ចង់បានលាភសំណាងហូរចូលក្នុងឆ្នាំ ២០២១ នេះជាអ្វីដែលអ្នកត្រូវមាននៅក្នុងផ្ទះ !

  • 2020-12-28 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់តែគិតដល់ ២០២០ នឹងធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ភ្លាម ពីព្រោះវាបានបំផ្លាញអ្វីៗគ្រប់យ៉ាងដែលយើងបានខិតខំកសាងកន្លងមកឲ្យរលាយសាបសូន្យគ្មានសេះសល់អ្វីទេ គឺបាត់បង់ដ៏ច្រើនលើសលុបដែលយើងមិនអាចរាប់បាន។ វាបានធ្វើបាបយើងផង ហើយយើងក៏បានរៀនសូត្រការលំបាកជាច្រើនផងដែលនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ឆ្នាំចាស់នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ហើយឆ្នាំថ្មីនឹងត្រៀមខ្លួនចូលមកក្នុងពេលឆាប់ៗនេះ ដូចច្នេះតើអ្នកបានត្រៀមខ្លួនរៀបចំស្វាគមន៍សម្រាប់ឆ្នាំថ្មីហើយឬនៅ? អ្នកខ្លះទិញនេះទិញនោះ ប្តូរនេះប្តូរនោះ ដើម្បីជាការគួបផ្សំក្នុងការនាំយកលាភសំណាងដាក់ខ្លួន និងនៅក្នុងផ្ទះ។ ហើយរុក្ខជាតិទាំង ៥ ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវមាននៅក្នុងផ្ទះ ក្នុងបន្ទប់ ឬក៏កន្លែងធ្វើការសម្រាប់ការនាំលាភសំណាងឲ្យយើងក្នុងឆ្នាំ ២០២១ ខាងមុខនេះ៖

១- ប្រទាល ឬដើមលុយ រួមជាមួយដើមរាសី

២- ប្រទាលម្លូលឿង

៣- ប្រទាលស្តេចនាគស

៤- ប្រទាលពីងពាង

៥- ប្រទាលត្រជាក់ចិត្ត

ប្រភេទប្រទាលទាំងនេះគឺជាប្រភេទរុក្ខជាតិខាងក្នុងផ្ទះដែលងាយស្រួលក្នុងការថែទាំង បើទោះបីជាកន្លែងរបស់អ្នកមិនសូវមានពន្លឺថ្ងៃក៏ដោយ។ វាមិនត្រឹមតែជាប្រទាល ឬរុក្ខជាតិដែលនាំមកនូវលាភសំណាងប៉ុណ្ណោះទេ តែវាក៏ជួយឲ្យបរិយាកាសនៅក្នុងផ្ទះបរិសុទ្ធនឹងសម្បូរទៅដោយខ្យល់អុកស៊ីសែន សម្រាប់សុខភាពផងដែរ។

រូបភាព៖ Pexels, Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den