វិធីជួយឲ្យកូនឈប់នោមដាក់ខោទៀតនៅពេលយប់

  • 2021-01-10 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំថាឡើយតែកូនក្មេង សូម្បីតែមនុស្សធំក៏ធ្លាប់នោមដាក់ខោម្តងម្កាលដែលពេលខ្លះ វាជារឿងធម្មតាទៅហើយជាពិសេសនោះគឺទៅលើក្មេងៗ។ ពេលខ្លះអ្នកមានអារម្មណ៍ថាហត់ណើយ ធុញទ្រាន់ ពីព្រោះកូនៗរបស់អ្នកធំអស់ហើយ ប៉ុន្តែនូវតែនោមដាក់ខោនៅពេលយប់ទៀត។ អ្នកប្រហែលជាបានព្យាយាមច្រើនដែរ អ្នកខ្លះក៏បានព្យាយាមដាស់គាត់ឲ្យក្រោកនោម ប៉ុន្តែការធ្វើបែបនេះវាជារឿងខុសទៅវិញទេ ផ្ទុយទៅវិញវានឹងធ្វើឲ្យពួកគាត់មានភាពងងុយគេងលើសដើម និងមានការមិនសប្បាយចិត្តថែមទៀត។

វិជ្ជបណ្ឌិតបានប្រាប់ថាវិធីទាំង ៤ នេះគឺសំខាន់ជាងគេដែលឪពុកម្តាយត្រូវព្យាយាមធ្វើ៖

១. ព្យាយាមឲ្យពួកគាត់ផឹកសារធាតុរាវឲ្យបានច្រើនក្នុងអំឡុងពេលថ្ងៃ និងតិចតួចនៅពេលល្ងាច ឬយប់

២. ត្រូវតែបំបាត់ចោលការស្តីបន្ទោសចំពោះរឿងនេះ ហើយប្រាប់គាត់ថាវាមិនមែនជាកំហុសរបស់ពួកគាត់ឡើយ តែព្យាយាមឲ្យពួកគាត់កែប្រែ

៣. បង្រៀននឹងប្រាប់ពួកគាត់ឲ្យទៅបន្ទប់ទឹកមុនពេលចូលគេង

៤. កាត់បន្ថយទៅលើឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេង ឲ្យពួកគាត់មានទម្លាប់ល្អ សុខភាពល្អ និងសប្បាយចិត្ត

ជាទូទៅ ២០% នៃកុមារតែងតែមានបញ្ហានេះ នៅចន្លោះអាយុរហូតដល់ ៥ ទៅ ៧ ឆ្នាំហើយវានឹងបាត់ដោយឯង។ ប៉ុន្តែមានតែ ៥% ប៉ុណ្ណោះនៃក្មេងជំទង់ដែលមានបញ្ហាទាំងនេះ។ តែប្រសិនបើកុមារនៅតែមានបញ្ហាបន្ទោបង់នៅពេលថ្ងៃដែលនោះ អ្នកត្រូវនាំគាត់ទៅជួបវិជ្ជបណ្ឌិតហើយ៕

រូបភាព៖ Pexels, Health

អានបន្ត៖

ប្រភព៖ health ប្រែ​សម្រួល៖ Chrel Den