ដឹងពីអត្តចរិតរបស់អ្នកតាមរយៈការសង្កេតមើលទម្រង់ច្រមុះរបស់អ្នកផ្ទាល់

  • 2020-12-31 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈការស្រាវជ្រាវបានបង្ហាញមនុស្សទាំងអស់នៅលើពិភពលោកមានទម្រង់ច្រមុះ១៤ប្រភេទ ហើយការស្រាវជ្រាវនេះក៏មានចម្ងល់ទាក់ទងនឹងទម្រង់នៃច្រមុះមានប្រាស្រ័យទៅនឹងទំនាក់ទំនងឬអត្តចរិតឬក៏អត់។ ជាក់ស្តែងក្នុងអត្ថបទនេះយើងនឹងធ្វើការរៀបរាប់ពីប្រភេទទម្រង់ច្រមុះរបស់អ្នក ថាតើអ្នកជាមនុស្សបែបណា?

១/ ច្រមុះRoman

បើសិនជាអ្នកមានទម្រង់ច្រមុះបែបនេះ អ្នកជាមនុស្សក្លាហាន មានការសម្រេចចិត្តច្បាស់លាស់ និងមានការគិតទុកជាមុន។ ហើយម៉្យាងទៀតអ្នកជាមនុស្សមានមហិច្ចតាខ្ពស់ក្នុងការសាកល្បងនូវការប្រកួតប្រជែងនៅក្នុងជីវិត។

២/ ច្រមុះខ្លី

មនុស្សប្រភេទនេះភាគច្រើនមិនសូវស្រលាញ់ខ្លួនឯង អ្នកមានគំនិតបែបតូចចង្អៀត មិនសូវចេះមើលពិភពលោកអោយធំជាងនេះ។ អ្នកត្រូវការសេរីភាព និងពេលខ្លះក៏ចេះច្រណែនផងដែរ។

៣/ ច្រមុះAquiline

អ្នកជាមនុស្សដែលមានយុទ្ធសាស្រ្តច្រើនក្នុងការធ្វើការដូចជាសហគ្រិនភាពជាដើម។ អ្នកមានកម្លាំងក្នុងការស្វែងរកអ្វីដែលថ្មីនិងទទួលបានប្រសិទ្ធភាព។

៤/ ច្រមុះរាប

អ្នកអាចជាមនុស្សម្នាក់ដែលមិនសូវមានគំនិតចាស់ទុំ ថ្វីត្បិតតែអ្នកដឹងពីពិភពលោកខាងក្រៅបានច្រើនពិតមែន ប៉ុន្តែអ្នកហាក់ដូចជាមិនសូវខ្វល់នឹងរឿងផ្សេងៗដែលកើតឡើង។

៥/ ច្រមុះCelestial

អ្នកជាមនុស្សម្នាក់ដែលមានការអនុវត្តច្រើន អាចអ្នកដទៃពឹងផ្អែកបាន និងមានសមតុល្យក្នុងការរស់នៅ។

ជ្រើសរើសច្រកចូលមួយដែលអ្នកខ្លាច ដើម្បីដឹងពីអ្វីដែលអ្នកកំពុងស្វែងរកក្នុងជីវិត

៦/ ច្រមុះគ្រិច

មនុស្សមានច្រមុះបែបនេះមានការគិតច្បាស់លាស់ និងមានភាពអត់ធ្មត់។ អ្នកតែងតែគិតថាការងារដែលអ្នកធ្វើ វាទទួលបានជោគជ័យនិងអាចជាទីពំនាក់នៅក្នុងជីវិត។

៧/ ច្រមុះរាងទំពក់

អ្នកជាមនុស្សម្នាក់ដែលមានការលើកទឹកចិត្តនិងសម្រេចកិច្ចការដែលអ្នកតែងប៉ងប្រថ្នា។ បើសិនអ្នកជាមនុស្សស្រី អ្នកជាមនុស្សដែលមានចំណេះដឹងជ្រៅជ្រះ និងអាចស្វែងរកឱកាសសម្រាប់កសាងភាពជោគជ័យក្នុងវិស័យជំនួញ។

៨/ ច្រមុះ fleshy

អ្នកមានច្រមុះប្រភេទនេះរមែងភាគច្រើនជាមនុស្សប្រុស ហើយអ្នកជាមនុស្សដែលមានចិត្តសប្បុរស និងជាមនុស្សឆាប់មានប្រតិកម្ម ប៉ុន្តែអ្នកមានការប្រុងប្រយ័ត្ន ព្រមទាំងមិនចូលចិត្តការរំពឹងទុកជាមុន។

៩/ ច្រមុះ irregular

ដំបូងអ្នកដទៃគិតថាអ្នកជាមនុស្សចោលម្សៀត ជាមនុស្សមិនអាចយកជាការបាន ប៉ុន្តែធាតុពិតនៅពេលដែលស្គាល់អ្នកយូរទៅ អ្នកជាមនុស្សចេះជួយគេទៅវិញទៅមក។

១០/ ច្រមុះរាបស្មើ

អ្នកជាមនុស្សម្នាក់ដែលមានទេពកោសល្យចេះជំនាញផ្សេងៗគ្នា និងជាមនុស្សចូលចិត្តភាពសប្បាយរីករាយ។ សម្រាប់អ្នកដែលមិនស្គាល់អ្នកច្បាស់ គេអាចគិតពីភាពអវិជ្ជមានមកលើខ្លួនអ្នក។

១១/ ច្រមុះ narrow

អ្នកជាមនុស្សដែលមានទំនុកចិត្តទៅលើខ្លួនឯង អ្នកជាមនុស្សចោលម្សៀត ប៉ុន្តែអ្នកយល់ថាអ្វីជាតម្លៃអ្នកដទៃ និងជាមនុស្សជឿជាក់ទៅលើអ្វីដែលអ្នកបានគិត។

១២/ ច្រមុះខ្ពស់

អ្នកជាមនុស្សម្នាក់ដែលមានការគិតធំទូលាយនៅក្នុងជីវិតសិល្បៈ ប៉ុន្តែពេលខ្លះអ្នកមានអំនួតចំពោះខ្លួនឯង ហើយរាល់ពេលដែលអ្នកចំណាយពេលវេលាសម្រាប់ខ្លួនឯង វានឹងផ្តល់នូវកាដូល្អៗដែលកើតមាននៅក្នុងជីវិត៕

អាថ៍កំបាំងរបស់ជនជាតិជប៉ុន ដែលធ្វើអោយអ្នកអាចបំបាត់ភាពស្ត្រេសក្រោយពេលបំពេញការងារចប់រួចរាល់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម