៧ចំណុចបញ្ជាក់ថានារីវ៉ែនតា មានភាពទាក់ទាញគួរឲ្យស្រលាញ់
- 2020-12-25 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុចបញ្ជាក់ថានារីវ៉ែនតា មានភាពទាក់ទាញគួរឲ្យស្រលាញ់
មិត្តៗនារីណាខ្លះ ដែលពាក់វ៉ែនតាជារៀងរាល់ថ្ងៃ? ដឹងអត់ថា អ្នកមើលទៅគូរឲ្យស្រលាញ់ប៉ុនណា? មនុស្សស្រីពាក់វ៉ែនតាអាចឆក់យកបេះដូងមនុស្សប្រុសដោយមិនដឹងខ្លួន។ តើកាយវិការបែបណាខ្លះ ដែលបញ្ជាក់ថានារីវ៉ែនតា មានភាពទាក់ទាញនោះ?
១. ពេលដែលវ៉ែនតាអ្នករំកិលចុះក្រោម
បុរសៗចង់ជួយលើកវ៉ែនតាអ្នកឡើង ពេលឃើញវារំកិលចុះក្រោម ហើយពេលដែលអ្នកលើកវាពាក់ដោយខ្លួនឯងមើលទៅគួរឲ្យស្រលាញ់ណាស់។
២. រាល់ពេលសម្លឹងមើលភ្នែករបស់អ្នក
រាល់ពេលដែលមនុស្សប្រុសសម្លឹងចំក្រសែភ្នែករបស់អ្នក ហាក់បីដូចជាមានពន្លឺចែងចាំង ពិសេសម្យ៉ាង ធ្វើឲ្យមើលហើយចង់មើលទៀត។
៣. ក្រោយពេលដោះវ៉ែនតា អ្នកមើលអ្វីមិនសូវច្បាស់
ក្រោយពេលដោះវ៉ែនតារួច អ្នកមើលអ្វីមិនសូវច្បាស់ ប្រាកដជាមានមនុស្សអស់សំណើចនឹងអ្នក។ វាមិនមែនជាការចំអក ប៉ុន្តែជាសញ្ញាបង្ហាញថា អ្នកគួរឲ្យចាប់ចិត្ត។
៤. ពេលអ្នកដាក់វ៉ែនតានៅចុងច្រមុះហើយសម្លឹងមើល
កាយវិការបែបនេះ ពិតជាមានភាពម៉ឺងម៉ាត់ ប៉ុន្តែបង្កប់ទៅដោយភាពទន់ភ្លន់។
៥. គិតថាអ្នកជាមនុស្សចូលចិត្តសិក្សារៀនសូត្រ
កាន់តែគួរឲ្យចាប់អារម្មណ៍មួយកម្រិតទៀត ពេលដែលអ្នកពាក់វ៉ែនតាហើយអង្គុយអានសៀវភៅ គឺប្រៀបបាននឹងមនុស្សដែលងប់នឹងការសិក្សា។
៦. ពេលអ្នកផ្លាស់ប្តូរវ៉ែនតាថ្មី
ប្រសិនបើអ្នកផ្លាស់ប្តូរម៉ូដវ៉ែនតាថ្មី អ្នកមាន Style ប្លែកមួយទៀត ធ្វើឲ្យមនុស្សនៅជុំវិញខ្លួន សម្លឹងមើលយ៉ាងណាក៏មិនធុញ។
៧. ពេលពាក់វ៉ែនតា និងពេលដោះចេញ មើលទៅខុសស្រឡះពីគ្នា
មនុស្សភាគច្រើន មើលទៅខុសស្រឡះពីគ្នា នៅពេលពាក់វ៉ែនតា និងពេលដោះចេញ និយាយរួមទៅគឺស្អាតមួយបែបផ្សេងទៀត ៕
ចុចអាន៖
៤ យ៉ាងមនុស្សស្រីគួរធ្វើ បើចង់ឲ្យគូស្នេហ៍នឹកនា និងស្រឡាញ់កាន់តែខ្លាំង
ចេះធ្វើម្ហូបឬអត់ មិនមែនជា “សញ្ញាប័ត្រ” ដើម្បីវាយតម្លៃមនុស្សស្រីឡើយ