៨តិចនិចជួយអ្នកឲ្យឆាប់ចូលគេងលក់ស្រួលបានយ៉ាងងាយ

  • 2021-01-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីភាគច្រើនតែងតែជួបផលពិបាកក្នុងការសម្រាន្ត គេងមិនលក់ស្កប់ស្កល់ជាដើម។ ប៉ុន្តែថ្ងៃនេះយើងនឹងរៀបរាប់ពីវិធីទាំង៨ដែលជួយអោយអ្នកអាចគេងលក់ស្រួលបាន។ តោះ មកដឹងតិចនិចងាយៗអស់ទំាងនោះរួមមាន៖

១/ ងូតទឹកក្តៅ

នៅពេលដែលខ្លួនប្រាណប៉ះនឹងទឹកក្តៅឧណ្ហៗគឺជួយអោយសារពាង្គកាយបន្ធូរអារម្មណ៍ ហើយអ្នកអាចត្រាំទឹកក្តៅឧណ្ហៗនោះប្រហែល២០នាទីក៏បាន នោះអ្នកនឹងឆាប់ងងុយគេង។

២/ បន្ថយពន្លឺក្នុងបន្ទប់

កាលណាអ្នកបន្ថយពន្លឺប្រហែល៤០នាទីមុនពេលដែលអ្នកចូលគេង អ្នកនឹងមានអារម្មណ៍ថារាងស្រវាំងភ្នែក ហើយចង់សម្រាកភ្លាមៗ។

៣/ ក្រលាស់ភ្នែកទៅវិញទៅមក

អ្នកធ្វើបែបនេះខួរក្បាលនឹងបញ្ជាអោយសារពាង្គកាយឆាប់សម្រាក ដោយអ្នកគ្រាន់តែក្រលាស់ភ្នែកទៅវិញទៅមក២ទៅ៣ជុំនោះអ្នកនឹងងងុយគេង។

៤/ យកជើងចេញពីភួយ

អ្នកខ្លះចូលចិត្តគេងគ្របភួយពីក្បាលដល់ចុងជើង ប៉ុន្តែបើសិនជាអ្នកមានការគេងមិនល្អ អ្នកអាចសាកគេងដោយយកជើងចេញពីភួយ ការធ្វើបែបនេះ វាជួយអោយសីតុណ្ហភាពក្នុងសារពាង្គកាយស្រស់ស្រាយនិងបន្ធូរអារម្មណ៍ជាងមុន នោះអ្នកនឹងឆាប់ចូលគេង។

អត្ថប្រយោជន៍ទាំង៦យ៉ាងរបស់គ្រាប់ឈូក

៥/ ការៀបចំបន្ទប់

ពេលខ្លះអ្នកមានបញ្ហាគេងមិនលក់ក៏អាចបណ្តាលមកពីការរៀបចំបន្ទប់។ បន្ទប់របស់អ្នកត្រូវតែស្អាតនិងរៀបរយជានិច្ច។ អ្នកអាចដេគ័របន្ទប់អោយមានភាពទាក់ទាញ ហើយពិសេសភួយ ឬខ្នើយត្រូវមានអនាម័យផងដែរ។

៦/ របៀបគេង

អ្នកចូលចិត្តគេងត្រលប់ចុះត្រលប់ឡើងគឺរឹតតែគេងមិនលក់ អ្នកអាចគេងដោយពុំសូវមានការរើបម្រាស់ទៅមកច្រើនពេក។

៧/ គិតច្រើនពេក

មិនថាអ្នកមានរឿងជាច្រើនត្រូវបំពេញនៅថ្ងៃស្អែក ពេលវេលាគេងអ្នកគួរតែផ្តល់តម្លៃអោយវា។ កុំអោយខួរក្បាលស្រ្តេសនិងគិតច្រើន ដល់ពេលសម្រាកហើយចាំថ្ងៃស្អែកចាំគិតទៀត អ្វីៗនឹងប្រសើរឡើង។

៨/ លំហាត់ប្រាណ

មុនពេលដែលអ្នកចូលគេង អ្នកអាចធ្វើលំហាត់ប្រាណខ្លះៗដើម្បីអោយសារពាង្គកាយបាត់បង់ថាមពលហើយត្រូវការសម្រាកដើម្បីទទួលបានថាមពលមកវិញ៕

៨ លំហាត់ប្រាណជួយដល់ការដុតខ្លាញ់ច្រើនជាងការរត់

រូបភាព៖ pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម