កំហុស ៣ យ៉ាងដែលអ្នកគួរចៀសវាង ប្រសិនបើចង់បានដៃគូល្អ

  • 2020-12-11 06:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សជាច្រើនកំពុងតែព្យាយាមស្វែងរកដៃគូល្អត្រឹមត្រូវម្នាក់តាមវិធីល្អៗជាច្រើនដែលពួកគេបានដឹង ប្រសិនបើអ្នកចង់រកឲ្យបាន អ្នកគួរចាប់ផ្តើមរៀបចំកិរិយាមាយាទឲ្យបានល្អ ដើម្បីក្លាយជាដៃគូល្អសម្រាប់អ្នកអនាគតរបស់អ្នក។ ដោយសារការជ្រើសរើសហាក់ដូចជាមានការពិបាកនៅពេលខ្លះ ពីព្រោះវាអាចមកពីចរិតរបស់គេ ឬក៏មកពីអ្នកក៏ថាបាន។ តែអ្វីដែលសំខាន់នោះអ្នកត្រូវរក្សាអាកប្បកិរិយាឲ្យបានល្អតាមដែលអាចធ្វើទៅបាន និងជៀសវាងកំហុសឆ្គងមួយចំនួនដែលអាចនឹងកើតឡើង។ ទាំងនេះគឺជាកំហុសបីដែលអ្នកគួរជៀសវាងរាល់ពេលធ្វើការស្វែងរកដៃគូ៖

#១: ការកុហកអំពីខ្លួនឯង ដើម្បីចំណាប់អារម្មណ៍ និងការទាក់ទាញពីអ្នកដ៏ទៃ

មនុស្សភាគច្រើនមិនបានដឹងភ្លាមៗនោះទេ បន្ទាប់ពីអ្នកបានជួបនរណាម្នាក់ជាលើលដំបូង ប៉ុន្តែការពិតនឹងលាតត្រដាងមិនយូមិនឆាប់។ ពួកគេនឹងដឹងថាអ្នកបាននិយាយកុហកពួកគេ ហើយនេះជាមូលហេតុនៃការទុកចិត្តត្រូវបានខូចខាត និងបាត់បង់។ អ្នកមិនអាចកសាងទំនាក់ទំនងដោយគ្មានការជឿទុកចិត្តបានទេ ដូច្នេះវាអាចត្រូវបានបញ្ចប់មុនពេលដែលអ្នកអាចចាប់ផ្តើម។

#២: ការរើសខ្លាំងពេក

ភាពខុសគ្នារវាស្តងដានៃគុណសម្បត្តិ និងការរើសជ្រុលអាចមានភាពច្របូកច្របល់ ព្រោះវាជាចំណង់ ឬជាការសម្រេចចិត្តមួយរវាងអ្នកទាំងពីរ។ ជាការពិតណាស់ដែលអ្នកមិនគួរច្របូកច្របល់វាទេ ប៉ុន្តែនេះមិនមែនមានន័យថាអ្នកមិនអាចធ្វើការជ្រើសរើសឡើយ។ ស្តង់ដានឹងធានាថាអ្នករកបានដៃគូត្រឹមត្រូវ ប៉ុន្តែដោយសារតម្រូវការស្តងដាជ្រុលពេកវាអាចនឹងធ្វើឲ្យអ្នកបាត់បង់ដៃគូដ៏ល្អនោះដោយងាយវិញ។

#៣: ការប្រងើយកន្តើយវិចារណញាណ

អ្នកប្រហែលជាធ្លាប់លឺពីវិចារណញាណរបស់ស្ត្រីជាច្រើនដងពេញមួយជីវិតរបស់អ្នក ប៉ុន្តែបុរសក៏មានវិចារណញាណល្អផងដែរ។ វិចារណញាណគឺជាផ្នែកដែលមិនដឹងខ្លួនរបស់អ្នក (ឬហៅថាវិញាណទី២) កំពុងប្រាប់អ្នកថាមនុស្សនោះជាមនុស្សបែបណា។ មនុស្សជាច្រើនជ្រើសរើសមិនអើពើនឹងវិចារណញាណ ពីព្រោះតែរូបសម្រស់ ទ្រព្យសម្បត្តិ និងការលួងលោមជាដើម ហើយអ្នកក៏ប្រងើយកន្តើយវិចារណញាណរបស់អ្នកទុកមួយឡែកចោល។

ក្នុងករណីជាច្រើននៅពេលអ្នកបង្កើតកំហុសទាំងនេះ អ្នកមិនមានន័យថាបង្កអន្តរាយអ្វីទាំងអស់ គឺអ្នកគ្រាន់តែសួរខ្លួនឯងវិញថា ហេតុអ្វីអ្នកធ្វើវាឡើង។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ដូច្នេះកុំបន្ទោសខ្លួនឯងប្រសិនបើអ្នកមានចំណុចណាមួយខាងលើនេះ។ គូរចាប់ផ្តើមកែប្រែវា បន្ទាប់ពីនេះអ្នកនឹងបានប្រសើរជាងមុន បានត្រៀមខ្លួនក្លាយជាដៃគូល្អរួចជាស្រេច ហើយទីបំផុតអ្នកនឹងរកអ្នកណាម្នាក់ពិសេសបានជាមិនខាន៕

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម