សញ្ញា ១០ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងគ្មានភាពប្រក្រតី
- 2020-12-22 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ១០ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងគ្មានភាពប្រក្រតី
មានអារម្មណ៍ចេះតែចង់ទំពាទឹកកក ឬចង់ញ៉ាំរបស់ប្រៃឥតឈប់ឈរ ជាសញ្ញាមិនល្អចំពោះសុខភាព ឬអាចបណ្តាលមកពីអ្នកខ្វះជាតិរ៉ែនិងវីតាមីនផ្សេងៗ។ ហេតុនេះហើយទើបបានជាអ្នក ត្រូវយកចិត្តទុកដាក់ នូវសញ្ញាចម្លែកៗមួយចំនួនដែលបានកើតឡើងនៅលើរូបរាងកាយរបស់អ្នក។
១. មានអារម្មណ៍ថាដូចជាមានសត្វវៀររញីវនៅលើបាតជើង
បើអ្នកមានអារម្មណ៍ថាហាក់បីដូចជាមានសត្វវៀររញីវនៅលើបាតជើង ឬនៅមិនស្ងៀមចេះតែចង់ត្រដុសចុះឡើង វាអាចបណ្តាលមកពីរោគសញ្ញាមិនស្រួលនៅផ្នែកជើង (RLS )។ អាការៈបែបនេះ នឹងកើតឡើងក្នុងរយៈពេលយូរ និងធ្វើឲ្យអ្នកនៅមិនស្រណុកក្នុងខ្លួន ជាពិសេសពេលដែលអ្នកចង់សម្រាកនៅពេលយប់។
២. ស្បែកប្រែជាក្រាស់ខុសធម្មតា
កុំមើលរំលងឲ្យសោះនូវបញ្ហានានាដែលកើតមានឡើងចំពោះស្បែក។ នៅពេលដែលស្បែករបស់អ្នកប្រែជារឹងក្រាស់និងរមាស់ជាដើម អាចជាសញ្ញាបង្ហាញថាផ្នែកខាងក្នុងនៃរាងកាយ កំពុងជួបបញ្ហាដូចជា ភាពមិនប្រក្រតីនៃអ័រម៉ូន ជំងឺស្បែកឬអាឡែកហ្សី។ ក្នុងករណីនេះដែរ អ្នកអាចទៅធ្វើតេស្តឈាម ដើម្បីដឹងឲ្យកាន់តែច្បាស់ និងការពារមិនឲ្យវិវត្តកាន់តែធ្ងន់ធ្ងរ។
៣. បម្រែបម្រួលនៃការសរសេរអក្សរ មិនសូវធុំក្លិន និងឧស្សាហ៍យល់សប្ដមិនល្អ
វាជារោគសញ្ញានៃជំងឺ ផាកឃីនសុន ( Parkinson's) ដែលបង្កឲ្យមានអាការៈដូចជា ញាប់ញ័រ មានចលនាយឺតជាងមុន ពិបាកគេងនិងសុបិនអាក្រក់ ហើយម្យ៉ាងទៀតការនិយាយស្តី និងការសរសេរក៏មានការប្រែប្រួលគួរឲ្យកត់សម្គាល់។
៤. ឆាប់ខឹងនិងពិបាកគ្រប់គ្រងអារម្មណ៍
ភាពឆេវឆាវអាចមានមកពីកំណើត។ ជាក់ស្ដែងវាក៏អាចបណ្ដាលមកពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តផងដែរ។
៥. ងងុយគេងមិនឈប់
អាការៈប្រភេទនេះជារោគសញ្ញាទាក់ទងនឹងជំងឺប្រព័ន្ធការពារភាពស៊ាំនៃរាងកាយ ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ថាហត់នឿយអស់កម្លាំង ងងុយគេងគ្រប់ទីកន្លែង។
៦. ផ្លាស់ប្តូរពណ៌ភ្នែក
ប្រសិនបើអ្នកមានរង្វង់ពណ៌សឬពណ៌ប្រផេះនៅជុំវិញគ្រាប់ភ្នែក អាចជាសញ្ញាបង្ហាញពីជាតិខ្លាញ់ខ្ពស់ សម្រាប់អ្នកដែលមានអាយុ ក្រោម៤៥ឆ្នាំ។ វាមិនបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែអាចធ្វើឲ្យអ្នកមើលមិនសូវច្បាស់ជាដើម។
៧. ឃ្លានតែរបស់ប្រៃ
បើអ្នកឧស្សាហ៍ឃ្លានរបស់ប្រៃមិនឈប់ អាចបណ្តាលមកពីខ្វះជាតិដែក ភាពស្លេកស្លាំង ខ្វះជាតិទឹក ឬរោគសញ្ញាមុនពេលមករដូវ។
៨. ឆាប់ភ្លេចភ្លាំង អស់កម្លាំងនិងមានចំណង់ផ្លូវភេទទាប
តាមការអះអាងរបស់វេជ្ជបណ្ឌិតជំនាញ បានបញ្ជាក់ថា នេះបង្កមកពីបញ្ហាអរម៉ូនទីរ៉ូអ៊ីត ដែលពេលខ្លះថែមទាំងធ្វើឲ្យអ្នកឡើងទម្ងន់និងមានអារម្មណ៍ត្រជាក់ក្នុងខ្លួន។
៩. តែងតែស្រេកទឹក
វាមិនមែនជាសញ្ញាប្រក្រតីទេ ប្រសិនបើអ្នកស្រែកទឹកមិនឈប់នោះ។ អាចមកពីអ្នកញ៉ាំចំណីអាហារដែលហឹរឬប្រៃពេក។ វាក៏អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមឬអ្នកមានផ្ទៃពោះផងដែរ។
១០. ចង់ទំពាទឹកកក
កង្វះជាតិដែកឬជំងឺស្លេកសាំង ជាហេតុផលមួយដែលធ្វើឲ្យអ្នក ចេះតែនឹកឃើញឃ្លានរបស់ចម្លែកៗ។ វិធីដ៏ល្អមានតែការពិនិត្យឈាម ឬបន្ថែមជីវជាតិបំប៉នឲ្យបានគ្រប់គ្រាប់សម្រាប់រាងកាយ៕
ចុចអានបន្ត៖
មូលហេតុទាំង ៥ នេះហើយដែលធ្វើឲ្យស្បែកអ្នកនូវតែស្ងួតខ្លាំង