ចង់ដឹងពីរបៀបស្វែងរកដៃគូឲ្យបានមុនពេលឆ្លងឆ្នាំ សាកវីធីទាំងនេះ!

  • 2020-12-23 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំបានកត់សម្គាល់ឃើញថានាពេលបច្ចុប្បន្ននេះ ទាំងស្ត្រីនឹងបុរសជាច្រើនបានអះអាងថា មិនមានបុរសល្អពិត ឬក៏ស្ត្រីគ្រប់លក្ខណ៍នៅសេសសល់សម្រាប់ពួកគេទៀតទេ។ ហើយតែងតែឆ្ងល់ថាហេតុអ្វីបានជាខ្លួនឯងនៅលាវ គ្មានអ្នកណាយក ទាំងខ្លួនមិនបានព្យាយាមរិះរកវិធីអ្វីសោះ។ នេះមកពីភាពជឿជាក់លើខ្លួនឯងមានការធ្លាក់ចុះទាប ហើយពួកគេជឿថាមនុស្សគ្រប់គ្នាដែលមានដៃគូ គឺមកពីអ្នកនោះមានលាភសំណាងច្រើនជាងខ្លួន ដែលវាជាការគិតខុសទាំងស្រុង។

ដូចច្នេះខ្ញុំសូមចែករំលែកនូវគន្លឹះមួយចំនួនអំពីវិធីស្វែងរកមិត្តប្រុស ឬមិត្តស្រី ពីព្រោះខ្ញុំដឹងថាយើងទាំងអស់គ្នាមានឱកាសដូចៗគ្នា ហើយរឿងតែមួយគត់ដែលខុសគ្នានោះគឺវិធីដែលយើងជ្រើសរើសធ្វើ និងអនុវត្ត។ អ្នកត្រូវតែរកចំណុចខ្សោយរបស់អ្នក ជំរុញអ្នកឲ្យការគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់អ្នកបានប្រសើរឡើង និងព្យាយាមអនុវត្តវិធីខាងក្រោមនេះ។

វិធីទាំង ៥ យ៉ាងនេះនឹងអាចជួយអ្នកបាន៖

១- ចេញក្រៅ និងបង្កើតទំនាក់ទំនងសង្គមឲ្យបានច្រើន

ចាំថាគ្មានស្រីស្រស់ ឬបុរសសង្ហាណាមកគោះទ្វាសុំអ្នកជាសង្សារនោះទេ។ ដូចច្នេះការភ្ជាប់ទំនាក់ទំនងសង្គមទៅកន្លែងផ្សេងៗនឹងឲ្យអ្នកដឹងថាទីក្រុងតូចមួយនេះពិតជាពោរពេញទៅដោយបុរសស្ត្រីគួរឲ្យចាប់អារម្មណ៍ជាច្រើន។

២- ការញញឹម និងភាពរស់រាយរាក់ទាក់

ស្នាមញញឹមគឺជាវិធីបើកទ្វារបេះដូង នាំមកនូវការទាក់ទាញពីមនុស្សជុំវិញខ្លួន ហើយវាជាការពិតណាស់ការញញឹមរបស់មនុស្សស្រីគឺជាអាវុធដ៏មានឥទ្ធិពលបំផុត។

៣- បង្កើតជាពីធីជប់លាងតូចមួយ ឬជាការជួបជុំមិត្តភក្តិ

មិនថានៅផ្ទះ ហាងកាហ្វេ ឬភោជនីយដ្ឋានឡើយ ការញញឹមហើយនិយាយថា "សួស្តី" ទៅកាន់មនុស្សថ្មីដែលអ្នកទើបជួបលើកដំបូងគឺជាគន្លឹះមួយក្នុងការចាប់ផ្តើមមិត្តភាព និងឈានដល់ក្លាយជាសង្សារនឹងគ្នា។

៤- ក្លាហាន ហើយហ៊ានញែ

កុំគិតថាវាមិនសមនៅពេលស្រីសួរប្រុសមុន បើចូលចិត្តគាត់ហើយ កុំរង់ចាំទាល់តែគេឆក់យកបាត់ បបួលគាត់ទៅញុំា ឬក៏ផឹកនៅហាងកាហ្វេដើម្បីជាការចាប់ផ្តើម។

៥- ចាប់ផ្តើមការសន្ទា និងប្រើភាសាកាយវិការ

កុំអង្គុយតែមើលមុខគ្នាហើយញញឹមអឹមអៀន វីធីដ៏ល្អនោះគឺការសួរអំពីគ្នាទៅវិញទៅមក (តែកុំអាលចូលដល់រឿងផ្ទាល់ខ្លួនអៃ) ជជែកអំពីចំណង់ចំណូលចិត្តជាដើម។ ហើយអ្នកនឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បើសិនជាអ្នកអាចនិយាយវាជាមួយភាសាកាយវិការក្នុងពេលតែមួយ។ វាជាវិធីក្នុងការទាញចំណាប់អារម្មណ៍ពីមនុស្សដែលយើងកំពុងនិយាយជាមួយ។

អនុវត្តគន្លឹះទាំង ៥ នេះហើយសង្ឃឹមថាអ្នកនឹងរកបានសង្សារឆាប់ៗនេះ មុនពេលការឆ្លងឆ្នាំចូលមកដល់។ សម្រាប់អ្នកដែលមានហើយ ជួយស៊ែរប្រាប់អ្នកដែលអត់ទាន់មានផង៕

រូបភាព៖ Pixabay, Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម