នេះជាហេតុផលដែលនារីសប្បាយចិត្តជាង ពេលនៅជាមួយបុរសមិនសូវសង្ហា

  • 2021-01-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សមួយចំនួនធំតែងតែគិតថា អ្នកដែលមានរូរាង និងសម្រស់ស្រស់ស្អាតគឺមានឱកាសច្រើនជាងខ្លួនក្នុងការស្វែងរកដៃគូ ឬទទួលបានសង្សារដែលមានរូបរាង មុខមាត់សង្ហា។ ប៉ុន្តែសួរខ្លួនឯងថា តើអ្នកយកសម្រស់ ឬក៏ចង់បានសុភមង្គលនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក? វាប្រសើរណាស់ដែលអ្នកអាចជ្រើសយកបានទាំងពីរមុខនោះ តែជាទូទៅមានមួយ អត់មួយ។

តាមការស្រាយជ្រាវរបស់អ្នកវិទ្យាសាស្រ្តនៅក្នុងសកលវិទ្យាល័យ ហ្ល័រីដា (Florida) បានបង្ហាញឲ្យឃើញថា នៅក្នុងទំនាក់ទំនងស្នេហាដែលមានសុភមង្គលល្អ ភាគច្រើននោះគឺស្ត្រីដែលមានរូបសម្រស់ប្រសើរជាងដៃគូរបស់នាង ហើយនាងមានភាពសប្បាយចិត្តជាង ជាមួយដៃគូដែលមិនសូវមានភាពទាក់ទាញ ឬមិនសូវបានសម្រស់ដូចជានាង។

តាមការស្ទាបស្ទង់មតិជាច្រើនទៅលើគូស្វាមីភរិយាដែលទើបរៀបអាពាហ៍ពិពាហ៍ហើយបានបង្ហាញថា ប្រសិនបើបុរសនោះមិនសូវមានភាពទាក់ទាញជាងប្រពន្ធរបស់គាត់ទេ គាត់នឹងមានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់នឹងប្រពន្ធ ជួយធ្វើកិច្ចការផ្ទះផ្សេងៗ ព្យាយាមតែងខ្លួនឲ្យស្អាតជានិច្ច និងព្យាយាមធ្វើឲ្យជីវិតស្នេហារបស់គាត់ល្អប្រសើរឡើង។ ភាគច្រើននៃពួកគាត់មានទំនោរថា ប្រពន្ធសប្បាយចិត្ត ប្តីក៏សប្បាយចិត្ត ដែលវាជាសុភមង្គល។

ការស្រាវជ្រាវក៏បានរកឃើញដែលថា នៅពេលដែលបុរសមានភាពទាក់ទាញជាងដៃគូ ឬភរិយារបស់ខ្លួននោះ វាជាហេតុដែលធ្វើឲ្យស្ត្រីមានអារម្មណ៍ថាខ្លួនអន់ជាងដៃគូឬប្តី ព្រួយបារម្ភថាគេនឹងទៅចោលរកស្រីស្អាតជាងបើខ្លួនមិនខិតខំ ហើយនេះជាហេតុដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតស្នេហារបស់ពួកគេ។ ដូច្នេះពេលជ្រើសរើសដៃគូស្វាមីភរិយា កុំមើលតែរូបសម្បត្តិខាងក្រៅ ព្យាយាមមើលពីអតចរិត និងសេចក្តីស្រឡាញ់ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក៕

រូបភាព៖ Pinterest

អានបន្ត៖

ប្រភព៖ menshealth ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម