ជ្រើសរើសច្រកចូលមួយដែលអ្នកខ្លាច ដើម្បីដឹងពីអ្វីដែលអ្នកកំពុងស្វែងរកក្នុងជីវិត

  • 2020-12-27 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាដូចជាការធ្វើតេស្តសាកល្បងថាអ្នកនឹងជ្រើសរើសយកជម្រើសមួយណា ហើយរូបដែលអ្នករើសយកនោះនឹងបង្ហាញប្រាប់អ្នកពីរឿងមួយចំនួនដែលអ្នកមិនធ្លាប់បានដឹងពីខ្លួនឯង។ បើចង់ដឹងកុំភ្លេចសាកល្បងលេងកំសាន្តទាំងអស់គ្នា។

រូបទី១

បើសិនជាអ្នកជ្រើសរើសរូបមួយនេះ បញ្ជាក់ថាអ្នកកំពុងស្វែងរកភាពកក់ក្តៅនៅក្នុងជីវិតរបស់អ្នក។ អ្វីដែលអ្នកខ្លាចបំផុតគឺភាពឯកា ភាពអាប់អួរ សោកសៅ និងភាពច្របូកច្របល់។ ប៉ុន្តែវាមានភាពវិជ្ជមានសម្រាប់អ្នក អ្នកនឹងក្លាយជាមនុស្សសប្បាយរីករាយ ពេញចិត្តនឹងខ្លួនអ្នក ហើយអ្នកមានទំនុកចិត្តចំពោះខ្លួន ជានិច្ច។ អ្នកតែងតែស្រម័យចង់បានទំនាក់ទំនងស្នេហាមួយ ពីព្រោះអ្នកគិតថាជីវិតរបស់អ្នក លុះត្រាតែមានស្នេហាទើបជីវិតអ្នកមានការពេញលេញ។

រូបទី២

អ្នកកំពុងតែស្មុគស្មាញរឿងជាច្រើននៅក្នុងខួរក្បាលណាស់មែនទេ គឺអ្នកចង់ចាកឆ្ងាយពីរឿងទាំងនោះ ដើម្បីអោយខួរក្បាលសម្រាកខ្លះនិងគិតរឿងល្អៗសម្រាប់ជីវិតនាពេលអនាគត។ អ្វីដែលអ្នករំពឹងចង់បានគឺទំនុកចិត្តចំពោះខ្លួនឯង ដល់ពេលដែលអ្នកគួរតែបង្ហាញពីអារម្មណ៍ពិតរបស់អ្នកទៅកាន់អ្នកដទៃ កុំព្យាយាមលាក់ទុកនៅក្នុងចិត្តព្រោះថាធ្វើដូចនេះទើបអ្នកអាចដោះស្រាយបញ្ហាចំពោះមុខបាន។

រូបទី៣

អ្នកជាមនុស្សម្នាក់ដែលឆ្លាតវៃ រឹងមាំនិងមានទម្លាប់ល្អនៅក្នុងការរស់នៅ។ អ្នកតែងតែសង្ឃឹមថាបានជួបមនុស្សម្នាក់ដែលយល់ពីតម្លៃរបស់អ្នក ចេះចែករំលែក និងជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីជាក់ស្តែង។ ដោយសារអ្នកជាមនុស្សដែលមានស្តង់ដារស់នៅខ្ពស់ ជាហេតុធ្វើអោយមនុស្សជាច្រើនមិនសូវយល់ស៊ីជម្រៅពីអ្នក ហើយអ្នកផ្ទាល់ក៏ដូច្នោះដែរ។ អ្នកនៅតែមានបំណងរកគោលដៅមួយដែលអាចអោយខ្លួនអ្នករីកចម្រើនបានទើបអ្នកគិតថាជីវិតអ្នកនឹងមានភាពពេញលេញ។

ដើម្បីដឹងពីសំណាងដែលអ្នកអាចនឹងទទួលបានពេលខាងមុខ សាកល្បងជ្រើសរើសក្រវិលមួយ

រូបទី៤

អ្នកស្រលាញ់គ្រួសារនិងអ្នកផ្សេងដែលតែងតែនៅជិតអ្នកជានិច្ច។ អ្នកជាមនុស្សចិត្តល្អ ការពារមនុស្សដែលនៅក្បែរអ្នក ពិសេសគឺអ្នកស្រលាញ់អ្នកផ្ទះរបស់អ្នកណាស់។ អ្នកត្រូវតែប្រឹងប្រែងខិតខំរកលុយដើម្បីគ្រួសាររបស់អ្នក ទើបជីវិតអ្នកមានភាពរីកចម្រើន។

រូបទី៥

អ្នកជាមនុស្សម្នាក់ដែលចូលចិត្តការផ្សងព្រេង អ្នកមិនចូលចិត្តនៅកន្លែងដដែល អ្នកចង់ស្គាល់ពិភពលោកអោយធំជាងនេះ។ បើសិនជាអ្នកជួបរឿងមិនល្អ គឺអ្នកទប់មិនជាប់នោះទេ អ្នកនឹងធ្វើដំណើរទៅខាងក្រៅដើម្បីបន្ធូរអារម្មណ៍។ ហើយអ្នកនឹងធ្វើការចែករំលែកពីបទពិសោធន៍នានាដែលអ្នកបានជួបប្រទះទៅកាន់មិត្តភក្តិឬបងប្អូនជាដើម។

រូបទី៦

អ្នកមានអារម្មណ៍ស្និតស្នាលនឹងអ្វីៗដែលកើតឡើងនៅជុំវិញខ្លួនអ្នក ប៉ុន្តែអ្នកមិនដែលដឹងថាតើខ្លួនអ្នកចង់បានអ្វីអោយប្រាកដ។ អ្វីដែលអ្នកត្រូវការតាមពិតជាកម្លាំងចិត្តពីអ្នកដទៃ អ្នកត្រូវការអ្នកណែនាំថាគួរចាប់ផ្តើមដើរពីកន្លែងណាទៅ។ អ្នកគួរតែចាប់ផ្តើមយល់ពីខ្លួនឯងតាមរយះអ្នកដទៃដើម្បីអភិវឌ្ឃអោយជីវិត កាន់តែប្រសើរ។

រូបទី៧

អ្វីដែលអ្នកចង់បាននៅក្នុងជីវិតដែលធំជាងគេនោះគឺសុខភាពល្អ។ អ្នកសង្ឃឹមថាអ្នកអាចថែរក្សាខ្លួនឯងអោយបានល្អប្រសើរ មិនមានរោគឈឺថ្កាត់។ អ្នកត្រូវតែចេះកែប្រែទម្លាប់រស់នៅដែលអាក្រក់របស់អ្នកចេញ ដោយប្តូរនូវការស់នៅល្អនិងមានផាសុខភាព។

រូបទី៨

អ្នកជាមនុស្សដែលចូលចិត្តជីវិតដែលមានស្ថេរភាព និងជំនឿទុកចិត្ត។ អ្នកខិតខំប្រឹងប្រែងនូវការងារដែលអ្នកធ្វើនាពេលបច្នុបន្ន អ្នកស្មោះត្រង់និងជាមនុស្សចិត្តល្អ។ ហើយការខំប្រឹងបែបនេះហើយទើបធ្វើអោយអ្នកជោគជ័យនៅក្នុងជីវិតដែលទេវតាមិនអាចរំលងការប្រទានពរចំពោះអ្នកនោះទេ៕

រើសបៀរមួយសន្លឹក ដើម្បីដឹងថាជីវិតអ្នកនឹងមានអ្វីប្រែប្រួលក្នុងឆ្នាំថ្មីនេះ

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន