រឿងទាំងនេះបញ្ជាក់ថាដៃគូ ប្តីឬប្រពន្ធ ស្រឡាញ់ឲ្យតម្លៃគ្នា
- 2020-12-31 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំងនេះបញ្ជាក់ថាដៃគូ ប្តីឬប្រពន្ធ ស្រឡាញ់ឲ្យតម្លៃគ្នា
រាល់ថ្ងៃនេះដឹងទេថាដៃគូរបស់អ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្នក និងស្រឡាញ់អ្នកដល់កំរិតណាហើយ? វាពិតប្រាកដណាស់ដែលអ្នកអាចដឹងបានតាមរយៈពាក្យសំដី និងសកម្មភាពប្រចាំថ្ងៃរបស់ដៃគូ ពីព្រោះការប្រព្រឹត្តិច្រើនជាងការប្រើពាក្យសម្ដី។
ទំនាក់ទំនងគឺប្រៀបបានដូចជាផ្កាមួយថូអញ្ចឹង បើអ្នកយកចិត្តទុកដាក់ថែទាំឲ្យបានដិតដល់នោះ វានឹងលូតលាស់បានល្អមានផ្ការីកស្រស់បំព្រង។ តែបើអ្នកព្រងើយកន្តើយវិញ វានឹងគ្រាមស្វិតស្រពោនរហូតដល់ស្លាប់។ ដូចគ្នាទៅនឹងទំនាក់ទំនងរបស់អ្នកដែរ អ្នកត្រូវតែផ្តល់ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ឲ្យបានច្រើនទៅលើដៃគូ ប្រសិនបើអ្នកចង់បានទំនាក់ទំនងរបស់អ្នកឲ្យមានរយៈពេលយូរអង្វែង និងសុភមង្គល។
ប្រសិនបើដៃគូរបស់អ្នកនិយាយ ឬធ្វើរឿងទាំងនេះឡើង វាបង្ហាញយ៉ាងច្បាស់ថាគាត់ពិតជាឲ្យតម្លៃ យកចិត្តទុកដាក់ស្រឡាញ់អ្នកណាស់៖
១. គាត់ប្រើពាក្យស្រឡាញ់ជាមួយអ្នកជារៀងរាល់ថ្ងៃ
២. ផ្ញើ ឬទិញផ្កាឲ្យអ្នកដោយគ្មានហេតុផល
៣. ផ្តល់ការម៉ាស្សាដោយមិនចំបាច់ការសុំពីគាត់
៤. ការយកចិត្តទុកដាក់ស្តាប់ និងការនិយាយប្រាស្រ័យទាក់ទងគ្នា
៥. ការឱបគាត់ជាញឹកញាប់
៦. ការញញឹមដាក់គ្នារាល់ពេល
៧. ទៅក្រៅញ៉ាំអាហារជាលក្ខណៈបែបរ៉ូមែនទិក
ត្រូវប្រាកដថាបើថ្ងៃស្អែកមិនមកទេ ត្រូវព្យាយាមបង្ហាញឲ្យពួកគាត់ដឹងថាអ្នកស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា។ មិនចាំបាច់ទាល់តែកាដូដែលមានតម្លៃរាប់ពាន់ ឬត្បូងពេជ្រដ៏ធំទើបអាចបញ្ជាក់ថាគាត់ស្រឡាញ់យើងនោះទេ។ ផ្តល់ស្មាឲ្យយើងយំ ផ្តល់ទ្រូងឲ្យយើងឱប និងការពារយើងគ្រប់ពេលវេលា គឺជាសេចក្តីស្រឡាញ់ពិតៗដែលអ្នកចង់បាន និងត្រូវាការ៕
អានបន្ត៖