ចំណុចទាំង ៥ នេះបញ្ជាក់ថាអតីតរបស់អ្នកនូវតែរង់ចាំ និងចង់បានអ្នកវិញ

  • 2021-01-12 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះការបែកបាក់គ្នាមិនមែនបានន័យថាអ្វីៗត្រូវបានបញ្ជប់នោះទេ។ នៅពេលមានជម្លោះពួកគេតែងតែនិយាយពាក្យអាក្រក់ដាក់គ្នាទៅវិញទៅមក ដែលបណ្តាលឲ្យមានការឈឺចាប់ទាំងសងខាង និងឈានទៅដល់ការបែកគ្នា ហើយវាមិនមែនជារឿងល្អក្នុងការបែកបាក់ចែកផ្លូវគ្នាឡើយ។ ការបែកគ្នាក៏មិនប្រាកដថាអ្នកអស់អារម្មណ៍ អស់ចិត្តនឹងគ្នាដែរ តែអ្នកដឹងថាវាមិនអាចដើរទៅមុខរួច បន្ទាប់ពីបានខិតខំប្រឹងប្រែង និងព្យាយាមទទួលយកការពិតដោយសន្តិ​វិធី។ ហេតុដូចច្នេះហើយបានជាអតីតរបស់អ្នកមួយចំនួននៅតែមានចិត្ត មានក្តីស្រឡាញ់ចំពោះអ្នក។

តើអ្នកកំពុងតែគិតថាចង់បានអតីតរបស់អ្នកមកវិញមែនទេ? ប៉ុន្តែអ្នកមិនប្រាកដថាគេមានអារម្មណ៍ចង់បានអ្នកដូចជាអ្នកចង់បានគេវិញដែលឬអត់។ សញ្ញាមួយចំនួនខាងក្រោមនេះអាចបញ្ជាក់ថាអតីតរបស់អ្នកនៅតែរង់ចាំអ្នក៖

១. គាត់ព្យាយាមនិយាយជាមួយអ្នកគ្រប់ពេលវេលា

២. គាត់ធ្វើឲ្យអ្នកមានអារម្មណ៍ស្រងាកចិត្ត នឹកឃើញពីអតីតកាល

៣. គាត់តែងតែសួរអ្នកជារើយៗ ប្រសិនបើអ្នកមានអ្នកថ្មីហើយឬនៅ

៤. គាត់នឹងប្រឹងប្រែងនិយាយ ដើម្បីបានជួប បានចំណាយពេលជាមួយអ្នក

៥. ហើយថ្ងៃណាមួយគាត់នឹងសួរអ្នក ប្រសិនបើអ្នកចង់ត្រឡប់នៅជាមួយគ្នាវិញ

សូមចងចាំថាអ្នកបានព្យាយាមរួចម្តងហើយ តែវាបានបរាជ័យក្នុងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ ប្រសិនបើអ្នកសម្រេចចិត្តនឹងផ្តល់ឱកាសឲ្យគ្នានៅថ្ងៃអនាគតនោះ វានឹងខុសកាលពីមុន ដោយសារអ្នកទាំងពីរដឹងនូវកំហុសឆ្គងដែលបានកើតឡើង។ អ្នកនឹងព្យាយាម ហើយប្តេជ្ញាចិត្តក្នុងការកែប្រែទាំងអស់គ្នាដើម្បីធ្វើឲ្យទំនាក់ទំនងនាពេលអនាគតបានប្រសើរឡើង៕

រូបភាព៖ Pinterest, Relrules

អានបន្ត៖

ប្រភព៖ relrules ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម