន់ម្ហូបដដែលៗរបស់អ្នក តែត្រឹមម្តងទៅពីរដងក្នុងមួយសប្តាហ៍បានហើយ។
ក្រៅពីការចំណាយម្តង ៤ ទៅ ៥ ដុល្លានៅក្នុងភោជនីយដ្ឋាន អ្នកក៏អាចប្តូរមកជាការញាំុជុំគ្នា។ ការចែករំលែម្ហូបគ្នាជាមួយមិត្តរួមការងារ វាប្រៀបបានដូចជាការញាំុជុំគ្នានៅឯផ្ទះដែរ ហើយអ្នកនឹងបញ្ឈប់ការចំណាយធំនៅខាងក្រៅ។
ដូចច្នេះកុំបង្ខំចិត្តញាំុអ្វីដែលខ្លួនមិនពេញចិត្ត ព្យាយាមចំណាយពេលឈប់នៅផ្សារទិញ និងចំអិនម្ហូបដែលខ្លួនចូលចិត្តយកមកញាំុ ហើយចែករំលែកជាមួយមិត្តរួមការងារ។ អ្នកនឹងអាចសន្សំលុយបានច្រើនពីការគិតរបស់អ្នក៕
រូបភាព៖ Mindfulreturn, Scmp
អានបន្ត៖