របៀបមើលថាគេជាមនុស្សស្មោះត្រង់ និងចិត្តល្អពិតឬអត់ !

  • 2020-12-10 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សខ្លះចំណាយពេលរាប់ឆ្នាំដើម្បីស្វែងរកទេវបុត្រជិះសេះស ឬទេពអប្សរចុះពីលើមេឃ។ គ្រាន់តែជាការស្រមើស្រមៃបានហើយ ពីព្រោះវាអាចធ្វើឲ្យអ្នកសប្បាយចិត្ត ក៏ប៉ុន្តែកុំយកវាជាការពិតអៃ។ ត្រូវចាំថានៅក្នុងលោកនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ តែប្រសិនបើអ្នករកឃើញបុរស ឬនារីក្នុងក្តីស្រមៃបាន តើអ្នកដឹងយ៉ាងម៉េចថាគាត់ជាមនុស្សល្អនឹងចិត្តល្អពិត ឬក៏គ្រាន់តែជាមនុស្សគេងចំណេញហើយបោះចោល?

គ្មាននរណាម្នាក់ដែលចង់ចាប់ផ្តើមទំនាក់ទំនងថ្មីជាមួយមនុស្សដែលមានចិត្តមិនល្អនោះទេ។ តែជាអកុសលអ្នកអាចនឹងធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់មនុស្សម្នាក់នោះមុនពេលដែលអ្នកអាចដឹងថាគេជាមនុស្សបែបណា។ កុំយល់ច្រលំចំពោះការស្រឡាញ់ដោយមិនដឹងខ្លួន ព្រោះមនុស្សជាច្រើនបានឆ្លក់វង្វែងនឹងសម្រស់ ទ្រពសម្បត្តិ ពាក្យសម្តី និងសកម្មភាពលួងលោម ដែលវាគ្រាន់តែជាផលប្រយោជន៍សម្រាប់ខ្លួនគេតែប៉ុណ្ណោះ។ ប្រហែលជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលជឿលើសេចក្តីស្រឡាញ់គ្រាដំបូង។ តើអ្នកអាចប្រាប់ពីចរិតពិតនៃមនុស្សម្នាក់នោះបានយ៉ាងដូចម្តេច មុនពេលអ្នកដាក់ចិត្ត ដាក់កាយស្រលាញ់គេ?

នេះគឺជាសញ្ញាវិជ្ជមានចំនួន ៨ ដែលអ្នកបានជួបមនុស្សចិត្តល្អដែលអាចជាសុភមង្គលរបស់អ្នកបាន៖

១. គេតែងតែប្រើពាក្យសម្តី និងសកម្មភាពស្មោះត្រង់ជានិច្ច

២. គាត់ ឬនាងតែងតែគោរពឲ្យតម្លៃអ្នកដ៏ទៃជានិច្ច

៣. គេតែងតែទទួលយកកំហុស (មិនទម្លាក់កំហុស)

៤. គេមិនមានពេលក្នុងការឈ្លោះឥតប្រយោជន៍ ឬខុសរឿង ដែលអ្នកព្យាយាមសម្តែង

៥. គេចេះលេងលើច និងកប្លែងខ្លះៗ

៦. គេតែងតែព្យាយាមរៀនសូត្រជានិច្ច (មិនតាំងខ្លួនជាអ្នកចេះ)

៧. គេជាមនុស្សយកចិត្តទុកដាក់ក្នុងការស្តាប់

៨. គេចិត្តល្អ និងស្រលាញ់សត្វ

តើសង្សាររបស់អ្នកជាមនុស្សសប្បុរសទេ? តើពួកគេលះបង់ពេលវេលានិងសម្ភារៈរបស់ពួកគេដើម្បីជួយអ្នកដែលកំពុងត្រូវការដែរឬទេ?

ពួកគេអាចមានចិត្តសប្បុរស ប៉ុន្តែពួកគេគ្រាន់តែចង់បានលាភសការៈមកវិញតែប៉ុណ្ណោះ។ ប្រហែលជាអ្នកក៏បានដឹងខ្លួនឯងរួចហើយថា អ្វីដែលអ្នកចង់បានក្នុងនៅទំនាក់ទំនង គឺនរណាម្នាក់ដែលចេះយល់ចិត្ត ល្អសម្រាប់អ្នក។ អ្នកនឹងមិនអាចរកបានមនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកអាចរកឃើញគូដែលមានចិត្តល្អ ស្រឡាញ់ និងស្មោះត្រង់។ ប្រសិនបើអ្នកអាចស្វែងរកសញ្ញាវិជ្ជមានទាំងនេះនៅក្នុងមនុស្សនោះបាន អ្នកប្រហែលជានឹងស្ថិតនៅលើផ្លូវឆ្ពោះទៅរកទំនាក់ទំនងដែលមានសុភមង្គលពេញលេញហើយ៕

រូបភាព៖ Pexels

អានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម