ផ្លែគីវីគឺល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលបុត្ររួច

  • 2021-01-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងកំឡុងពេលដែលស្ត្រីពពោះ គឺគាត់ត្រូវប្រុងប្រយ័ត្នខ្លាំងមែនទែនទៅលើរបបអាហាររបស់គាត់ បើមិនដូច្នោះទេគឺអាចប៉ះពាល់ដល់សុខភាពទារកដែលនៅក្នុងផ្ទៃ។ ដូច្នេះថ្ងែនេះសូមណែនាំស្រ្តីមានផ្ទៃពោះអោយស្គាល់ពីគុណប្រយោជន៍របស់ផ្លែគីវី ថាតើវាជួយអ្វីខ្លះដល់សារពាង្គកាយ?

១/ រំលាយអាហារ

ដោយសារតែនៅក្នុងផ្លែគីវីគឺសម្បូរទៅដោយជាតិសរសៃ ដែលជាហេតុជួយសម្រួលទៅដល់ការបន្ទោរបង់ មិនមានការទល់លាមក និងមិនធ្វើអោយមានការចុកឆ្អល់ពោះ។

២/ រក្សាតុល្យភាពសម្ពាធឈាម

ផ្លែគីវីមានគ្លីសេមិច អ៊ីនដេក(Glycemic Index)ទាបបំផុត មិនធ្វើអោយស្រ្តីមានផ្ទៃពោះប្រឈមមុខនឹងជម្ងឺទឹកនោមផ្អែមនោះទេ។

៣/ ដាស់ប្រព័ន្ធភាពសុំា

មនុស្សស្រីដែលមានពពោះងាយនឹងអស់កម្លាំង ដូច្នេះបរិភោគគីវីជួយអោយប្រព័ន្ធភាពសុំាធ្វើការឡើងវិញ និងវាសម្បូរដោយវីតាមីនC ដែលជួយអោយស្ត្រីមិនសូវអស់កម្លាំងដូចមុន។

អត្ថប្រយោជន៍ទាំង៦យ៉ាងរបស់គ្រាប់ឈូក

បរិភោគអាហារប៉ុន្មានមុខនេះ​ អ្នកមិនចំាបាច់ភ័យពីរឿងឡើងគីឡូឡើយ

៤/ រំញោចណឺរ៉ូន

នៅពេលដែលម្តាយបរិភោគគីវីកាន់តែច្រើន នោះជាតិវីតាមីនCនឹងជួយអោយមានការរីកចម្រើនខាងផ្នែកខួរក្បាល ឯកូននៅក្នុងផ្ទៃក៏ងាយនឹងទទួលបានសារធាតុចិញ្ចឹមនេះផងដែរ។

៥/ ការពារភាពស្លេកស្លាំង

ម្តាយជាច្រើនបាត់បង់នូវជាតិរ៉ែដូចជាអ៊ីយ៉ុងជាដើម ដោយសារកូនក្នុងផ្ទៃបានស្រូបយកសារធាតុនេះទៅហើយ ជាហេតុដែលងាយនឹងធ្វើអោយម្តាយឆាប់ស្លេកស្លាំង។ ប៉ុន្តែមិនជាបញ្ហា បើសិនជាម្តាយញ៉ាំផ្លែគីវី គឺគាត់នឹងទទួលបានវីតាមីនCដែលមានតួនាទីសម្រូបនិងការចងភ្ជាប់សម្ព័ន្ធអ៊ីយ៉ុងក្នុងសារពាង្គកាយឡើងវិញ៕

រូបភាព៖ pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម