៤ វិធីដ៏មានប្រសិទ្ធិភាពក្នុងការបញ្ឈប់ទម្លាប់អាក្រក់ចោល
- 2020-12-31 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីដ៏មានប្រសិទ្ធិភាពក្នុងការបញ្ឈប់ទម្លាប់អាក្រក់ចោល
មនុស្សគ្រប់គ្នាតែងតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ប៉ុន្តែពួកគេអាចធ្វើការកែប្រែទម្លាប់អាក្រក់ ៗ ចោលបាន។ មិនមែនគ្រប់គ្នាសុទ្ធតែចង់ ឬក៏អាចផ្លាស់ប្តូរទម្លាប់ទាំងនោះបានដោយងាយនោះទេ ទម្លាប់មានទំនោរយ៉ាងស្អិតរមួតនឹងអ្នក ហើយពេលខ្លះវាស្ទើរតែមានអារម្មណ៍ថាវាជាអតចរិតវិញ ធាតុពិតវាចាប់ផ្តើមពីទម្លាប់នោះទេ។ វាជាការពិតណាស់ និយាយគឺស្រួលជាងធ្វើ តែបើគេធ្វើបាន យើងក៏អាចធ្វើបានដែរ ដូចច្នេះអ្នកអាចចាប់ផ្តើមពីពេលនេះទៅដើម្បីធ្វើឲ្យខ្លួនអ្នកប្រសើរឡើង និងបង្កើតទម្លាប់ល្អមកវិញ។
ដើម្បីជាការជួយដល់អ្នកដែលចង់ផ្តាច់ទម្លាប់អាក្រក់ចោលខាងក្រោមនេះជាវិធី ៤ យ៉ាងដែលអាចជួយបាន៖
១. ទទួលស្គាល់ថាវាពិតជាទម្លាប់មិនល្អមែនដែលអ្នកត្រូវផ្លាស់ប្តូរវាចេញ
២. រៀបចំផែនការ និងបង្កើតគោលដៅសម្រាប់ទម្លាប់ល្អៗសារជាថ្មី
៣. ពិនិត្យមើលភាពល្អរបស់អ្នក បន្តការអនុវត្តនឹងតាមដាន ហើយត្រូវចេះអត់ធ្មត់
៤. ត្រូវចេះលើកទឹកចិត្ត និងស្វែងរកជំនួយសម្រាប់ខ្លួនឯងបើសិនជាចាំបាច់
វិធីដ៏មានប្រសិទ្ធិភាពទាំងនេះអាចជួយឲ្យអ្នកអាចផ្លាស់ប្តូរទម្លាប់អាក្រក់ ៗ ចេញបានយ៉ាងលឿន។ ប្រសិនបើអ្នកធ្វើវាបាននោះ អ្នកពិតជាគួរឲ្យកើតសរសើរដែលអ្នកផ្សេងគួរយកគំរូតាម។ ពេលដែលអ្នកបានដកចេញទម្លាប់មិនល្អចោល អ្នកនឹងមានអារម្មណ៍ថា មានសិទ្ធិអំណាច ភាពវិជ្ជមាន និងភាពសប្បាយចិត្តក្នុងជីវិតរស់នៅរបស់អ្នក៕
រូបភាព៖ Pexels
អានបន្ត៖