បម្រាមទាំង៧ដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានអាហាររួច

  • 2021-01-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលអ្នកបរិភោគអាហារឆ្អែតហើយ អ្នកអាចមានទម្លាប់ជាច្រើនត្រូវធ្វើ ដែលទម្លាប់ខ្លះអ្នកគួរតែលុបបំបាត់ចោលបើសិនជាអ្នកចង់បានសុខភាពល្អ។ នៅក្នុងជីវិតប្រចំាថ្ងៃ មនុស្សម្នាក់ៗតែងមានទម្លាប់រស់នៅខុសៗគ្នា តែទម្លាប់មួយចំនួនអ្នកគប្បីតែអនុវត្តឲ្យបានត្រឹមត្រូវដែរ ទើបមិនប៉ះពាល់សុខភាពអ្នក។ ដូច្នេះ តើបម្រាមអស់ទំាងនោះមានអ្វីខ្លះ?

១/ កុំជក់បារី

តាមពិតអ្នកបានដឹងរួចហើយថាការជក់បារីគឺមិនល្អស្រាប់សម្រាប់សុខភាព។ យ៉ាងណាមិញសម្រាប់អ្នកដែលគាត់ជក់បារី អ្នកមិនគួរណាជក់ក្រោយពេលបាយភ្លាមៗនោះទេ ព្រោះវាមានហានាភ័យខ្ពស់ក្នុងការកើតជម្ងឺមហារីក។

២/ កុំបរិភោគភេសជ្ជៈមានជាតិហ្គាស

បន្ទាប់ពីបរិភោគអាហាររួច អ្នកមិនគួរផឹកទឹកក្រូចនោះទេ ដោយសារវាធ្វើអោយការរំលាយអាហារប្រព្រឹត្តិទៅមិនបានល្អ។ ម៉្យាងទៀត អ្នកក៏កុំញ៉ាំផ្លៃឈើដែលមានជាតិហ្គាសដូចគ្នា វាអាចបង្កជាហ្គាសនៅក្នុងក្រពះ។ ដូច្នេះអ្នកអាចជ្រើសរើសញ៉ាំផ្លែឈើដូចជាឪឡឹក ក្រូចជាដើម តែមិនមែនដូចជាផ្លែធូរ៉ែននោះទេ។

៣/ កុំផឹកតែ

នៅពេលដែលបរិភោគឆ្អែត អ្នកមិនអាចផឹកតែភ្លាមៗនោះទេ វាធ្វើអោយការរំលាយអាហារមិនប្រក្រតី ហើយអាចបង្កជាការទល់លាមក។

៤/ កុំបរិភោគដល់ឆ្អែតជ្រុល

កាលណាដែលសារពាង្គកាយបរិភោគលើសបរិមាណ ប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ ហើយអាចកើតជាជម្ងឺផ្សេងៗ ដូចជាអាហាររំលាយមិនបានល្អ ណែនពោះ ឆ្អល់ពោះជាដើម។ ជាទូទៅសារពាង្គកាយទាមទារពេលវេលាក្នុងការបំបែកនិងសម្រូបអាហារ ដោយបញ្ជូនពីក្រពះទៅកន្លែងផ្សេងទៀតដើម្បីធ្វើការ។

អាហារដែលគួរតែជៀសវាងបើមិនចង់អោយធ្មេញរបស់អ្នកខូច

៥/ កុំងូតទឹកភ្លាមៗ

អ្នកអាចសម្រាកអោយអាហាររំលាយបានខ្លះសឹមទៅងូតទឹក។ ការងូតទឹកបន្ទាប់ពីបាយហើយភ្លាមៗអាចធ្វើអោយអ្នករលាកពោះវៀនបាន។

៦/ កុំធ្វើលំហាត់ប្រាណ

កាលណាតែសារពាង្គកាយត្រូវការថាមពលដើម្បីធ្វើលំហាត់ប្រាណ ស្របពេលនោះក្រពះក៏ត្រូវការរំលាយអាហារផងដែរ។ នោះបើសិនជាអ្នកធ្វើព្រមគ្នា សារពាង្គកាយនិងបាត់បង់តុល្យភាព។

៧/ កុំចូលគេង

អ្នកគួរតែដើរចុះដើរឡើង២ទៅ៣ជុំដើម្បីអោយអាហារនៅក្នុងសារពាង្គកាយអាចកិនបានខ្លះ អ្នកគួរតែបញ្ចេញពលកម្មខ្លះមុនពេលចូលគេង ដើម្បីជួយដុតកាឡូរី និងមិនអោយដុះក្បាលពោះ៕

រូបភាព៖ pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម