រឿងមិនគួរឲ្យជឿ៥យ៉ាង ប្រសិនបើអ្នកធ្វើលំហាត់ប្រាណលើកជើងពីររយៈ២០នាទី

  • 2021-01-11 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារតែប្រជាជនភាគច្រើនមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ ហើយលំហាត់ប្រាណខ្លះទាមទារទាំងពេលវេលានិងការខិតខំប្រឹងប្រែង ដូច្នេះទើបយើងរកឃើញវិធីហាត់ប្រាណមួយនេះ ដោយគ្រាន់តែចំណាយពេល២០នាទីជារៀងរាល់ថ្ងៃ។ អ្នកគ្រាន់តែដាក់ជើងទាំងពីររបស់អ្នកនឹងជញ្ជាំង ហើយត្រូវតែរក្សាលំនឹងខ្លួនអោយត្រង់។ ម៉្យាងទៀតអ្នកត្រូវស្លៀកសម្លៀកបំពាក់ងាយស្រួលក្នុងការបត់បែនបន្តធ្វើបែបនេះអោយបាន២០នាទីក្នុងមួយថ្ងៃៗ។ គុណប្រយោជន៍នៃលំហាត់ប្រាណមួយនេះគឺ៖

១/ មិនមានអារម្មណ៍ថាធ្ងន់ជើង

បើសិនជាអ្នកចូលចិត្តដើរ ពេលខ្លះអ្នកទទួលអារម្មណ៍ថាជើងរបស់អ្នកដូចជាធ្ងន់ណាស់ ដើរតែបន្តិចឆាប់ហត់។ ក្រោយពេលដែលអ្នកធ្វើលំហាត់ប្រាណនេះ ចរន្តឈាមត្រង់ជើងនឹងដំណើរការបានល្អ ហើយអ្នកមិនគិតថាជើងរបស់អ្នកធ្ងន់ទៀតទេ។

២/ ងាយស្រួលក្នុងការពាក់ស្បែកជើងកែង

សម្រាប់អ្នកធ្វើការ មនុស្សស្រីត្រូវពាក់ស្បែកជើងកែង ហើយត្រូវឈរជាច្រើនម៉ោង ចៀសមិនផុតពីការចុករោយជើង។ លំហាត់ប្រាណមួយនេះនឹងជួយបំបាត់អាការៈទាំងនេះ ហើយអ្នកអាចងាយស៊ាំ មិនងាយឈឺជើង ងាយស្រួលក្នុងការបត់បែន ដូចជាចូលរួមកម្មវិធីរាំនានា។

ផ្លែគីវីគឺល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលបុត្ររួច

៣/ ការរំលាយអាហារល្អជាងមុន

ការធ្វើលំហាត់បែបនេះ អាចជួយអោយប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ដោយសារសរសៃឈាមមានលំហូរល្អ មិនស្ទះដែលជួយអោយអាហារដែលបរិភោគចូលក្នុងសារពាង្គកាយងាយសម្រូប ហើយទទួលបានថាមពលមកផ្គត់់ផ្គង់រាងកាយរបស់អ្នក។

៤/ ប្រព័ន្ធណឺរ៉ូនរបស់អ្នកមិនរងការប៉ះទង្គិច

អ្នកទទួលបានអារម្មណ៍ថាធូរស្រាលក្នុងសារពាង្គកាយ ក្រោយពីអ្នកបានអនុវត្តលំហាត់ប្រាណនេះ។ ប្រព័ន្ធណឺរ៉ូនក្នុងខ្លួនប្រាណនឹងប្រព្រត្តិទៅបានល្អដោយសារខ្លួនប្រាណទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយសាច់ដុំដូចជាត្រង់ក ចង្កេះធ្វើការបានប្រសើរជាងមុន មិនមានការប៉ះទង្គិចដែលពិបាកក្នុងការកម្រើក។

៥/ គេងលក់ស្រួល

បើសិនជាអ្នកពិបាកក្នុងការសម្រាក អ្នកអាចធ្វើលំហាត់ប្រាណមួយនេះ ដោយសារវាជួយអោយខួរក្បាលទទួលបានអុកស៊ីសែនច្រើនជាងមុន ហើយជួយអោយអ្នកងាយគេងលក់ មិនគិតច្រើនដូចពេលមុន ហើយល្អសម្រាប់អ្នកដែលឧស្សាហ៍រមួលក្រពើ អាការៈនេះនឹងងាយបាត់ទៅវិញ។

អ្នកបានដឹងពីអត្ថប្រយោជន៍នៃលំហាត់ប្រាណនេះរួចរាល់ហើយ តើអ្នកយល់យ៉ាងណាដែរ? អ្នកគួរតែអនុវត្តវាអោយបានត្រឹមត្រូវដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

បម្រាមទាំង៧ដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានអាហាររួច

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម