ចង់បានទំនាក់ទំនងស្នេហាដែលមានសុភមង្គលអ្នកត្រូវធ្វើរឿងទាំងនេះ

  • 2021-01-04 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនងស្នេហាទាំងអស់មិនថាគូស្នេហ៍ មិត្តភក្តិ ឬក្រុមគ្រួសារឡើយ វាតែងតែមានការសប្បាយ កើតទុក្ខ ជម្លោះ និងការប៉ះទង្គិចគ្នាជារើយៗ ហើយវាក៏ជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក។ ប៉ុន្តែហេតុអ្វីបានជាអ្នកខ្លះអាចថែរក្សាទំនាក់ទំនងស្នេហានោះបានគង់វង់យូរអង្វែង តែអ្នកខ្លះទៀតមិនអាច? នោះគឺវាអាស្រ័យទៅលើការខិតខំព្យាយាមរបស់អ្នក ការឆ្លងកាត់ឧបសគ្គ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការសម្របសម្រួលគ្នាជាមួយដៃគូរបស់អ្នក។

ទោះបីជាអ្នកធ្លាប់មានទំនាក់ទំនងដែលបរាជ័យជាច្រើនលើកក្នុងពេលកន្លងមករួចទៅហើយ ឬកំពុងតែជួបការលំបាកក្នុងការបង្កើតស្នេហាឲ្យមានសុភមង្គលនៅក្នុងទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក ដល់ពេលដែលអ្នកត្រូវតែអនុវត្តតាមគោលការណ៍សំខាន់ៗទាំងនេះហើយ។ អ្វីដែលអាចជួសជុលនឹងធ្វើឲ្យទំនាក់ទំនងស្នេហាមានសុភមង្គលនោះគឺ៖

#១ ការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និងស្មោះត្រង់ជាមួយដៃគូរបស់អ្នកក្នុងការពិភាក្សារកដំណោះស្រាយ

#២ ការប្តេជ្ញាចំណាយពេលវេលា រួមសុខរួមទុក្ខ និងការចែករំលែកគោលដៅដើរឈ្ពោះទៅអនាគតជាមួយគ្នា

#៣ ស្វែងរកអ្វីមួយដែលអ្នកចូលចិត្តធ្វើជាមួយគ្នា ឬក៏សាកល្បងអ្វីៗដែលថ្មីជាមួយគ្នា ហើយអ្វីដែលសំខាន់នោះគឺផ្តោតលើការសប្បាយចិត្តរបស់ដៃគូរទាំងសងខាង

វានឹងមិនមានសុភមង្គលពិតទេប្រសិនបើអ្នកមិនមានឆន្ទៈ ឬមិនអាចអភ័យទោសឲ្យគ្នាទៅវិញទៅមកនោះ។ ការអភ័យទោស និងការផ្តល់ឱកាសឲ្យគ្នាគឺជាវិធីក្នុងការដោះស្រាយជម្លោះ និងផ្តល់សុភមង្គលដល់ទំនាក់ទំនងស្នេហា៕

រូបភាព៖ Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម