បរិភោគអាហារប៉ុន្មានមុខនេះ អ្នកមិនចំាបាច់ភ័យពីរឿងឡើងគីឡូឡើយ
- 2021-01-04 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរិភោគអាហារប៉ុន្មានមុខនេះ អ្នកមិនចំាបាច់ភ័យពីរឿងឡើងគីឡូឡើយ
តើអ្នកណាខ្លះជួបប្រទះរឿងមួយនេះ យប់កាន់តែជ្រៅ ក្រពះកូរចង់ញ៉ាំអាហារឬចំណី ប៉ុន្តែអ្វីដែលជាបញ្ហាគឺថាអោយតែញ៉ាំគឺដឹងតែឡើងគីឡូតែម្តង។ ក្នុងអត្ថបទនេះយើងនឹងរៀបរាប់ពីអាហារមួយចំនួនដែលអ្នកអាចបរិភោគដោយមិនចាំបាច់ភ័យព្រួយនឹងការឡើងទម្ងន់។
១/ យ៉ាអួ
យ៉ាអួសម្បូរទៅដោយជាតិកាល់ស្យូមដែលជួយអោយឆ្អឹងនិងធ្មេញរឹងមាំ ជាងនេះទៅទៀតវាជួយក្នុងការបន្ទោរបង់ ទប់ស្កាត់ការទល់លាមក ហើយធ្វើអោយអ្នកឆាប់ឆ្អែត ពិសេសមានកាឡូរីទាប។ នៅពេលដែលអ្នកបរិភោគពេលយប់ អ្នកគួរតែបរិភោគយ៉ាអួធម្មជាតិ បើអាចកុំលាយជាមួយផ្លែឈើ ព្រោះវាអាចអោយអ្នកឡើងគីឡូបាន។
២/ ពោតផ្ទុះ
អ្នកទាំងអស់គ្នាប្រហែលគិតថាញ៉ាំពោតផ្ទុះប្រាកដជាឡើងគីឡូ ប៉ុន្តែតាមពិតវាមានកាឡូរីទាប ហើយធ្វើអោយឆាប់ឆ្អែត។ ក្នុងការធ្វើពោតផ្ទុះ អ្នកគួរជៀសវាងប្រើប័រ ស្ករឬអំបិល ដោយអាចចម្អិនដោយដាក់ម្សៅម្ទេសឬអ្វីផ្សេងៗជំនួសវិញដើម្បីបន្ថែមរសជាតិ។
៣/ពងចៀនឬស្ងោរ
ពងចៀនឬពងស្ងោរអាចជួយអោយអ្នកទទួលបានកាឡូរីទាបពេលបរិភោគពេលយប់ ប៉ុន្តែអ្នកអាចធ្វើការចម្អិនដោយចៀនដាក់ប្រេងតែបន្តិច ឬស្ងោរពងទាំងមូលតែម្តង។
រូបភាព៖
៤/ ផ្លែឈើ
អ្នកដឹងពីសារៈសំខាន់របស់ផ្លែឈើ គឺជួយអោយអ្នកមានសុខភាពល្អ សម្បូរទៅដោយជាតិសរសៃហើយពិសេសសម្រាប់អ្នកចង់បរិភោគនាពេលយប់ដូចជាផ្លែគីវីឬផ្លែចេកជាដើម ដោយសារមានកាឡូរីទាបមិនធ្វើអោយឡើងទម្ងន់។
រូបភាព៖
៥/ បន្លែឬញាំបន្លែ
បន្លែសម្បូរដោយជាតិសរសៃ អ្នកអាចបរិភោគបន្លែស្រស់ៗដូចជាការ៉ុត ត្រសក់ជាដើម ឬអ្នកអាចប្រើទឹកជ្រលក់ញាំជាមួយបន្លែ ប៉ុន្តែត្រូវដាក់ក្នុងបរិមាណសមរម្យ។ ស្របពេលនោះដែរ អ្នកត្រូវតែជៀសឆ្ងាយពីអាហារមួយចំនួនដូចជា ដំឡូងបំពង សូកូឡា និងការ៉េមជាដើមព្រោះវងាយនឹងធ្វើអោយអ្នកងាយឡើងគីឡូលឿនខ្លាំងបំផុត៕
អត្ថប្រយោជន៍ទាំង៦យ៉ាងរបស់គ្រាប់ឈូក