ហេតុផល ៥ យ៉ាងដែលអ្នកមិនគួរប្រាប់ដៃគូអ្នកឲ្យធ្វើការផ្លាស់ប្តូរដើម្បីខ្លួនឡើយ
- 2021-01-15 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៥ យ៉ាងដែលអ្នកមិនគួរប្រាប់ដៃគូអ្នកឲ្យធ្វើការផ្លាស់ប្តូរដើម្បីខ្លួនឡើយ
ការផ្លាស់ប្តូរគឺពិតជាពិបាកខ្លាំងណាស់ ជាពិសេសនោះនូវពេលដែលអ្នកព្យាយាមធ្វើដើម្បីនរណាម្នាក់ វាសឹងតែមិនអាចទៅរួចឡើយ។ ធ្វើការគិតឲ្យមែនទែនទៅលើការផ្លាស់ប្តូរទម្លាប់ និងអតចរិតរបស់ខ្លួនដើម្បីបាននៅជាមួយមនុស្សជាទីស្រឡាញ់ ឬព្យាយាមធ្វើវាឡើងក៏ព្រោះតែឪពុកម្តាយតែងតែប្រៀបធៀបអ្នកជាមួយបងប្អូន និងអ្នកជិតខាងគ្រប់ពេល។
មនុស្សម្នាក់ៗតែងតែសម្រចធ្វើអ្វីមួយដើម្បីបញ្ចៀសខ្លួនពីភាពអាម៉ាស់មុខ និងការមើលងាយពីអ្នកដទៃ។ ប៉ុន្តែការផ្លាស់ប្តូរអ្វីមួយអ្នកត្រូវមានហេតុផលឲ្យបានច្បាស់លាស់។ ជាឧទាហរណ៍ មិនមែនដោយសារតែមិត្តភក្តិធ្វើអ្នកក៏ធ្វើតាម មកពីដៃគូប្រាប់ឲ្យប្តូរចេញ ឬក៏ជាអ្វីដែលឪពុកម្តាយរបស់អ្នកចង់បាន ទាំងនេះជាហេតុផលដែលជំរុញឲ្យអ្នកធ្វើការផ្លាស់ប្តូរដើម្បីពួកគេ។
ហើយទាំងនេះជាហេតុផល ៥ យ៉ាងដែលអ្នកមិនគួរប្រាប់ដៃគូអ្នកឲ្យធ្វើការផ្លាស់ប្តូរដើម្បីខ្លួនឡើយ៖
១. ផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬគ្រួសារ (គឺជារឿងខុសបំផុត)
២. គោលបំណងនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក
៣. ការស្លៀកពាក់ ស្ទាយរបស់អ្នក
៤. រូបរាងកាយ (ធាត់ ឬស្គរពេក)
៥. ការប្តូរបុគ្គលិកលក្ខណៈ (វាជាផ្នែកមួយនៃឆាកជីវិតដែលបង្កើតបានជារូបអ្នក)
ដូចច្នេះមានតែការលើកទឹកចិត្តដោយការស្រឡាញ់ខ្លួនឯង ការប្តេជ្ញាចិត្ត និងការយល់ដឹងពីអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននោះទេ ទើបជាហេតុផលដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរ។
រូបភាព៖ Pinterest
អានបន្ត៖