មិនទាន់បានការថើបលើកដំបូងមែនទេ នេះជាអ្វីដែលអ្នកត្រូវធ្វើ!
- 2020-12-24 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់បានការថើបលើកដំបូងមែនទេ នេះជាអ្វីដែលអ្នកត្រូវធ្វើ!
ការថើបគឺជាអ្វីដែលគូស្នេហ៍តែងតែធ្វើជារើយៗ វាជាការបង្ហាញ ជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ ហើយការថើបលើកដំបូងគឺជាអ្វីដែលមនុស្សម្នាក់ៗមានការស្រមើស្រមៃឲ្យចេញជារូបរាង ឬទិដ្ឋភាពផ្សេងៗគ្នា និងជាអ្វីដែលអ្នកបានរង់ចាំជាយូរមកហើយ។ មនុស្សមួយចំនួនមានការភ័យខ្លាចខ្លះនៅពេលនិយាយដល់ ពេលលើកដំបូង មិនថាការថើប ឬក៏រឿងអ្វីក៏ដោយ។
ប្រហែលជាមានមនុស្សជាច្រើនដែលមិនទាន់បានការថើបលើកដំបូងនៅឡើយ។ វាមិនដែលយឺតពេលសម្រាប់អ្នកនោះទេ អ្នកអាចចាប់ផ្តើមពីពេលឥលូវនេះបាន។ ចំណុចទាំង ៤ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែកែលម្ល ឬផ្លាស់ប្តូរចេញ ប្រសិនបើអ្នកចង់បានការថើបលើកដំបូង៖
១- គួរតែឈប់គិតថា ការថើបដំបូងគឺសម្រាប់តែគូអនាគត
ការថើបលើកដំបូងរបស់អ្នកប្រហែលជាមិនអស្ចារ្យដូចទៅនឹងអ្វីដែលអ្នកធ្លាប់ប៉ងប្រាថ្នាចង់បាននោះទេ ពេលខ្លះបុរសដែលអ្នកបានថើបនោះអាចនឹងក្លាយត្រឹមតែជាមិត្តភក្តិ។ ធ្វើម៉េច បើអ្នកមិនអាចដឹងវាមុន ដូចច្នេះប្រហែលជាបុរសបន្ទាប់អាចជាគូអនាគតក៏ថាបាន។
២- សាកសួរខ្លួនឯងមើល ហេតុអ្វីបានជាអ្នកមិនធ្លាប់មានអ្នកណាថើប
កុំនិយាយថាវាមិនមែនជាចំណង់ចំណូលចិត្ត មិនមែនជាអ្វីដែលអ្នកមានអារម្មណ៍ចង់ធ្វើ ឬក៏គិតថាវាមិនមែនជារឿងសំខាន់សម្រាប់អ្នក។ ខ្ញុំដឹងថាវាជារឿងធម្មតាទៅហើយសម្រាប់ លើកដំបូង ហើយតាមពិតនោះអ្នកគ្រាន់តែមិនទាន់ ឬមិនធ្លាប់អនុញ្ញាតឲ្យខ្លួនអ្នកឈានដល់ចំណុចនោះ។
៣- លះបង់ចោលទៅ ដែលគិតថាការថើបលើកដំបូងត្រូវតែជាមួយអ្នកពិសេស
សួរខ្លួនឯងមើលថា អ្វីទៅដែលហៅថាមនុស្សពិសេស? កុំចាំរហូតដល់អ្នកបានជួបបុរសល្អឥតខ្ចោះអី។ ការថើបលើកដំបូងវាប្រៀបបានដូចជាការស្វែងរកទេវបុត្រជិះសេះសអញ្ចឹង អ្នកត្រូវឆ្លងកាត់ឧបសគ្គជាច្រើន។ អ្នកអាចនឹងត្រូវថើបថ្ម ថើបជញ្ចាំងពីរបីដង ទម្រាំតែបានថើបអ្នកអង្គម្ចាស់របស់អ្នក។
៤- សូចចាំថាមិនមែនមានតែអ្នកម្នាក់ឯងនោះទេ ដែលមិនទាន់បានការថើបលើកដំបូង
កុំគិតថាមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នកបានថើបបុរសរាប់សិបនាក់រួចហើយ វាមិនពិតនោះទេ ហើយក៏មិនដែលពិតនោះដែរ។ មានអ្នកនៅលាវរាប់រយនាក់ដូចជាអ្នកអញ្ចឹង ដែលកំពុងតែរង់ចាំការថើបលើកដំបូងដូចជាអ្នក។ ដូចច្នេះកុំអស់សង្ឃឹម ហើយព្យាយាមឡើង៕
សម្រាប់អ្នកដែលធ្លាប់ហើយ! តើអ្នកមានអារម្មណ៍រំភើប ឬក៏ភិតភ័យចំពោះការថើបលើកដំបូងរបស់អ្នកទេ?
អានបន្ត៖