២ វិធីនេះធានាថាធ្វើឲ្យបាត់ត្អើកភ្លាមៗ

  • 2020-12-24 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រៀមខ្លួនហើយនៅ? បុណ្យណូអែលឈានចូលយប់នេះ និងថ្ងៃស្អែកហើយ។ កំពុងតែទន្ទឹងរង់ចាំបើកកាដូ ហើយនឹងការញុំាអាហារដ៏ឆ្ងុយឆ្ងាញ់ជាច្រើនមុខមែនទេ?

រាល់ពេលញុំាអាហារ ឬទទួលទានអ្វីក៏ដោយ ពេលខ្លះវាអាចបណ្តាលឲ្យអ្នកត្អើកបាន។ វាមានឡើងស្ទើរតែលើមនុស្សគ្រប់គ្នាទៅហើយ ការញុំាអ្វីដែលរឹងៗ ឬមកពីការលេបចូលលឿនពេកក៏អាចបណ្តាលឲ្យកើតបានដែរ។ ការត្អើកក៏អាចបណ្តាលមកបញ្ហាសុខភាពរបស់លោកអ្នកផងដែរ។ វាអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលខ្លី ឬយូរដែលអាស្រ័យថាអ្នកកើតខ្លាំង ឬក៏តិច។ វាពិតជាពិបាកណាស់ប្រសិនបើអ្នកកំពុងតែញុំា ផឹក និយាយ ឬកំពុងធ្វើសកម្មភាពអ្វីមួយ។ ហើយប្រសិនបើអ្នកទុកវាយូរ វាក៏អាចបណ្តាលឲ្យអ្នកមានការឈឺចាប់នៅបរិវេណចុងដង្ហើម និងក្បាលពោះ។ មានវិធីបំបាត់ត្អើករាប់សឹងមិនអស់ តែថាវាមិនមានប្រសិទ្ធិភាពនោះឡើយ។

កុំបារម្ភអៃខ្ញុំមាន ២ វិធីដែលមានប្រសិទ្ធិភាពខ្ពស់បំផុតរហូតដល់ជាង ៩០ ភាគរយឯនោះ៖

#2

ព្យាយាមទប់ដង្ហើមឲ្យយូរ កុំដករហូតដល់អ្នកទ្រាំលែងបាន ចាំប្រលែង។ អនុវត្តបែបនេះពីរទៅបីដងវានឹងបាត់។ តែបើវានៅតែមិនទៅណា បន្ថែមវិធីលេខមួយខាងក្រោម។

#1

យកទឹកមួយកែវធំ ហើយដាក់ដុំទឹកកកចូលឲ្យត្រជាក់ រួចព្យាយាមផឹកឲ្យលឿនតែម្តង បើមិនអាចទេ ផឹកវាត្រឹមពីរដងបានហើយ។

វិធីលេខមួយនេះសឹងតែមួយរយភាគរយនឹងធ្វើឲ្យអ្នកបាត់ភ្លាម ខ្ញុំសាកយប់មិញរួចហើយ។ ខ្ញុំត្អើកតាំងពីក្បាលព្រលប់រហូតដល់ពេលចូលគេង គ្រាន់តែអនុវត្តវិធីលេខមួយនេះភ្លាម បាត់ភ្លាម។ ដូចច្នេះពេលក្រោយនៅពេលអ្នកត្អើក សាកវិធីទាំងនេះភ្លាម៕

រូបភាព៖ bestlifeonline, absolutehealth

អានបន្ត៖

អត្ថបទ៖ Chrel Den