៤​ យ៉ាង​​មនុស្ស​ស្រី​គួរ​ធ្វើ​ បើ​ចង់​​​ឲ្យ​​គូ​ស្នេហ៍​នឹក​នា​ និង​ស្រឡាញ់​កាន់​តែ​ខ្លាំង

  • 2018-08-02 03:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ពេល​ខ្លះ​ក៏​មិន​ទៀង​ដូច​ដែល​គ្រប់​គ្នា​ចង់​បាន​ដែរ។ ខ្លះ​ស្រឡាញ់​គ្នា​ខ្លាំង​ៗ​ តែ​ក៏​ប្រែ​ប្រួល​ដោយ​គ្មាន​មូល​ហេតុ ខ្លះ​ក៏​អស់​អារម្មណ៍​ទៅមុខ​លែង​រួច ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ស្រឡាញ់​ដូច​អត់​ស្រឡាញ់​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ​បើ​សិន​ជា​អ្នក​ចង់​ឲ្យ​មនុស្ស​ប្រុស​ដែល​អ្នក​ស្រឡាញ់​មិន​សូវ​ធុញ​ទ្រាន់ និង​នឹកនា​អ្នក​កាន់​តែ​ខ្លាំង​នោះ គួរ​តែ​ព្យាយាម​ជាមួយ​នឹង​រឿង​ខាង​ក្រោម​នេះ៖

១. ចំណាយ​ពេល​ជាមួយ​គ្នា​ឲ្យ​បាន​រីករាយ

បើ​មាន​ពេល​នៅ​ជាមួយ​គ្នា​ហើយ​គួរ​តែ​បង្កើន​ភាព​ស្និទ្ធស្នាល ផ្អែមល្ហែម មិន​មែន​ឃើញ​មុខ​គ្នា​មាន​រឿង​នោះ​ទេ។ នៅ​ពេល​ក្បែរ​អ្នក​គេ​មាន​អារម្មណ៍​ល្អ សប្បាយ​ចិត្ត នោះ​ពេល​គេ​មិន​បាន​ជួប​អ្នក​គេ​នឹង​មាន​អារម្មណ៍​ថា​នឹក នឹក​ពេល​អ្នក​ញញឹម​ដាក់​គេ នឹក​ពេល​អ្នក​និយាយ​ពាក្យ​ល្អៗ​យ៉ាង​ពីរោះ។ ដោយ​ឡែក​បើ​នៅ​ជាមួយ​គ្នា​មាន​តែ​រឿង​នោះ កុំ​ថា​ឡើយ​នឹក សូម្បី​ឃើញ​មុខ​អ្នក​គេ​ក៏​​មិន​ចង់​ដែរ។

២. ឲ្យ​ពេល​វេលា​គេ

ស្រឡាញ់​គ្នា​មិន​មែន​មាន​ន័យ​ថា​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​មក​លើ​ស្នេហា​នោះ​ទេ។ ទាមទារ​ពេល​វេលា​ច្រើន​ពេក​ពី​គេ ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដែរ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​បាន​ពេល​ផ្ទាល់​ខ្លួន។ នេះ​ជា​ការ​ល្អ​មួយ​បើ​អ្នក​អាច​ផ្ដល់​ពេល​វេលា​ទៅ​គេ​បាន​គ្រប់គ្រាន់ ព្រោះ​បែប​នេះ​គេ​នឹង​មាន​អារម្មណ៍​ថា​នឹក​អ្នក​ខ្លួន​ឯង​តែ​ម្ដង មិន​បាច់​អ្នក​ណា​ប្រាប់​នោះ​ទេ។

៣. កុំ​ព្យាយាម​ទាមទារ​ចំណាប់​អារម្មណ៍​ពី​គេ​ពេក

មនុស្ស​ស្រី​មួយ​ចំនួន​គឺ​អាច​និយាយ​បាន​ថា​ចូល​ចិត្ត​ទាមទារ​ចំណាប់​អារម្មណ៍​ពី​គេ​ណាស់ តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ខុស​ឡើយ ព្រោះ​មនុស្ស​ស្រី​ណា​ក៏​ចង់​ឲ្យ​គេ​ខ្វល់ខ្វាយ​ដែរ ប៉ុន្តែ​បើ​ជ្រុល​ពេក​ក៏​មិន​ល្អ​ដែរ។ អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ ដោយ​មិន​បាច់​ធ្វើ​ទន់ជ្រាយ​ដើម្បី​ឲ្យ​គេ​នឹកនា​អ្នក​ទេ។ មនុស្ស​ប្រុស​បើ​ឃើញ​អ្នក​កាន់​តែ​បន្ទាប​ខ្លួន​ ឬ​រញ៉េរញ៉ៃ​ច្រើន​នោះ​គេ​កាន់​តែ​ធុញ តែ​បើ​អ្នក​កាន់​តែ​រឹងមាំ កាន់​តែ​ស្ងប់ស្ងាត់​នោះ គេ​កាន់​តែ​នឹក​អ្នក ចង់​បាន​អ្នក។

រូបតំណាង

៤. ស្រឡាញ់​គេ​យឺត​ៗ កុំ​ប្រញាប់​ខ្លាំង​ពេក

កុំ​ធ្វើ​អី​លឿន​ខ្លាំង​ពេក​ក្នុង​ទំនាក់ទំនង​ស្នេហា គួរ​តែ​ទៅ​ដោយ​សន្សឹមៗ តែ​នៅ​បាន​យូរ​ល្អ​ជាង​ហក់​លោត​ៗ ហើយ​ក៏​បែក​គ្នា។ ព្យាយាម​ផ្ដល់​អ្វី​ដែល​ម្នាក់ៗ​ត្រូវ​ការ ដោយ​មិន​បង្ខំ​គ្នា​ទៅ​វិញ​ទៅ​មក។ លើស​ពី​នេះ​ការ​ទៅ​ដោយ​សន្សឹម​ៗអាច​ជួយ​ថែរក្សា​ស្នេហា​ឲ្យ​បាន​យូរ និង​ធ្វើ​ឲ្យ​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គេ​ផង​ដែរ៕

រូបតំណាង

ចុចអាន៖៥សំណួរ​មនុស្ស​ស្រី​គួរ​សួរខ្លួនឯង​ថា​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ មុន​ពេល​ក្លាយ​ជា​ប្រពន្ធ​គេ

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម