ឃើញហើយស្រណោះ Nadech ដែលធ្លាប់តែសាច់ដុំ៦កង់ ពេលនេះនៅសល់ត្រឹមតែក្បាលពោះដូចអ៊ុំ
- 2021-01-06 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញហើយស្រណោះ Nadech ដែលធ្លាប់តែសាច់ដុំ៦កង់ ពេលនេះនៅសល់ត្រឹមតែក្បាលពោះដូចអ៊ុំ
ក្រោយពេលត្រូវបានអ្នកគាំទ្រប្រទះឃើញថា ខ្លួនបានឡើងគីឡូមើលមិនចង់ស្គាល់នោះ កំពូលតារាសម្ដែងប្រុសថៃ Nadech Kugimiya ក៏ចែករំលែកបន្តរូបភាពរបស់ខ្លួនផងដែរ។ មុននេះបន្តិច ឈ្មោះរបស់តារាសម្ដែងជួរមុខថៃ Nadech Kugimiya ស្រាប់តែត្រូវបានគេស្វែងរកយ៉ាងច្រើននៅលើបណ្ដាញសង្គម Weibo របស់ចិន។ មូលហេតុដែលឈ្មោះមិត្តប្រុសរបស់កំពូលតារាសម្ដែងស្រី Yaya ត្រូវបានគេរកនោះគឺ ដោយសារកម្រងរូបភាពឡើងគីឡូដ៏លើសលុបរបស់តួរឿង The Crown Princess ត្រូវបានបែកធ្លាយ។
ជាក់ស្ដែង កម្រងរូបភាពដែលអ្នកគាំទ្រថតបាននេះ គឺនៅពេលប្រុសស្អាតវ័យ ២៩ឆ្នាំដើរផ្សារ ហើយព្រមទាំងកំពុងញ៉ាំការ៉េមផងដែរ។ នៅលើបណ្ដាញសង្គម អ្នកគាំទ្ររបស់ Nadech បានសួរគ្នាឯងថា តើនេះពិតជា កំពូលតារាប្រុសថៃមែនអត់ ព្រោះហេតុអ្វីក៏ផ្លាស់ប្ដូរលឿនយ៉ាងនេះ។ ក្រោយពេលកម្រងរូបភាពនេះត្រូវបានបង្ហោះ តារាកើតឆ្នាំ ១៩៩១ បានលេងសើចជាមួយអ្នកគាំទ្ររបស់ខ្លួនថា រូបភាពទាំងនេះ គឺ Yaya អ្នកថតឲ្យលោកផ្ទាល់តែម្ដង។
មុននោះដែរ Nadech ជាប់ឈ្មោះជាតារាប្រុសដែលមានរាងស្អាតដាច់គេ ដោយឡើងគ្របទស្សនាវដ្ដីម្ដងៗ តែងធ្វើឲ្យអ្នកគាំទ្រមើលមិនភ្លឹកឡើយ៕