ផ្លែឈើ៥មុខផ្ទុកជាតិស្ករខ្ពស់ដែលមិត្តនារីភាគច្រើនមើលរំលងអំឡុងពេលសម្រករាង

  • 2021-01-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ថិតនៅក្នុងពេលដែលអ្នកសម្រកគីឡូឬថែរាង មិត្តនារីជាច្រើនគិតថាការទទួលទានផ្លែឈើមួយមុខគឺគ្រប់គ្រាន់។ តែតាមការពិតនោះ ផ្លែឈើភាគច្រើនសម្បូរទៅដោយជាតិស្ករខ្ពស់។ ជាក់ស្តែងដូចជាផ្លែឈើទំាង៥មុខនេះ៖

១/ ផ្លែចេក

ផ្លែចេកជាផ្លែឈើមួយប្រភេទដែលមិត្តនារីជាច្រើននិយមបរិភោគស្ថិតនៅពេលសម្រករាង។ ប៉ុន្តែនៅក្នុងបរិមាណផ្លែចេក១០០ក្រាម គឺផ្ទុកទៅដោយជាតិស្ករចំនួន១២ក្រាម។ ដូច្នេះ ចុះប្រសិនបើអ្នកទទួលទានផ្លែចេក៣ផ្លែក្នុងមួយថ្ងៃ តើមានជាតិស្ករប៉ុន្មាន?

២/ ផ្លែប៉ោម

ចំណែកផ្លែឈើដែលមានការពេញនិយមនេះវិញក៏មានជាតិស្ករមិនតិចដែរ។ នៅក្នុងបរិមាណផ្លែប៉ោម១០០ក្រាមមានផ្ទុកជាតិស្ករ១០ក្រាមឯណោះ។

៣/ ផ្លែស្វាយទុំ

ចំណែកឯផ្លែស្វាយទុំវិញក៏មានផ្ទុកជាតិស្ករប្រហាក់ប្រហែលទៅហ្នឹងផ្លែឈើប៉ុន្មានមុខខាងលើដែរ។ នៅក្នុងបរិមាណផ្លែស្វាយទុំ១០០ក្រាមមានផ្ទុកជាតិស្ករចំនួន១០ក្រាម។

ផ្លែគីវីគឺល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលបុត្ររួច

៤/ ផ្លែម្នាស់

រីឯផ្លែឈើមួយមុខទៀតនោះគឺផ្លែម្នាស់។ សម្រាប់ផ្លែឈើនេះអ្នកអាចបរិភោគជាមួយនឹងអំបិលម្ទេស ឬ បរិភោគលេងក៏បានដូច្នេះអ្នកក៏ត្រូវដឹងថាផ្លែម្នាស់១០០ក្រាមមានផ្ទុកជាតិស្ករចំនួន១០ក្រាម។

៥/ ផ្លែក្រូច

ចុងក្រោយនោះគឺផ្លែក្រូចដែលមិត្តនារីនិយមជាច្រើន។ នៅក្នុងបរិមាណផ្លែក្រូច១០០ក្រាមមានផ្ទុកជាតិស្ករចំនួន៩ក្រាម។ ដូច្នេះ អ្នកគួរគប្បីដឹងពីកម្រិតជាតិស្ករនៃផ្លែឈើដែលអ្នកទទួលអំឡុងពេលអ្នកសម្រករាងដើម្បីមានភាពងាយស្រួលសម្រាប់អ្នក៕

បម្រាមទាំង៧ដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានអាហាររួច

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម