អាថ៍កំបាំងរបស់ជនជាតិជប៉ុន ដែលធ្វើអោយអ្នកអាចបំបាត់ភាពស្ត្រេសក្រោយពេលបំពេញការងារចប់រួចរាល់

  • 2020-12-29 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារមានការមមាញឹកខ្លាំងណាស់ ពេលខ្លះអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងវា តែអ្នកនៅតែព្យាយាមបន្តកាតព្វកិច្ចរបស់អ្នកអោយបានចប់រួចរាល់។

យ៉ាងណាមិញថ្ងៃនេះកញ្ញាលើកយកវីធីដើម្បីកាត់បន្ថយអារម្មណ៍ស្រ្តេសដោយសារការងារ អ្នកអាចរៀនតាមវិធីទាំង៤ យ៉ាងនេះរបស់ជនជាតិជប៉ុនបានខាងក្រោម៖

១.ទៅហាងកាហ្វេ ឬហាងសត្វចិញ្ចឹម

ជនជាតិជប៉ុនភាគច្រើនចូលចិត្តទៅហាង​ កាហ្វេ ឬហាងសត្វចិញ្ចឹមណាស់ ដោយសារពួកគេទទួលបានអារម្មណ៍ធូរស្បើយពេលបានប៉ះផ្ទាល់នឹងសត្វផ្សេងៗដូចជាសត្វឆ្កែ​ ឬឆ្មាក៏ដោយ។ ចំណេកកាហ្វេបែបនេះដែរ អ្នកអាចប្តូរអារម្មណ៍ស្រ្តេសបបួលក្រុមការងារអ្នកទៅបន្ធូរអារម្មណ៍ទាំងអស់បានមួយគ្រាជៀសដដែលអារម្មណ៍មិនល្អ។

២.ទំនាក់ទំនងសង្គម

វាជាការពិតណាស់ដែលអ្នកអាចចំណាយពេលបន្តិចក្រោយពីចប់ការងារ ដោយមិនចាំបាច់ចាំដល់ចុងសប្តាហ៍ទើបជួបជុំមិត្តភក្តិ។ អ្នកអាចឆ្លៀតពេលខ្លីដើម្បីជជែកផឹកជាមួយមិត្តរួមការងារ ហើយវាក៏ជាពេលល្អដែលអ្នកអាចស្គាល់មនុស្សផ្សេងៗទៀត ។

៣.ទិញអ្វីដែលអ្នកចង់បាន

អ្នកមិនចាំបាច់ចាំដល់ចុងខែបើកប្រាក់ខែទើបទៅទិញរបស់ដែលអ្នកចង់បាននោះទេ តែផ្ទុយទៅវិញបើសិនជាអ្នកចង់បំបាត់ភាពស្រេ្តស អ្នកអាចធ្វើបែបនេះបាន ហើយចង់ញ៉ាំអ្វីក៏ញ៉ាំទៅ ចំណាយខ្លះដើម្បីខ្លួនឯង។

៤.លំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណជាការងារចាំបាច់មួយដែលយើងហាមមិនបាន។ ការហាត់ប្រាណមិនត្រឹមតែផ្តល់នូវសុខភាពល្អនោះទេ តែវាក៏អាចជួយបំបាត់ភាពតានតឹងក្នុងរាងកាយបាន។ ចំណាយពេលខ្លះបន្ទាប់ពីមមាញឹកពីការងារ ដើម្បីហាត់ប្រាណដើម្បីអារម្មណ៍ស្រស់ថ្លាសម្រាប់បំពេញការងារនៅថ្ងែស្អែក៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន