រឿង ៥ យ៉ាងដែលអ្នកត្រូវតែលះបង់ចោលសម្រាប់ឆ្នាំថ្មីចូលមក

  • 2020-12-29 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សជាច្រើនណាស់ដែលបាននឹងកំពុងតែមានវិបត្តិផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញ​វត្ថុដែលបណ្តាលមកពីការប៉ះទង្គិចក្នុងអំឡុងឆ្នាំ ២០២០ នេះ។ ការឆ្លងកាត់ទុក្ខសោកវេទនាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយះពេលជាង ១០ ខែកន្លងមកនេះវាបានបន្សល់ទុកនូវផលប៉ះពាល់មកលើទំនាក់ទំនងរវាងខ្លួនឯង មិត្តភក្តិ ស្នេហា គ្រួសារ ការងារ និងមុខជំនួញរបររកស៊ីនានា។ ក៏ប៉ុន្តែឆ្នាំដ៏អាក្រក់នេះនឹងទៅឆាប់ៗ ហើយឆ្នាំថ្មីនឹងចូលមកដល់ក្នុងរយះពេលតែ ៣ ថ្ងៃទៀតទេ។ ព្យាយាមសម្រាក ធ្វើអ្វីឲ្យសប្បាយៗ និងធ្វើការផ្លាស់ប្តូររឿងមួយចំនួន ដើម្បីត្រៀមខ្លួនធ្វើដំណើរចូលទៅកាន់ ២០២១ ទាំងអស់គ្នា។

រឿង ៥ យ៉ាងដែលអ្នកត្រូវតែបោះបង់ចោល ដើម្បីទទួលបានភាពសប្បាយរីករាយ និងលាភសំណាងក្នុងឆ្នាំថ្មី៖

១- បោះបង់ចោលទម្លាប់អាក្រក់ៗដែលមានពីមុនមក

២- លះបង់ចោលនូវការទទួលយកភាពអវិជ្ជមានដាក់ក្នុងខ្លួន

៣- បំភ្លេចចោលរឿងអាក្រក់ៗ ទុក្ខលំបាកនានាដែលបានឆ្លងកាត់

៤- កុំបន្ទោស ឬស្អប់ខ្ពើមខ្លួនឯងទៅលើកំហុសឆ្គងដែលបានប្រព្រឹត្តិ

៥- ព្យាយាមអភ័យទោស និងបំភ្លេចចោលរាល់ការឈឺចាប់នានាដែលអ្នកដ៏ទៃបានផ្តល់ឲ្យអ្នកកន្លងមក

ការអភ័យទោសគឺជាវិធីដ៏ល្អបំផុតដែលនឹងធ្វើឲ្យអ្នកធូរស្បើយចិត្ត។ អ្នកប្រហែលជាមិនបានសម្រចនូវគោលបំណងរបស់អ្នក ប៉ុន្តែមិនមែនមានន័យថាអ្វីៗគ្រប់យ៉ាងគឺត្រូវបានបញ្ចប់នោះទេ ពីព្រោះអនាគតគឺនៅខាងមុខវែងឆ្ងាយទៀត។ ដូចច្នេះត្រូវងើបឈរឡើងវិញ អភ័យទោសឲ្យខ្លួនឯង រឹងមាំ និងត្រៀមខ្លួនធ្វើដំណើរចូលឆ្នាំថ្មីដែលពោរពេញទៅដោយរឿងល្អៗជាច្រើនដែលអាចនឹងកើតឡើង។

ជីវិតមនុស្សមិនដែលឆ្លងកាត់ទៅដោយរលូន ឬមានស្ថេរភាពនោះទេ គឺវាតែងតែមានឧបសគ្គជានិច្ច អាចតិច ឬច្រើនតាមបុគ្គលម្នាក់ៗ ដូចច្នេះត្រូវតែត្រៀមខ្លួនឲ្យហើយ។ អ្វីដែលនឹងកើតឡើងគឺវានឹងកើត អ្នកត្រូវរៀនទទួលយកការពិតនោះ ប៉ុន្តែព្យាយាមយកឈ្នះវាតាមដែលអាចធ្វើទៅបាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ត្រូវចាំថាផ្តល់សេរីភាពពេញលេញឲ្យខ្លួនឯង និងរស់នៅឲ្យសប្បាយគ្រប់វិនាទីដែលខ្លួនមាន៕

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម